ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
10 : 11

وَلَئِنۡ أَذَقۡنَٰهُ نَعۡمَآءَ بَعۡدَ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّيٓۚ إِنَّهُۥ لَفَرِحٞ فَخُورٌ

តែប្រសិនបើយើងបានឲ្យពួកគេភ្លក្សនូវរសជាតិនៃលាភសក្ការៈដ៏ទូលំទូលាយ និងមានសុខភាពល្អក្រោយពីភាពក្រីក្រនិងមានជំងឺនោះ ពួកគេប្រាកដជានឹងនិយាយថាៈ ប្រការអាក្រក់ទាំងឡាយបានឃ្លាតចេញអំពីខ្ញុំហើយ ហើយគ្រោះថ្នាក់ក៏បានបាត់បង់ដែរ តែពួកគេមិនបានថ្លែងអំណរគុណចំពោះអល់ឡោះចំពោះរឿងនេះនោះទេ។ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលមានភាពសប្បាយរីករាយដោយមោទនភាពបំផុត និងជាអ្នកដែលក្រអឺតក្រទមទៅលើមនុស្សលោក ហើយអួតអាងចំពោះអ្វីដែលអល់ឡោះប្រទានចំពោះពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سعة علم الله تعالى وتكفله بأرزاق مخلوقاته من إنسان وحيوان وغيرهما.
• ចំណេះដឹងដ៏ទូលំទូលាយបំផុតរបស់អល់ឡោះជាម្ចាស់ និងការផ្គត់ផ្គង់លាភសក្ការៈដល់ម៉ាខ្លូករបស់ទ្រង់ទាំងអស់ មិនថាមនុស្សលោក សត្វ និងអ្វីផ្សេងៗទៀត។ info

• بيان علة الخلق؛ وهي اختبار العباد بامتثال أوامر الله واجتناب نواهيه.
• បញ្ជាក់អំពីបុព្វហេតុនៃការបង្កើតម៉ាខ្លូក នោះគឺដើម្បីសាកល្បងខ្ញុំបម្រើរបស់អល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ info

• لا ينبغي الاغترار بإمهال الله تعالى لأهل معصيته، فإنه قد يأخذهم فجأة وهم لا يشعرون.
• មិនគប្បីឲ្យការពន្យារពេលដាក់ទណ្ឌកម្មរបស់អល់ឡោះបោកបញ្ឆោតអ្នកដែលប្រព្រឹត្តល្មើសនឹងទ្រង់ឡើយ ព្រោះថាទណ្ឌកម្មនោះ អាចនឹងឆក់យកជីវិតពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួន។ info

• بيان حال الإنسان في حالتي السعة والشدة، ومدح موقف المؤمن المتمثل في الصبر والشكر.
• បញ្ជាក់ពីស្ថានភាពពីរប្រភេទរបស់មនុស្សលោក គឺក្នុងពេលមានភាពសុខសាន្ត និងពេលជួបទុក្ខលំបាក ហើយនិងការកោតសរសើរចំពោះគោលជំហររបស់អ្នកមានជំនឿដែលពួកគេតែងតែប្រកាន់យកនូវភាពអត់ធ្មត់ និងថ្លែងអំណរគុណ(ទោះក្នុងស្ថានភាពបែបណាក៏ដោយ)។ info