ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
102 : 12

ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۖ وَمَا كُنتَ لَدَيۡهِمۡ إِذۡ أَجۡمَعُوٓاْ أَمۡرَهُمۡ وَهُمۡ يَمۡكُرُونَ

អ្វីដែលបានរៀបរាប់មកខាងលើនេះ គឺជារឿងរ៉ាវរបស់ព្យាការីយូសុះនិងបងប្អូនរបស់គេដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ អ្នកមិនធ្លាប់បានដឹងពីរឿងនេះនោះឡើយព្រោះអ្នកមិនបាននៅជាមួយនឹងបងប្អូនរបស់ព្យាការីយូសុះនោះទេខណៈពេលដែលពួកគេសម្រេចទម្លាក់គេចូលទៅក្នុងបាតអណ្តូង ហើយពួកគេរៀបចំនូវឧបាយកលផ្សេងៗនោះ ក៏ប៉ុន្តែ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកពីរឿងរបស់គេយ៉ាងដូច្នោះ(ដើម្បីឲ្យអ្នកបានដឹង)។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• بر الوالدين وتبجيلهما وتكريمهما واجب، ومن ذلك المسارعة بالبشارة لهما فيما يدخل السرور عليهما.
• ការធ្វើល្អចំពោះឪពុកម្តាយ ការគោរព និងលើកតម្កើងលោកទាំងពីរ គឺជាកាតព្វកិច្ច ហើយក្នុងចំណោមនោះដែរ គឺការរួសរាន់ផ្តល់នូវដំណឹងល្អដែលធ្វើឲ្យលោកទាំងពីររីករាយឲ្យលោកទាំងពីរបានដឹង។ info

• التحذير من نزغ الشيطان، ومن الذي يسعى بالوقيعة بين الأحباب؛ ليفرق بينهم.
• ប្រុងប្រយ័ត្នពីការបំបែកបំបាក់របស់ស្ហៃតន ហើយនិងអ្នកដែលដើរនិយាយបង្កាច់បង្ខូចរវាងមនុស្សជាទីស្រឡាញ់ដើម្បីបំបែកបំបាក់ពួកគេ។ info

• مهما ارتفع العبد في دينه أو دنياه فإنَّ ذلك كله مرجعه إلى تفضّل الله تعالى وإنعامه عليه.
• ទោះបីខ្ញុំបម្រើរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់នៅក្នុងសាសនា ឬនៅក្នុងលោកិយនេះក៏ដោយ ក៏អ្វីទាំងអស់នោះ គឺកើតឡើងដោយសារតែក្តីប្រោសប្រណីពីអល់ឡោះ និងការប្រទាននូវឧបការគុណរបស់ទ្រង់ចំពោះគេប៉ុណ្ណោះ។ info

• سؤال الله حسن الخاتمة والسلامة والفوز يوم القيامة والالتحاق برفقة الصالحين في الجنان.
• បួងសួងសុំពីអល់ឡោះជាម្ចាស់សូមឲ្យទីបញ្ចប់(ការស្លាប់)ស្ថិតក្នុងលក្ខណៈល្អប្រសើរ ទទួលបាននូវសេចក្តីសុខ និងទទួលបានជោគជ័យនាថ្ងៃបរលោក ព្រមទាំង(សុំឲ្យបាន)ស្ថិតនៅជាមួយបណ្តាអ្នកដែលសាងអំពើល្អនៅក្នុងឋានសួគ៌។ info