Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer

Nomor Halaman:close

external-link copy
89 : 27

مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٞ مِّنۡهَا وَهُم مِّن فَزَعٖ يَوۡمَئِذٍ ءَامِنُونَ

ជនណាហើយដែលបាននាំមកនូវសេចក្តីជំនឿ និងទង្វើកុសលនៅថ្ងៃបរលោកនោះ សម្រាប់គេគឺនឹងទទួលបាននូវឋានសួគ៌។ ហើយពួកគេគឺជាអ្នកដែលមានសុវត្ថិភាពបំផុត ដោយអល់ឡោះបានផ្តល់នូវសុវត្ថិភាពដល់ពួកគេពីការភ័យរន្ធត់នៅបរលោក។ info
التفاسير:

external-link copy
90 : 27

وَمَن جَآءَ بِٱلسَّيِّئَةِ فَكُبَّتۡ وُجُوهُهُمۡ فِي ٱلنَّارِ هَلۡ تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ

តែជនណាហើយដែលបាននាំមកនូវការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ នឹងទទួលបាននូវឋាននរក ដោយត្រូវគេគ្រវែងចូលទៅក្នុងវាដោយផ្កាប់មុខ។ ហើយមានគេនិយាយទៅកាន់ពួកគេជាការស្តីបន្ទោស និងបន្ទាបបន្ថោកចំពោះពួកគេថាៈ តើពួកអ្នកមិនត្រូវបានគេតបស្នងឲ្យក្រៅពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនៃការប្រឆាំង និងការប្រព្រឹត្តល្មើសទេឬ? info
التفاسير:

external-link copy
91 : 27

إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ رَبَّ هَٰذِهِ ٱلۡبَلۡدَةِ ٱلَّذِي حَرَّمَهَا وَلَهُۥ كُلُّ شَيۡءٖۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُسۡلِمِينَ

ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេថាៈ ជាការពិតណាស់ គេបានបង្គាប់ប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះ(អល់ឡោះ)ម្ចាស់របស់ទឹកដីម៉ាក្កះនេះ ដែលទ្រង់បានហាមឃាត់នៅក្នុងនោះ។ ហេតុនេះ គេមិនត្រូវបង្ហូរឈាមគ្នានៅក្នុងវា(ទឹកដីម៉ាក្កះ)នោះឡើយ ហើយក៏មិនត្រូវបំពានចំពោះនរណាម្នាក់នៅក្នុងវានោះដែរ។ មិនត្រូវសម្លាប់សត្វប្រមាញ់ ហើយក៏មិនត្រូវកាប់ដើមឈើ(ដែលនៅក្នុងទឹកដីម៉ាក្កះ)នោះដែរ។ ហើយអ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយខ្ញុំត្រូវបានគេបង្គាប់ប្រើឲ្យស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ និងគោរពតាមទ្រង់ដោយការគោរពប្រតិបត្តិ។ info
التفاسير:

external-link copy
92 : 27

وَأَنۡ أَتۡلُوَاْ ٱلۡقُرۡءَانَۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَقُلۡ إِنَّمَآ أَنَا۠ مِنَ ٱلۡمُنذِرِينَ

ហើយគេក៏បង្គាប់ឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យមនុស្សលោកស្តាប់ផងដែរ។ ដូច្នេះ ជនណាហើយដែលទទួលបានការបង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញរបស់វា(គម្ពីរគួរអាន) ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ ពិតណាស់ ផលនៃការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ តែជនណាហើយដែលវង្វេងនិងងាកអំពីអ្វីដែលមាននៅក្នុងវា ហើយប្រឆាំងនឹងវា ព្រមទាំងមិនអនុវត្តតាមអ្វីដែលមាននៅក្នុងវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានទាំងឡាយប៉ុណ្ណោះ ដែលដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ហើយខ្ញុំពុំមែនជាអ្នកដែលអាចផ្តល់ការចង្អុលបង្ហាញដល់ពួកអ្នកនោះទេ។ info
التفاسير:

external-link copy
93 : 27

وَقُلِ ٱلۡحَمۡدُ لِلَّهِ سَيُرِيكُمۡ ءَايَٰتِهِۦ فَتَعۡرِفُونَهَاۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដែលមិនអាចគណនាអស់ឡើយ។ អល់ឡោះទ្រង់នឹងបង្ហាញឲ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់នៅក្នុងខ្លួនរបស់ពួកអ្នកផ្ទាល់ អ្វីៗដែលនៅលើមេឃ អ្វីៗដែលនៅលើផែនដី និងនៅក្នុងលាភសក្ការៈទាំងឡាយ ហើយពួកអ្នកនឹងបានដឹងអំពីវានូវការដឹងមួយដែលអាចចង្អុលបង្ហាញពួកអ្នកទៅកាន់ទទួលយកការពិត។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវរាល់ទង្វើដែលពួកអ្នកបានសាង។ info
التفاسير:
Beberapa Faedah Ayat-ayat di Halaman Ini:
• الإيمان والعمل الصالح سببا النجاة من الفزع يوم القيامة.
• ការមានជំនឿ និងការសាងនូវទង្វើកុសល គឺជាមូលហេតុមួយដែលនាំឲ្យរួចផុតពីភាពភ័យរន្ធត់នៅថ្ងៃបរលោក។ info

• الكفر والعصيان سبب في دخول النار.
• ការប្រឆាំង និងការប្រព្រឹត្តបាបកម្ម គឺជាមូលហេតុដែលនាំឲ្យចូលឋាននរក។ info

• تحريم القتل والظلم والصيد في الحرم.
• ហាមឃាត់ពីការកាប់សម្លាប់ ការបំពាន និងការបរបាញ់នៅក្នុងទឹកដីពិសិដ្ឋ(ទីក្រុងម៉ាក្កះ)។ info

• النصر والتمكين عاقبة المؤمنين.
• ការជួយ និងការក្លាយជាមេដឹកនាំនៅលើផែនដី គឺជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកមានជំនឿទាំងឡាយ។ info