ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
15 : 11

مَن كَانَ يُرِيدُ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا نُوَفِّ إِلَيۡهِمۡ أَعۡمَٰلَهُمۡ فِيهَا وَهُمۡ فِيهَا لَا يُبۡخَسُونَ

ជនណាដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយ និងភាពសប្បាយរីករាយរបស់វាដែលមិនស្ថិតស្ថេរនេះតាមរយៈទង្វើរបស់គេដោយគេមិនចង់បាន(ការតបស្នង)សម្រាប់ថ្ងៃបរលោកទេនោះ យើងនឹងប្រទានឲ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេនៅក្នុងលោកិយនេះដូចជា (ឲ្យពួកគេ)សុខភាពល្អ មានសុខសុវត្ថិភាព ទទួលបានលាភសក្ការៈដ៏ទូលាយជាដើម ដោយពួកគេមិនត្រូវបានគេកាត់បន្ថយនូវផលបុណ្យនៃទង្វើរបស់ពួកគេបន្តិចណាឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تحدي الله تعالى للمشركين بالإتيان بعشر سور من مثل القرآن، وبيان عجزهم عن الإتيان بذلك.
• អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើពួកមុស្ហរីគីនឲ្យនាំមកនូវជំពូកចំនួនដប់ដែលដូចទៅនឹងគម្ពីរគួរអាន និងបញ្ជាក់ពីការអសមត្ថភាពរបស់ពួកគេក្នុងការនាំវាមក។ info

• إذا أُعْطِي الكافر مبتغاه من الدنيا فليس له في الآخرة إلّا النار.
• នៅពេលដែលគេប្រទានឲ្យពួកគ្មានជំនឿនូវការសោយសុខក្នុងលោកិយហើយនោះ ពិតណាស់ នៅថ្ងៃបរលោក ពួកគេគ្មានអ្វីត្រូវទទួលបានក្រៅពីភ្លើងនរកនោះទេ។ info

• عظم ظلم من يفتري على الله الكذب وعظم عقابه يوم القيامة.
• ការបំពានដែលធ្ងន់ធ្ងរជាងគេ គឺអ្នកដែលប្រឌិតភូតកុហកទៅកាន់អល់ឡោះ ហើយគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។ info