ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
63 : 12

فَلَمَّا رَجَعُوٓاْ إِلَىٰٓ أَبِيهِمۡ قَالُواْ يَٰٓأَبَانَا مُنِعَ مِنَّا ٱلۡكَيۡلُ فَأَرۡسِلۡ مَعَنَآ أَخَانَا نَكۡتَلۡ وَإِنَّا لَهُۥ لَحَٰفِظُونَ

នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ឪពុករបស់ពួកគេវិញ ពួកគេក៏បាននិយាយរៀបរាប់ប្រាប់ឪពុករបស់ពួកគេពីការលើកតម្កើងរបស់ព្យាការីយូសុះចំពោះពួកគេ ដោយពួកគេបាននិយាយថាៈ ឱលោកឪពុក! ការវាល់(ដោះដូរស្បៀង)នឹងត្រូវបានគេហាមឃាត់ពីពួកយើង(គេមិនវាល់ឲ្យពួកយើងនោះទេ)ប្រសិនបើពួកយើងមិនបាននាំប្អូនប្រុសរបស់ពួកយើង(ពុនយ៉ាមីន)ទៅជាមួយទេនោះ។ ហេតុនេះ សូមពុកមេត្តាបញ្ជូនប្អូនប្រុសរបស់ពួកយើងទៅជាមួយពួកយើងផងចុះ។ ជាការពិតណាស់ពុក ប្រសិនបើពុកបញ្ជូនគេ(ពុនយ៉ាមីន)ឲ្យទៅជាមួយពួកយើងនោះ ពួកយើងនឹងទទួលបានការវាល់ស្បៀងអាហារទៀតជាមិនខាន ហើយពួកយើងសូមសន្យាថានឹងរក្សាការពារគេឲ្យបានល្អ រហូតដល់គេត្រឡប់មកជួបនឹងពុកវិញដោយសុវត្ថិភាព។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من أعداء المؤمن: نفسه التي بين جنبيه؛ لذا وجب عليه مراقبتها وتقويم اعوجاجها.
• ក្នុងចំណោមសត្រូវរបស់អ្នកមានជំនឿនោះ គឺចំណង់តណ្ហារបស់គេផ្ទាល់ដែលនៅជាប់ជាមួយនឹងរូបគេ។ ដូចនេះ ចាំបាច់លើគេត្រូវឃ្លាំមើល និងកែតម្រង់វាកុំឲ្យវៀចវេរ។ info

• اشتراط العلم والأمانة فيمن يتولى منصبًا يصلح به أمر العامة.
• គេដាក់លក្ខខណ្ឌថា ចាំបាច់ត្រូវមានចំណេះដឹងនិងភាពស្មោះត្រង់ចំពោះអ្នកដែលត្រូវបានគេតែងតាំងឲ្យកាន់តំណែងណាមួយដែលពាក់ព័ន្ធនឹងកិច្ចការដែលជាប្រយោជន៍រួម។ info

• بيان أن ما في الآخرة من فضل الله، إنما هو خير وأبقى وأفضل لأهل الإيمان.
• បញ្ជាក់ថា ពិតប្រាកដណាស់ ការប្រោសប្រណីរបស់អល់ឡោះជាម្ចាស់ដែលមាននៅថ្ងៃបរលោក គឺល្អប្រសើរ និងឋិតថេរ ហើយល្អបំផុតសម្រាប់អ្នកដែលមានជំនឿ។ info

• جواز طلب الرجل المنصب ومدحه لنفسه إن دعت الحاجة، وكان مريدًا للخير والصلاح.
• អនុញ្ញាតឲ្យបុគ្គលម្នាក់អាចស្នើសុំតំណែងណាមួយ ហើយលើកសរសើរពីគុណសម្បត្តិរបស់ខ្លួន ប្រសិនបើកាលៈទេសៈតម្រូវ ហើយរូបគេជាអ្នកដែលចង់បានភាពល្អប្រសើរ និងផលប្រយោជន៍រួម។ info