ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - សមាគមអភិវឌ្ឍន៍ខ្មែរអុីស្លាម

អាល់អាក់រ៉ហ្វ

external-link copy
1 : 7

الٓمٓصٓ

អាលីហ្វ ឡាម មីម សទ។ info
التفاسير:

external-link copy
2 : 7

كِتَٰبٌ أُنزِلَ إِلَيۡكَ فَلَا يَكُن فِي صَدۡرِكَ حَرَجٞ مِّنۡهُ لِتُنذِرَ بِهِۦ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ

នេះគឺជាគមី្ពរ(គួរអាន)ដែលត្រូវបានគេបញ្ចុះទៅឱ្យអ្នក ហេតុនេះចូរអ្នកកុំមានការចង្អៀតចង្អល់ក្នុងទ្រូងរបស់អ្នកអំពីវា ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ដល់អ្នកប្រឆាំង)តាមរយៈវា និង ជាការរំលឹកចំពោះបណ្ដាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
3 : 7

ٱتَّبِعُواْ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡ وَلَا تَتَّبِعُواْ مِن دُونِهِۦٓ أَوۡلِيَآءَۗ قَلِيلٗا مَّا تَذَكَّرُونَ

ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលគេបានបញ្ចុះឱ្យពួកអ្នកពី ម្ចាស់របស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមមេដឹកនាំ ក្រៅពីទ្រង់ឱ្យសោះ។ អ្វីដែលពួកអ្នកចងចាំគឺតិចតួចបំផុត។ info
التفاسير:

external-link copy
4 : 7

وَكَم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا فَجَآءَهَا بَأۡسُنَا بَيَٰتًا أَوۡ هُمۡ قَآئِلُونَ

ហើយមានភូមិស្រុកជាច្រើនដែលយើងបានបំផ្លាញវា(ដោយ សារការប្រឆាំងនឹងអ្នកនាំសារ) ហើយទណ្ឌកម្មរបស់យើងបានមក ដល់វា(ក្នុងភូមិស្រុកភ្លាមៗ) ខណៈដែលពួកគេដេកលក់នៅពេល យប់ ឬពួកគេសម្រាកនៅពេលថ្ងៃ។ info
التفاسير:

external-link copy
5 : 7

فَمَا كَانَ دَعۡوَىٰهُمۡ إِذۡ جَآءَهُم بَأۡسُنَآ إِلَّآ أَن قَالُوٓاْ إِنَّا كُنَّا ظَٰلِمِينَ

ហើយគ្មានអ្វីដែលពួកគេត្រូវនិយាយនោះទេ នៅពេលដែល ទណ្ឌកម្មរបស់យើងបានទៅដល់ពួកគេ ផ្ទុយទៅវិញពួកគេបាន និយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលបានបំពាន។ info
التفاسير:

external-link copy
6 : 7

فَلَنَسۡـَٔلَنَّ ٱلَّذِينَ أُرۡسِلَ إِلَيۡهِمۡ وَلَنَسۡـَٔلَنَّ ٱلۡمُرۡسَلِينَ

ហើយយើងប្រាកដជានឹងសួរពួកដែលគេបានបញ្ជូនអ្នក នាំសារជាច្រើនទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្ដា អ្នកនាំសារទាំងនោះដែរ។ info
التفاسير:

external-link copy
7 : 7

فَلَنَقُصَّنَّ عَلَيۡهِم بِعِلۡمٖۖ وَمَا كُنَّا غَآئِبِينَ

ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ពួកគេ(នូវអ្វីដែល ពួកគេបានសាង)ដោយការដឹង(របស់យើង) ហើយយើងពុំមែនជា អ្នកអវត្ដមាន(នៅឆ្ងាយពីពួកគេ)ឡើយ។ info
التفاسير:

external-link copy
8 : 7

وَٱلۡوَزۡنُ يَوۡمَئِذٍ ٱلۡحَقُّۚ فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

ការថ្លឹង(ទង្វើរបស់មនុស្ស)នាថ្ងៃបរលោក គឺយុត្ដិធម៌បំផុត។ ដូចេ្នះអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ធ្ងន់ អ្នកទាំង នោះគឺជាអ្នកដែលជោគជ័យ។ info
التفاسير:

external-link copy
9 : 7

وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُم بِمَا كَانُواْ بِـَٔايَٰتِنَا يَظۡلِمُونَ

ចំណែកឯអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ស្រាល ពួកទាំងនោះគឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារតែពួកគេបាន បំពានលើអាយ៉ាត់ៗរបស់យើង។ info
التفاسير:

external-link copy
10 : 7

وَلَقَدۡ مَكَّنَّٰكُمۡ فِي ٱلۡأَرۡضِ وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَۗ قَلِيلٗا مَّا تَشۡكُرُونَ

ហើយពិតប្រាកដណាស់ យើងបានបង្កើតទីកន្លែងសម្រាប់ ពួកអ្នកនៅលើផែនដី ហើយយើងបានរៀបចំការរស់នៅសម្រាប់ ពួកអ្នកនៅលើវា។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។ info
التفاسير:

external-link copy
11 : 7

وَلَقَدۡ خَلَقۡنَٰكُمۡ ثُمَّ صَوَّرۡنَٰكُمۡ ثُمَّ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ لَمۡ يَكُن مِّنَ ٱلسَّٰجِدِينَ

ហើយជាការពិតណាស់ យើងបានបង្កើតពួកអ្នក(បិតា របស់ពួកអ្នកអាដាំ) បន្ទាប់មកយើងធ្វើឱ្យពួកអ្នកមានរូបរាង(ជា មនុស្សលោក)។ ក្រោយមកទៀតយើងបានបញ្ជាទៅពួកម៉ាឡាអ៊ីកាត់ថាៈ ឪចូរពួកអ្នកស៊ូជូតចំពោះអាដាំឱ ពួកគេក៏បានស៊ូជូត ទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលវាមិនស្ថិតក្នុង ចំណោមបណ្ដាអ្នកដែលស៊ូជូត។ info
التفاسير: