ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - សមាគមអភិវឌ្ឍន៍ខ្មែរអុីស្លាម

អាល់ហ្វាត់ហ៍

external-link copy
1 : 48

إِنَّا فَتَحۡنَا لَكَ فَتۡحٗا مُّبِينٗا

ពិតប្រាកដណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់)នូវ ជ័យជំនះយ៉ាងជាក់ស្ដែង។ info
التفاسير:

external-link copy
2 : 48

لِّيَغۡفِرَ لَكَ ٱللَّهُ مَا تَقَدَّمَ مِن ذَنۢبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعۡمَتَهُۥ عَلَيۡكَ وَيَهۡدِيَكَ صِرَٰطٗا مُّسۡتَقِيمٗا

ដើម្បីអល់ឡោះអភ័យទោសឱ្យអ្នកចំពោះបាបកម្មរបស់ អ្នកដែលបានសាងកន្លងទៅ និងបាបកម្មដែលមិនទាន់បានសាង។ ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យអ្នក និងចង្អុលបង្ហាញ អ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
3 : 48

وَيَنصُرَكَ ٱللَّهُ نَصۡرًا عَزِيزًا

ហើយអល់ឡោះជួយអ្នកនូវជំនួយដ៏រឹងមាំ(ដើម្បីឱ្យមាន ជ័យជំនះ)។ info
التفاسير:

external-link copy
4 : 48

هُوَ ٱلَّذِيٓ أَنزَلَ ٱلسَّكِينَةَ فِي قُلُوبِ ٱلۡمُؤۡمِنِينَ لِيَزۡدَادُوٓاْ إِيمَٰنٗا مَّعَ إِيمَٰنِهِمۡۗ وَلِلَّهِ جُنُودُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا

ទ្រង់ជាអ្នកដែលបានបញ្ចុះភាពនឹងនរនៅក្នុងចិត្ដរបស់បណ្ដា អ្នកដែលមានជំនឿ(នៅថ្ងៃអាល់ហ៊ូទៃពីយ៉ះ)ដើម្បីឱ្យពួកគេបន្ថែម នូវភាពមានជំនឿរួមជាមួយនឹងជំនឿរបស់ពួកគេថែមទៀត។ ហើយ កងទ័ពនៃមេឃជាច្រើនជាន់និងផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
5 : 48

لِّيُدۡخِلَ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَيُكَفِّرَ عَنۡهُمۡ سَيِّـَٔاتِهِمۡۚ وَكَانَ ذَٰلِكَ عِندَ ٱللَّهِ فَوۡزًا عَظِيمٗا

ដើម្បីទ្រង់នឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿទាំងប្រុស ទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយ ពួកគេរស់នៅក្នុងនោះជាអមតៈ និងដើម្បីទ្រង់លុបបំបាត់នូវបាបកម្ម ទាំងឡាយរបស់ពួកគេ។ ហើយរឿងនោះ គឺជាជោគជ័យមួយដ៏ធំ ធេងពីអល់ឡោះ។ info
التفاسير:

external-link copy
6 : 48

وَيُعَذِّبَ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡمُشۡرِكِينَ وَٱلۡمُشۡرِكَٰتِ ٱلظَّآنِّينَ بِٱللَّهِ ظَنَّ ٱلسَّوۡءِۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۖ وَغَضِبَ ٱللَّهُ عَلَيۡهِمۡ وَلَعَنَهُمۡ وَأَعَدَّ لَهُمۡ جَهَنَّمَۖ وَسَآءَتۡ مَصِيرٗا

ហើយដើម្បីទ្រង់ធ្វើទារុណកម្មចំពោះពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រីដែលពួកគេគិតអាក្រក់ ចំពោះអល់ឡោះ។ អំពើអាក្រក់ទាំងនោះនឹងធ្លាក់ទៅលើពួកគេ វិញ។ ហើយអល់ឡោះខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេ និងបាន ដាក់បណ្ដាសាពួកគេ ថែមទាំងបានរៀបចំនរកជើហាន់ណាំសម្រាប់ ពួកគេ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
7 : 48

وَلِلَّهِ جُنُودُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا

ហើយកងទ័ពនៃមេឃជាច្រើន និងផែនដី គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
8 : 48

إِنَّآ أَرۡسَلۡنَٰكَ شَٰهِدٗا وَمُبَشِّرٗا وَنَذِيرٗا

ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ជាអ្នក ធ្វើសាក្សី និងផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។ info
التفاسير:

external-link copy
9 : 48

لِّتُؤۡمِنُواْ بِٱللَّهِ وَرَسُولِهِۦ وَتُعَزِّرُوهُ وَتُوَقِّرُوهُۚ وَتُسَبِّحُوهُ بُكۡرَةٗ وَأَصِيلًا

ដើម្បីឱ្យពួកអ្នកមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ ទ្រង់(មូហាំម៉ាត់) និងជួយជ្រោមជ្រែងសាសនារបស់ទ្រង់ និងលើក តម្កើងទ្រង់ ហើយនិងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។ info
التفاسير: