ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
91 : 11

قَالُواْ يَٰشُعَيۡبُ مَا نَفۡقَهُ كَثِيرٗا مِّمَّا تَقُولُ وَإِنَّا لَنَرَىٰكَ فِينَا ضَعِيفٗاۖ وَلَوۡلَا رَهۡطُكَ لَرَجَمۡنَٰكَۖ وَمَآ أَنتَ عَلَيۡنَا بِعَزِيزٖ

ក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ឱស៊្ហូអែប! ពួកយើងមិនសូវយល់ច្រើនទេចំពោះអ្វីដែលអ្នកបាននាំវាមកនោះ តែពួកយើងយល់ឃើញថា នៅក្នុងចំណោមពួកយើង អ្នកគឺជាមនុស្សដែលទន់ខ្សោយ ដោយសារតែភ្នែកទាំងពីររបស់អ្នកខ្សោយ ឬមើលមិនឃើញ។ ហើយប្រសិនបើគ្មានសាច់ញាតិអ្នកដែលស្ថិតនៅលើសាសនារបស់ពួកយើងទេនោះ ពួកយើងនឹងសម្លាប់អ្នកដោយគប់នឹងដុំថ្មជាមិនខាន។ ហើយអ្នកមិនមែនជាអ្នកដែលខ្លាំងក្លាសម្រាប់ពួកយើង រហូតដល់ពួកយើងសម្លាប់អ្នកមិនបាននោះទេ។ តាមពិត យើងបោះបង់ការសម្លាប់អ្នក(មិនសម្លាប់អ្នក)នេះ ដោយសារតែពួកយើងគោរពដល់សាច់ញាតិរបស់អ្នកប៉ុណ្ណោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ذمّ الجهلة الذين لا يفقهون عن الأنبياء ما جاؤوا به من الآيات.
• ស្តីបន្ទោសចំពោះពួកអវិជ្ជាដែលពួកគេមិនយល់ពីព្យាការីនូវអ្វីដែលពួកគាត់បាននាំមក។ info

• ذمّ وتسفيه من اشتغل بأوامر الناس، وأعرض عن أوامر الله.
• ស្តីបន្ទោស និងចាត់ទុកថាមានប្រាជ្ញាខ្សោយចំពោះជនណាដែលយកចិត្តទុកដាក់តែនឹងបទបញ្ជារបស់មនុស្ស ហើយងាកចេញមិនអនុវត្តនូវបទបញ្ជារបស់អល់ឡោះ។ info

• بيان دور العشيرة في نصرة الدعوة والدعاة.
• បញ្ជាក់អំពីតួនាទីរបស់សាច់ញាតិនៅក្នុងការជួយដល់ការអំពាវនាវ និងអ្នកដែលអំពាវនាវ។ info

• طرد المشركين من رحمة الله تعالى.
• គេបានបណ្តេញពួកមុស្ហរីគីនចេញពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ info