ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
7 : 10

إِنَّ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا وَرَضُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَٱطۡمَأَنُّواْ بِهَا وَٱلَّذِينَ هُمۡ عَنۡ ءَايَٰتِنَا غَٰفِلُونَ

ពិតប្រាកដណាស់ ពួកគ្មានជំនឿដែលមិនសង្ឃឹមថានឹងជួបអល់ឡោះជាម្ចាស់ដែលជាហេតុនាំឲ្យពួកគេគោរពកោតខ្លាចអល់ឡោះ ឬក៏រីករាយចំពោះការជួបទ្រង់ ហើយពួកគេពេញចិត្តនឹងការរស់នៅក្នុងលោកិយដែលនឹងវិនាសអន្តរាយជាងការរស់នៅក្នុងថ្ងៃបរលោកដែលអមតៈ ហើយពួកគេរស់នៅក្នុងវា(លោកិយ)ដោយភាពសប្បាយរីករាយនឹងវា ហើយនិងពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងបណ្ដាភស្តុតាងទាំងឡាយរបស់ទ្រង់ដោយភាពព្រងើយកន្តើយនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لطف الله عز وجل بعباده في عدم إجابة دعائهم على أنفسهم وأولادهم بالشر.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់មិនឆ្លើយទៅនឹងការបួងសួងសុំប្រការអាក្រក់របស់ពួកគេ(ឲ្យកើតឡើង)លើខ្លួនរបស់ពួកគេ និងកូនចៅរបស់ពួកគេនោះទេ។ info

• بيان حال الإنسان بالدعاء في الضراء والإعراض عند الرخاء والتحذير من الاتصاف بذلك.
• បញ្ជាក់ប្រាប់ពីស្ថានភាពរបស់មនុស្ស ដោយពួកគេបួងសួងសុំពីអល់ឡោះនៅក្នុងពេលជួបគ្រោះអាសន្ន ហើយពួកគេបែរងាកចេញពីទ្រង់វិញនៅពេលដែលមានភាពសុខសាន្ត ហើយនិងព្រមានមិនឲ្យយកគំរូតាមអ្នកដែលមានលក្ខណៈបែបនេះ។ info

• هلاك الأمم السابقة كان سببه ارتكابهم المعاصي والظلم.
• ការបំផ្លាញប្រជាជាតិជំនាន់មុនៗ គឺដោយសារតែពួកគេប្រព្រឹត្តអំពើល្មើស និងបំពាន។ info