ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
80 : 18

وَأَمَّا ٱلۡغُلَٰمُ فَكَانَ أَبَوَاهُ مُؤۡمِنَيۡنِ فَخَشِينَآ أَن يُرۡهِقَهُمَا طُغۡيَٰنٗا وَكُفۡرٗا

ចំណែករឿងក្មេងប្រុសដែលអ្នកបានជំទាស់មិនឲ្យខ្ញុំសម្លាប់គេនោះ គឺឪពុកម្ដាយរបស់គេជាអ្នកដែលមានជំនឿ ហើយនៅក្នុងការដឹងរបស់អល់ឡោះ ក្មេងនោះគឺជាអ្នកដែលគ្មានជំនឿ ហើយយើងខ្លាចពេលគេធំឡើង គេនឹងអូសទាញឪពុកម្ដាយរបស់គេឲ្យធ្លាក់ទៅក្នុងភាពគ្មានជំនឿនឹងអល់ឡោះ និងប្រព្រឹត្តល្មើស(នឹងទ្រង់) ដោយសារតែការស្រឡាញ់លើសលប់របស់ពួកគាត់ទាំងពីរចំពោះគេ ឬក៏ដោយសារគាត់ទាំងពីរត្រូវការគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب التأني والتثبت وعدم المبادرة إلى الحكم على الشيء.
• ចាំបាច់ត្រូវពិនិត្យពិចារណា ផ្ទៀងផ្ទាត់ ហើយមិនត្រូវប្រញាប់ប្រញាល់វិនិច្ឆ័យចំពោះរឿងអ្វីមួយលឿនពេកនោះឡើយ។ info

• أن الأمور تجري أحكامها على ظاهرها، وتُعَلق بها الأحكام الدنيوية في الأموال والدماء وغيرها.
• ជាការពិតណាស់ កិច្ចការទាំងឡាយ គឺគេវិនិច្ឆ័យវាទៅលើផ្នែកខាងក្រៅរបស់វា ហើយវាភ្ជាប់ទៅនឹងច្បាប់លោកិយចំពោះទ្រព្យសម្បត្តិ អាយុជីវិត និងផ្សេងៗទៀត។ info

• يُدْفَع الشر الكبير بارتكاب الشر الصغير، ويُرَاعَى أكبر المصلحتين بتفويت أدناهما.
• ការពារប្រការអាក្រក់ធំៗតាមរយៈការប្រព្រឹត្តប្រការអាក្រក់តូចៗ ហើយត្រូវពិនិត្យមើល ថាតើមួយណាដែលមានផលប្រយោជន៍ធំធេងជាងគេក្នុងចំណោមប្រការទាំងពីរនោះ។ info

• ينبغي للصاحب ألا يفارق صاحبه ويترك صحبته حتى يُعْتِبَه ويُعْذِر منه.
• ចាំបាច់លើអ្នកដែលរាប់អានគ្នា គឺមិនត្រូវបែកចេញពីមិត្តភក្តិរបស់ខ្លួន និងបោះបង់ការរាប់អានគ្នានោះទេ រហូតទាល់តែគេបានដាស់រំលឹកមិត្តភក្តិរបស់ពីកំហុសឆ្គងនោះជាមុនសិន។ info

• استعمال الأدب مع الله تعالى في الألفاظ بنسبة الخير إليه وعدم نسبة الشر إليه .
• ការប្រើប្រាស់នូវសុជីវធម៌ល្អជាមួយនឹងអល់ឡោះជាម្ចាស់នៅក្នុងការនិយាយស្តី ដោយត្រូវភ្ជាប់ប្រការដែលល្អទៅកាន់ទ្រង់ និងមិនត្រូវភ្ជាប់ប្រការដែលអាក្រក់ទៅកាន់ទ្រង់ឡើយ។ info

• أن العبد الصالح يحفظه الله في نفسه وفي ذريته.
• ពិតណាស់ ខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលនោះ ទ្រង់នឹងការពាររូបគេ និងកូនចៅរបស់គេពីប្រការអាក្រក់ផ្សេងៗ។ info