ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
35 : 18

وَدَخَلَ جَنَّتَهُۥ وَهُوَ ظَالِمٞ لِّنَفۡسِهِۦ قَالَ مَآ أَظُنُّ أَن تَبِيدَ هَٰذِهِۦٓ أَبَدٗا

ហើយបុរសគ្មានជំនឿនោះបានចូលទៅក្នុងចម្ការរបស់គេ ដើម្បីបង្ហាញឲ្យគេ(មិត្តរបស់គេដែលជាអ្នកមានជំនឿនោះ)បានឃើញវា(ចម្ការ) ខណៈដែលគេជាអ្នកបំពានលើខ្លួនឯងដោយភាពគ្មានជំនឿ និងដោយការមានមោទនភាព ដោយគេ(បុរសគ្មានជំនឿ)បាននិយាយថាៈ ខ្ញុំមិនគិតថា ចម្ការដែលអ្នកកំពុងតែឃើញនេះនឹងត្រូវវិនាសអន្តរាយឡើយ ដោយសារតែខ្ញុំបានធ្វើរឿងជាច្រើនដើម្បីការពារវាឲ្យនៅគង់វង្ស។ info
التفاسير:

external-link copy
36 : 18

وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةٗ وَلَئِن رُّدِدتُّ إِلَىٰ رَبِّي لَأَجِدَنَّ خَيۡرٗا مِّنۡهَا مُنقَلَبٗا

ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តាមពិត វា(ជីវិតលោកិយ) គឺជាជីវិតដែលនៅស្ថិតស្ថេរជារៀងររហូត។ តែប្រសិនបើវា(ថ្ងៃបរលោក)ពិតជាកើតឡើងមែននោះ នៅពេលដែលខ្ញុំត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ និងត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវអ្វីដែលល្អប្រសើរជាងចម្ការរបស់ខ្ញុំនេះទៅទៀត ពីព្រោះការដែលខ្ញុំក្លាយជាអ្នកមាននៅក្នុងលោកិយនេះ ចាំបាច់ខ្ញុំត្រូវតែក្លាយជាអ្នកមានទៀតបន្ទាប់ពីការពង្រស់ឡើងវិញនោះ។ info
التفاسير:

external-link copy
37 : 18

قَالَ لَهُۥ صَاحِبُهُۥ وَهُوَ يُحَاوِرُهُۥٓ أَكَفَرۡتَ بِٱلَّذِي خَلَقَكَ مِن تُرَابٖ ثُمَّ مِن نُّطۡفَةٖ ثُمَّ سَوَّىٰكَ رَجُلٗا

មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿនោះក៏បានតបទៅកាន់គេ(អ្នកគ្មានជំនឿ)វិញ ដោយគេបាននិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតឪពុករបស់អ្នក គឺព្យាការីអាហ្ទាំ អំពីដី បន្ទាប់មក បានបង្កើតអ្នកពីទឹកកាម បន្ទាប់មកទៀត បានធ្វើឲ្យអ្នកក្លាយជាមនុស្សប្រុស និងបានធ្វើឲ្យអយៈយវៈរបស់អ្នកមានភាពសមសួន ព្រមទាំងបានធ្វើឲ្យអ្នកមានរូបរាងពេញលេញ(ជាមនុស្ស)ឬ? ពិតណាស់ អ្នកដែលមានសមត្ថភាពធ្វើរឿងទាំងអស់នោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកឲ្យរស់ឡើងវិញដែរ។ info
التفاسير:

external-link copy
38 : 18

لَّٰكِنَّا۠ هُوَ ٱللَّهُ رَبِّي وَلَآ أُشۡرِكُ بِرَبِّيٓ أَحَدٗا

ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំមិននិយាយដូចសម្ដីរបស់អ្នកដែលអ្នកបាននិយាយនោះឡើយ តែខ្ញុំនឹងនិយាយថាៈ ទ្រង់គឺអល់ឡោះដែលជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលប្រោសប្រទាននូវឧបការគុណជាច្រើនរបស់ទ្រង់មកឲ្យពួកយើង ហើយខ្ញុំនឹងមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយទ្រង់នៅក្នុងការគោរពសក្ការៈនោះឡើយ។ជាមួយទ្រង់នៅក្នុងការគោរពសក្ការៈ(ចំពោះទ្រង់)នោះឡើយ។ info
التفاسير:

external-link copy
39 : 18

وَلَوۡلَآ إِذۡ دَخَلۡتَ جَنَّتَكَ قُلۡتَ مَا شَآءَ ٱللَّهُ لَا قُوَّةَ إِلَّا بِٱللَّهِۚ إِن تَرَنِ أَنَا۠ أَقَلَّ مِنكَ مَالٗا وَوَلَدٗا

ហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្ការរបស់អ្នក អ្នកមិនសូត្រថា ៖ مَا شَاءَ اللهُ لَا قُوَّةَ إِلَّا بِاللهِ (អ្វីដែលអល់ឡោះមានចេតនា គឺគ្មានឥទ្ធិពលណាក្រៅពីអល់ឡោះឡើយ)? ពិតប្រាកដណាស់ ទ្រង់គឹជាអ្នកដែលធ្វើនូវអ្វីៗដែលទ្រង់មានចេតនា ហើយទ្រង់គឺជាអ្នកដែលខ្លាំងពូកែ ប្រសិនបើអ្នកឃើញខ្ញុំក្រជាងអ្នក និងមានកូនចៅតិច(ជាងអ្នក)នោះ។ info
التفاسير:

external-link copy
40 : 18

فَعَسَىٰ رَبِّيٓ أَن يُؤۡتِيَنِ خَيۡرٗا مِّن جَنَّتِكَ وَيُرۡسِلَ عَلَيۡهَا حُسۡبَانٗا مِّنَ ٱلسَّمَآءِ فَتُصۡبِحَ صَعِيدٗا زَلَقًا

ពិតណាស់ខ្ញុំរំពឹងថា អល់ឡោះជាម្ចាស់នឹងប្រទានឲ្យខ្ញុំនូវអ្វីផ្សេងដែលល្អប្រសើរជាងចម្ការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ជូនទណ្ឌកម្មពីលើមេឃទៅបំផ្លាញចម្ការរបស់អ្នក។ ពេលនោះ ចម្ការរបស់អ្នកនឹងក្លាយទៅជាដីដែលគ្មានរុក្ខជាតិដុះ ដែលគ្មានអ្នកចង់ដើរកាត់ជាមិនខាន។ info
التفاسير:

external-link copy
41 : 18

أَوۡ يُصۡبِحَ مَآؤُهَا غَوۡرٗا فَلَن تَسۡتَطِيعَ لَهُۥ طَلَبٗا

ឬក៏ទឹករបស់វាត្រូវបានស្រូបចូលទៅក្នុងដីអស់ ហើយអ្នកនឹងមិនអាចរកទឹកនោះមកវិញបានតាមវិធីណាមួយឡើយ។ ហើយនៅពេលដែលទឹករបស់វាត្រូវបានស្រូប(ចូលទៅក្នុងដី)ហើយនោះ គឺវា(ទឹក)មិនសល់អ្វីទៀតនោះឡើយ។ info
التفاسير:

external-link copy
42 : 18

وَأُحِيطَ بِثَمَرِهِۦ فَأَصۡبَحَ يُقَلِّبُ كَفَّيۡهِ عَلَىٰ مَآ أَنفَقَ فِيهَا وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَٰلَيۡتَنِي لَمۡ أُشۡرِكۡ بِرَبِّيٓ أَحَدٗا

ហើយអ្វីដែលអ្នកមានជំនឿរំពឹងទុក(ថាវានឹងកើតឡើង)នោះ គឺបានកើតឡើងយ៉ាងពិតប្រាកដមែន ដោយភោគផលនៃចម្ការរបស់អ្នកគ្មានជំនឿនោះត្រូវបានវិនាសអន្តរាយ។ ពេលនោះ បុរសគ្មានជំនឿនោះបានទះដៃទាំងពីររបស់ខ្លាំងៗដោយសារការសោកស្ដាយចំពោះការដែលគេបានចំណាយទ្រព្យសម្បត្តិរបស់គេយ៉ាងច្រើនក្នុងការដាំដុះចម្ការនោះ ខណៈដែលជន្លង់ដែលគេប្រើសម្រាប់ទល់មែកទំពាំងបាយជូរក្នុងចម្ការនោះបានដួលរលំអស់ ហើយគេបាននិយាយថាៈ ឱអនិច្ចារូបខ្ញុំ! ខ្ញុំគួរតែមានជំនឿនឹងម្ចាស់របស់ខ្ញុំតែមួយគត់ ដោយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូជាមួយទ្រង់នៅក្នុងការគោរពសក្ការៈឡើយ។ info
التفاسير:

external-link copy
43 : 18

وَلَمۡ تَكُن لَّهُۥ فِئَةٞ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مُنتَصِرًا

ហើយគ្មានក្រុមណាមួយអាចរារាំងទណ្ឌកម្មមិនឲ្យកើតឡើងលើបុរសដែលគ្មានជំនឿនោះបានឡើយ ខណៈដែល(ពីមុន)គេធ្លាប់មានមោទនភាពនឹងក្រុមរបស់គេ(ថាពួកគេនឹងជួយដល់រូបគេ) ហើយគេក៏មិនអាចរារាំងការបំផ្លាញរបស់អល់ឡោះចំពោះចម្ការរបស់ខ្លួនបាននោះដែរ។ info
التفاسير:

external-link copy
44 : 18

هُنَالِكَ ٱلۡوَلَٰيَةُ لِلَّهِ ٱلۡحَقِّۚ هُوَ خَيۡرٞ ثَوَابٗا وَخَيۡرٌ عُقۡبٗا

នៅថ្ងៃនោះ(ថ្ងៃបរលោក) សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុតចំពោះជនណាដែលទ្រង់ស្រឡាញ់ពេញចិត្តក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ ដោយទ្រង់នឹងប្រទានផលបុណ្យទ្វេដងដល់ពួកគេ ហើយលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត គឺសម្រាប់ពួកគេ។ info
التفاسير:

external-link copy
45 : 18

وَٱضۡرِبۡ لَهُم مَّثَلَ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَآءٍ أَنزَلۡنَٰهُ مِنَ ٱلسَّمَآءِ فَٱخۡتَلَطَ بِهِۦ نَبَاتُ ٱلۡأَرۡضِ فَأَصۡبَحَ هَشِيمٗا تَذۡرُوهُ ٱلرِّيَٰحُۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ مُّقۡتَدِرًا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកដែលឈ្លក់វង្វេងនឹងលោកិយ។ ជាការពិតណាស់ លោកិយនេះនឹងបាត់បង់ ហើយនឹងដល់ទីបញ្ចប់យ៉ាងរហ័ស គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ ហើយរុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នាដោយសារទឹកភ្លៀងនោះ។ ក្រោយមក ដំណាំទាំងនោះក៏បានក្លាយជាក្រៀមស្វិត ហើយខ្យល់ក៏បានបក់បោកវាទៅកាន់កន្លែងមួយផ្សេងទៀត។ ពេលនោះ ដីក៏បានប្រែក្លាយទៅជាសភាពដូចដើម(ដែលគ្មានរុក្ខជាតិសោះ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ។ ដូចនេះ ទ្រង់ធ្វើឲ្យរស់រានមានជីវិតនូវអ្វីដែលទ្រង់មានចេតនា និងធ្វើឲ្យស្លាប់(វិនាសអន្តរាយ)នូវអ្វីដែលទ្រង់មានចេតនា។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• على المؤمن ألا يستكين أمام عزة الغني الكافر، وعليه نصحه وإرشاده إلى الإيمان بالله، والإقرار بوحدانيته، وشكر نعمه وأفضاله عليه.
• ចំពោះអ្នកមានជំនឿមិនត្រូវបន្ទន់ខ្លួន ឬដាក់ខ្លួននៅចំពោះមុខពួកគ្មានជំនឿដែលមានទ្រព្យសម្បត្តិ និងមានអំណាចនោះទេ តែចាំបាច់លើគេត្រូវផ្តល់ការណែនាំដល់គេ និងចង្អុលបង្ហាញគេឲ្យមានជំនឿនឹងអល់ឡោះ និងឲ្យគេទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយនិងដឹងគុណចំពោះឧបការគុណ និងការប្រោសប្រទានរបស់ទ្រង់ចំពោះគេ។ info

• ينبغي لكل من أعجبه شيء من ماله أو ولده أن يضيف النعمة إلى مُولِيها ومُسْدِيها بأن يقول: ﴿ما شاءَ اللهُ لا قُوَّةَ إلَّا بِاللهِ﴾.
• គប្បីលើរាល់ៗបុគ្គលដែលមានអ្វីមួយធ្វើឲ្យគេភ្ញាក់ផ្អើល ដូចជាទ្រព្យសម្បត្តិរបស់គេ និងកូនចៅរបស់គេនោះ គឺត្រូវប្រគល់ ឬបង្វិលឧបការគុណនោះទៅកាន់អល់ឡោះជាម្ចាស់វិញដោយសូត្រថាៈ مَا شَاءَ اللهُ لَا قُوَّةَ لِأَحَدٍ إِلَّا بِاللهِ ដែលមានន័យថាៈ អ្វីៗដែលអល់ឡោះមានចេតនាគឺគ្មានឥទ្ធិពលណាម្នាក់ក្រៅពីអល់ឡោះឡើយ។ info

• إذا أراد الله بعبد خيرًا عجل له العقوبة في الدنيا.
• នៅពេលដែលអល់ឡោះមានចេតនាចង់ឲ្យខ្ញុំរបស់ទ្រង់បានល្អ ទ្រង់នឹងដាក់ទណ្ឌកម្មដល់គេភ្លាមៗនៅក្នុងលោកិយ(ព្រោះទណ្ឌកម្មក្នុងលោកិយនេះមានភាពស្រាលបំផុតបើធៀបនឹងទណ្ឌកម្មនៅថ្ងៃបរលោក)។ info

• جواز الدعاء بتلف مال من كان ماله سبب طغيانه وكفره وخسرانه.
• អនុញ្ញាតឲ្យធ្វើការបួងសួងសុំឲ្យទ្រព្យសម្បត្តិអ្នកដទៃអន្តរាយចំពោះជនណាហើយដែលទ្រព្យសម្បត្តិរបស់គេជាមូលហេតុធ្វើឲ្យគេបំពាន ប្រឆាំង និងធ្វើឲ្យគេខាតបង់។ info