ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
57 : 10

يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَتۡكُم مَّوۡعِظَةٞ مِّن رَّبِّكُمۡ وَشِفَآءٞ لِّمَا فِي ٱلصُّدُورِ وَهُدٗى وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ

ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ គម្ពីរគួរអានបានមកដល់ពួកអ្នក ដោយនៅក្នុងគម្ពីរនោះ មានទាំងការរំលឹក ការជម្រុញលើកទឹកចិត្ត(អំពីផលបុណ្យ) និងការបំភ័យ(ពីទណ្ឌកម្ម) ហើយវា(គម្ពីរគួរអាន)ជាឱសថព្យាបាលជំងឺសង្ស័យនិងភាពស្រពេចស្រពិលដែលមាននៅក្នុងដួងចិត្ត និងជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ ហើយនៅក្នុងវា(គម្ពីរគួរអាន)នោះទៀត គឺជាក្ដីមេត្តាករុណាចំពោះបណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីវា។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عظم ما ينتظر المشركين بالله من عذاب، حتى إنهم يتمنون دفعه بكل ما في الأرض، ولن يُقْبلَ منهم.
• ភាពធំធេងនៃទណ្ឌកម្មដែលកំពុងរង់ចាំពួកដែលធ្វើស្ហ៊ីរិកចំពោះអល់ឡោះ រហូតដល់ពួកគេសុខចិត្តលោះខ្លួនពួកគេនឹងអ្វីដែលមាននៅលើផែនដីទាំងអស់ពីទណ្ឌកម្ម តែគេ(អល់ឡោះ)មិនទទួលយកវា(ការលោះ)ពីពួកគេឡើយ។ info

• القرآن شفاء للمؤمنين من أمراض الشهوات وأمراض الشبهات بما فيه من الهدايات والدلائل العقلية والنقلية.
• គម្ពីរគួរអានគឺជាឱសថព្យាបាលសម្រាប់អ្នកដែលមានជំនឿពីជំងឺតណ្ហា(ធ្វើអ្វីតាមតែទំនើងចិត្ត) និងជំងឺមន្ទិលសង្ស័យ ពីព្រោះនៅក្នុងគម្ពីរគួរអាននោះ ពោរពេញទៅដោយការចង្អុលបង្ហាញ និងភស្តុតាងជាច្រើនទាំងខាងផ្នែកប្រាជ្ញាដែលអាចគិតយល់បាន និងភស្តុតាងដែលអាចមើលឃើញជាក់ស្តែង។ info

• ينبغي للمؤمن أن يفرح بنعمة الإسلام والإيمان دون غيرهما من حطام الدنيا.
• គប្បីលើអ្នកមានជំនឿត្រូវសប្បាយរីករាយនឹងឧបការគុណនៃសាសនាឥស្លាម និងការមានជំនឿ ពុំមែនរីករាយនឹងលាភសក្ការៈលោកិយនោះទេ។ info

• دقة مراقبة الله لعباده وأعمالهم وخواطرهم ونياتهم.
• ការឃ្លាំមើលយ៉ាងល្អិតល្អន់បំផុតរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ និងទង្វើរបស់ពួកគេ ហើយនិងការនៀត(ការប៉ង)របស់ពួកគេ។ info