ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
109 : 12

وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِم مِّنۡ أَهۡلِ ٱلۡقُرَىٰٓۗ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۗ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٞ لِّلَّذِينَ ٱتَّقَوۡاْۚ أَفَلَا تَعۡقِلُونَ

ហើយយើងមិនបានចាត់តាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក្រៅតែពីជាបុរសៗដែលជាមនុស្សលោកធម្មតាដែលមិនមែនជាម៉ាឡាអ៊ីកាត់នោះទេ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកដូច្នោះដែរ ហើយពួកគេគឺជាអ្នកទីក្រុង ពុំមែនជាអ្នកនៅជនបទឡើយ ក៏ប៉ុន្តែប្រជាជាតិរបស់ពួកគេបានបដិសេធនឹងពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេ។ ដូចនេះ តើពួកដែលបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)ទាំងនោះមិនបានធ្វើដំណើរនៅលើផែនដីនេះ ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនៗពួកគេទាំងនោះយ៉ាងដូចម្តេច ព្រមទាំងយកពួកគេ(ពួកបដិសេធជំនាន់មុន)ធ្វើជាមេរៀនទេឬ? ហើយអ្វីដែលមាននៅឯលំនៅដ្ឋាននាថ្ងៃបរលោកនៃភាពសប្បាយរីករាយនោះ គឺល្អប្រសើរសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះនៅក្នុងលោកិយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬថា ទាំងអស់នោះគឺប្រសើរជាង ហើយពួកអ្នកគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការមានជំនឿ) និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់)។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن الداعية لا يملك تصريف قلوب العباد وحملها على الطاعات، وأن أكثر الخلق ليسوا من أهل الهداية.
• ក្នុងចំណោមភាពសប្បុរសរបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់បានប្រាប់បណ្តាព្យាការីរបស់ទ្រង់ឲ្យដឹងនូវរឿងរ៉ាវអាថ៌កំបាំងមួយចំនួន ក្នុងគោលបំណងច្បាស់លាស់ និងមានបុព្វហេតុជាក់លាក់របស់ទ្រង់។ info

• ذم المعرضين عن آيات الله الكونية ودلائل توحيده المبثوثة في صفحات الكون.
• ជាការពិតណាស់ អ្នកដែលអំពាវនាវទាំងឡាយមិនមានសមត្ថភាពបង្វែរចិត្តខ្ញុំបម្រើរបស់អល់ឡោះ(ឲ្យមានជំនឿ) និងធ្វើឲ្យពួកគេស្ថិតនៅលើការគោរពប្រតិបត្តិនោះទេ ហើយពិតណាស់ ម៉ាខ្លូកភាគច្រើន មិនមែនជាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញនោះទេ។ info

• شملت هذه الآية ﴿ قُل هَذِهِ سَبِيلِي...﴾ ذكر بعض أركان الدعوة، ومنها: أ- وجود منهج:﴿ أَدعُواْ إِلَى اللهِ ﴾. ب - ويقوم المنهج على العلم: ﴿ عَلَى بَصِيرَةٍ﴾. ج - وجود داعية: ﴿ أَدعُواْ ﴾ ﴿أَنَا﴾. د - وجود مَدْعُوِّين: ﴿ وَمَنِ اتَّبَعَنِي ﴾.
• ស្តីបន្ទោសចំពោះពួកដែលងាកចេញពីសញ្ញាភស្តុតាងនៃការបង្កើតរបស់អល់ឡោះ និងសញ្ញាភស្តុតាងដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែលមាននៅក្នុងចក្រវាឡនេះ។ info

• នៅក្នុងវាក្យខណ្ឌ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ នេះជាមាគ៌ារបស់ខ្ញុំ” គឺមានផ្ទុកទៅដោយការលើកឡើងពីគោលគ្រឹះមួយចំនួននៅក្នុងការអំពាវនាវ ដែលក្នុងនោះមាន ៖ ត្រូវមានមាគ៌ាមួយ ៖ “ខ្ញុំអំពាវនាវទៅកាន់អល់ឡោះ” មាគ៌ានោះត្រូវស្ថិតនៅលើចំណេះដឹង ៖ “ដោយមានការចេះដឹងច្បាស់លាស់” ត្រូវមានអ្នកដែលធ្វើការអំពាវនាវគេ(អ្នកអំពាវនាវ)៖ “ខ្ញុំ” ត្រូវមានអ្នកដែលគេត្រូវអំពាវនាវ(អ្នកដែលគេត្រូវអំពាវនាវ) ”និងអ្នកដែលបានដើរតាមខ្ញុំ” info