ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
90 : 11

وَٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي رَحِيمٞ وَدُودٞ

ហើយចូរពួកអ្នកសុំការអភ័យទោសពីម្ចាស់របស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកសារភាពទោសកំហុសចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកទៅចំពោះទ្រង់ចុះ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកទាំងឡាយដែលសារភាពទោសកំហុស ហើយទ្រង់ស្រឡាញ់បំផុតចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់ក្នុងចំណោមពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ذمّ الجهلة الذين لا يفقهون عن الأنبياء ما جاؤوا به من الآيات.
• ស្តីបន្ទោសចំពោះពួកអវិជ្ជាដែលពួកគេមិនយល់ពីព្យាការីនូវអ្វីដែលពួកគាត់បាននាំមក។ info

• ذمّ وتسفيه من اشتغل بأوامر الناس، وأعرض عن أوامر الله.
• ស្តីបន្ទោស និងចាត់ទុកថាមានប្រាជ្ញាខ្សោយចំពោះជនណាដែលយកចិត្តទុកដាក់តែនឹងបទបញ្ជារបស់មនុស្ស ហើយងាកចេញមិនអនុវត្តនូវបទបញ្ជារបស់អល់ឡោះ។ info

• بيان دور العشيرة في نصرة الدعوة والدعاة.
• បញ្ជាក់អំពីតួនាទីរបស់សាច់ញាតិនៅក្នុងការជួយដល់ការអំពាវនាវ និងអ្នកដែលអំពាវនាវ។ info

• طرد المشركين من رحمة الله تعالى.
• គេបានបណ្តេញពួកមុស្ហរីគីនចេញពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ info