Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād

Nomor Halaman:close

external-link copy
50 : 17

۞ قُلۡ كُونُواْ حِجَارَةً أَوۡ حَدِيدًا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ក្លាយទៅជាថ្ម ឬក្លាយទៅជាដែកចុះ។ info
التفاسير:

external-link copy
51 : 17

أَوۡ خَلۡقٗا مِّمَّا يَكۡبُرُ فِي صُدُورِكُمۡۚ فَسَيَقُولُونَ مَن يُعِيدُنَاۖ قُلِ ٱلَّذِي فَطَرَكُمۡ أَوَّلَ مَرَّةٖۚ فَسَيُنۡغِضُونَ إِلَيۡكَ رُءُوسَهُمۡ وَيَقُولُونَ مَتَىٰ هُوَۖ قُلۡ عَسَىٰٓ أَن يَكُونَ قَرِيبٗا

ឬក្លាយទៅជាភាវៈអ្វីផ្សេងទៀតដែលមានភាពធំធេងក្នុងដួងចិត្តរបស់ពួកអ្នកចុះ។ ពេលនោះ ពួកគេនឹងនិយាយថា៖ តើនរណាជាអ្នកត្រឡប់ពួកយើង(ឲ្យរស់ឡើងវិញ)? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលថា៖ គឺអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងនោះឯង។ នៅពេលនោះ ពួកគេនឹងងក់ក្បាល(ចំអក)ដាក់អ្នក ហើយពួកគេនិយាយ(ផ្គើន)ថា៖ តើវានឹងកើតឡើងនៅពេលណា? ចូរអ្នកតបថា៖ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។ info
التفاسير:

external-link copy
52 : 17

يَوۡمَ يَدۡعُوكُمۡ فَتَسۡتَجِيبُونَ بِحَمۡدِهِۦ وَتَظُنُّونَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗا

គឺនៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ឱ្យក្រោកចេញពីផ្នូរ)។ ពេលនោះ ពួកអ្នកនឹងឆ្លើយតបដោយការកោតសរសើរចំពោះទ្រង់ ហើយពួកអ្នកគិតថា៖ ពិតប្រាកដណាស់ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ info
التفاسير:

external-link copy
53 : 17

وَقُل لِّعِبَادِي يَقُولُواْ ٱلَّتِي هِيَ أَحۡسَنُۚ إِنَّ ٱلشَّيۡطَٰنَ يَنزَغُ بَيۡنَهُمۡۚ إِنَّ ٱلشَّيۡطَٰنَ كَانَ لِلۡإِنسَٰنِ عَدُوّٗا مُّبِينٗا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងឱ្យពួកគេនិយាយពាក្យសម្ដីល្អៗ ព្រោះថាស្ហៃតនវានឹងញុះញង់រវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះមនុស្សលោក។ info
التفاسير:

external-link copy
54 : 17

رَّبُّكُمۡ أَعۡلَمُ بِكُمۡۖ إِن يَشَأۡ يَرۡحَمۡكُمۡ أَوۡ إِن يَشَأۡ يُعَذِّبۡكُمۡۚ وَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ وَكِيلٗا

ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ទ្រង់ដឹងបំផុតចំពោះពួកអ្នក។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអាណិតស្រលាញ់ពួកអ្នក ឬប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក។ ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកទទួលខុសត្រូវលើ(ទង្វើរបស់)ពួកគេនោះឡើយ។ info
التفاسير:

external-link copy
55 : 17

وَرَبُّكَ أَعۡلَمُ بِمَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَلَقَدۡ فَضَّلۡنَا بَعۡضَ ٱلنَّبِيِّـۧنَ عَلَىٰ بَعۡضٖۖ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا

ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតពីអ្នកដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឱ្យមានភាពល្អប្រសើរជាងគ្នា។ ហើយយើងបានប្រទានឱ្យព្យាការីហ្ទាវូទនូវគម្ពីរហ្សាពួរ។ info
التفاسير:

external-link copy
56 : 17

قُلِ ٱدۡعُواْ ٱلَّذِينَ زَعَمۡتُم مِّن دُونِهِۦ فَلَا يَمۡلِكُونَ كَشۡفَ ٱلضُّرِّ عَنكُمۡ وَلَا تَحۡوِيلًا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងចុះពីអ្នកដែលពួកអ្នកបានអះអាង(ថាជាព្រះ)ផ្សេងពីអល់ឡោះ។ ជាការពិតណាស់ ពួកវាមិនអាចបញ្ចៀសគ្រោះចេញពីពួកអ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(ទៅកាន់អ្នកផ្សេង)បាននោះដែរ។ info
التفاسير:

external-link copy
57 : 17

أُوْلَٰٓئِكَ ٱلَّذِينَ يَدۡعُونَ يَبۡتَغُونَ إِلَىٰ رَبِّهِمُ ٱلۡوَسِيلَةَ أَيُّهُمۡ أَقۡرَبُ وَيَرۡجُونَ رَحۡمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحۡذُورٗا

ពួកដែលពួកមុស្ហរីគីននៅបួងសួងសុំនោះ ពួកគេខ្លួនឯងក៏កំពុងតែស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់របស់ពួកគេ(អល់ឡោះ)ដូចគ្នាដែរ ថាតើនរណាក្នុងចំណោមពួកគេដែលជិត(នឹងអល់ឡោះ)ជាងគេ ហើយពួកគេរំពឹងក្តីមេត្តាករុណាពីទ្រង់ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ info
التفاسير:

external-link copy
58 : 17

وَإِن مِّن قَرۡيَةٍ إِلَّا نَحۡنُ مُهۡلِكُوهَا قَبۡلَ يَوۡمِ ٱلۡقِيَٰمَةِ أَوۡ مُعَذِّبُوهَا عَذَابٗا شَدِيدٗاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورٗا

ហើយគ្មានភូមិស្រុកណាមួយ(ដែលគ្មានជំនឿ)នោះទេ លើកលែងតែយើងជាអ្នកបំផ្លាញវា(ភូមិស្រុកនោះ) ឬដាក់ទណ្ឌកម្មវានូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតមុននឹងថ្ងៃបរលោកមកដល់។ ទាំងនោះ គឺត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។ info
التفاسير: