Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Jam'iyyah Pengembangan Masyarakat Islam

Nomor Halaman:close

external-link copy
77 : 56

إِنَّهُۥ لَقُرۡءَانٞ كَرِيمٞ

ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។ info
التفاسير:

external-link copy
78 : 56

فِي كِتَٰبٖ مَّكۡنُونٖ

ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។ info
التفاسير:

external-link copy
79 : 56

لَّا يَمَسُّهُۥٓ إِلَّا ٱلۡمُطَهَّرُونَ

គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។ info
التفاسير:

external-link copy
80 : 56

تَنزِيلٞ مِّن رَّبِّ ٱلۡعَٰلَمِينَ

ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។ info
التفاسير:

external-link copy
81 : 56

أَفَبِهَٰذَا ٱلۡحَدِيثِ أَنتُم مُّدۡهِنُونَ

ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ? info
التفاسير:

external-link copy
82 : 56

وَتَجۡعَلُونَ رِزۡقَكُمۡ أَنَّكُمۡ تُكَذِّبُونَ

ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ? info
التفاسير:

external-link copy
83 : 56

فَلَوۡلَآ إِذَا بَلَغَتِ ٱلۡحُلۡقُومَ

ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក info
التفاسير:

external-link copy
84 : 56

وَأَنتُمۡ حِينَئِذٖ تَنظُرُونَ

ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ? info
التفاسير:

external-link copy
85 : 56

وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنكُمۡ وَلَٰكِن لَّا تُبۡصِرُونَ

ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។ info
التفاسير:

external-link copy
86 : 56

فَلَوۡلَآ إِن كُنتُمۡ غَيۡرَ مَدِينِينَ

ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា info
التفاسير:

external-link copy
87 : 56

تَرۡجِعُونَهَآ إِن كُنتُمۡ صَٰدِقِينَ

ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ ? info
التفاسير:

external-link copy
88 : 56

فَأَمَّآ إِن كَانَ مِنَ ٱلۡمُقَرَّبِينَ

ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ info
التفاسير:

external-link copy
89 : 56

فَرَوۡحٞ وَرَيۡحَانٞ وَجَنَّتُ نَعِيمٖ

ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។ info
التفاسير:

external-link copy
90 : 56

وَأَمَّآ إِن كَانَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ

ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។ info
التفاسير:

external-link copy
91 : 56

فَسَلَٰمٞ لَّكَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ

(មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ info
التفاسير:

external-link copy
92 : 56

وَأَمَّآ إِن كَانَ مِنَ ٱلۡمُكَذِّبِينَ ٱلضَّآلِّينَ

តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ info
التفاسير:

external-link copy
93 : 56

فَنُزُلٞ مِّنۡ حَمِيمٖ

ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។ info
التفاسير:

external-link copy
94 : 56

وَتَصۡلِيَةُ جَحِيمٍ

ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។ info
التفاسير:

external-link copy
95 : 56

إِنَّ هَٰذَا لَهُوَ حَقُّ ٱلۡيَقِينِ

ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។ info
التفاسير:

external-link copy
96 : 56

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។ info
التفاسير: