ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
16 : 10

قُل لَّوۡ شَآءَ ٱللَّهُ مَا تَلَوۡتُهُۥ عَلَيۡكُمۡ وَلَآ أَدۡرَىٰكُم بِهِۦۖ فَقَدۡ لَبِثۡتُ فِيكُمۡ عُمُرٗا مِّن قَبۡلِهِۦٓۚ أَفَلَا تَعۡقِلُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យពួកអ្នកស្ដាប់ទេនោះ ខ្ញុំក៏មិនសូត្រវាឲ្យពួកអ្នកស្ដាប់ ហើយខ្ញុំក៏មិនផ្សព្វផ្សាយវាដល់ពួកអ្នកនោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ពួកអ្នកក៏មិនបានដឹងអំពីគម្ពីរគួរអាន តាមរយៈអណ្ដាត(ពាក្យសម្តី)របស់ខ្ញុំនោះដែរ។ ជាការពិតណាស់ ខ្ញុំបានរស់នៅជាមួយនឹងពួកអ្នកអស់មួយរយៈកាលដ៏យូរ(គឺរយៈពេល៤០ឆ្នាំ) ដោយខ្ញុំមិនចេះអាន មិនចេះសរសេរ ហើយខ្ញុំក៏មិនបានទាមទារ និងក៏មិនបានស្វែងរករឿងនេះនោះដែរ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាដោយខួរក្បាលរបស់ពួកអ្នកទេឬថា ពិតណាស់ អ្វីដែលខ្ញុំបាននាំមកនោះ គឺមកពីអល់ឡោះ ហើយមិនពាក់ព័ន្ធនឹងខ្ញុំទេនោះ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عظم الافتراء على الله والكذب عليه وتحريف كلامه كما فعل اليهود بالتوراة.
• ភាពធំធេងនៃការនិយាយប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់ កាបដិសេធនឹងទ្រង់ និងការកែប្រែពាក្យបន្ទូលរបស់ទ្រង់ដូចដែលពួកយូដាបានកែប្រែគម្ពីរតៅរ៉ត។ info

• النفع والضر بيد الله عز وجل وحده دون ما سواه.
• ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតក្នុងដៃអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនស្ថិតក្នុងដៃអ្នកណាផ្សេងក្រៅពីទ្រង់ឡើយ។ info

• بطلان قول المشركين بأن آلهتهم تشفع لهم عند الله.
• ពាក្យសម្តីរបស់ពួកមុស្ហរីគីនដែលថា ពិតប្រាកដណាស់ ព្រះនានារបស់ពួកគេអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះមុខអល់ឡោះបាននោះ គឺជារឿងដែលមិនត្រឹមត្រូវ។ info

• اتباع الهوى والاختلاف على الدين هو سبب الفرقة.
• ការធ្វើតាមទំនើងចិត្ត និងការខ្វែងគំនិតគ្នា គឺជាមូលហេតុដែលនាំឲ្យបែកបាក់សាមគ្គីគ្នា។ info