Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Jam'iyyah Pengembangan Masyarakat Islam

Nomor Halaman:close

external-link copy
231 : 2

وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ سَرِّحُوهُنَّ بِمَعۡرُوفٖۚ وَلَا تُمۡسِكُوهُنَّ ضِرَارٗا لِّتَعۡتَدُواْۚ وَمَن يَفۡعَلۡ ذَٰلِكَ فَقَدۡ ظَلَمَ نَفۡسَهُۥۚ وَلَا تَتَّخِذُوٓاْ ءَايَٰتِ ٱللَّهِ هُزُوٗاۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ وَمَآ أَنزَلَ عَلَيۡكُم مِّنَ ٱلۡكِتَٰبِ وَٱلۡحِكۡمَةِ يَعِظُكُم بِهِۦۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٞ

ហើយកាលណាពួកអ្នកបានលែងលះប្រពន្ធ ហើយជិត ផុតរយៈពេលកំណត់របស់ពួកនាង(អ៊ិទឌះ)ដូចេ្នះពួកអ្នកអាចរួម រស់ជាមួយពួកនាងវិញដោយគុណធម៌ ឬក៏លែងលះពួកនាងឱ្យដាច់ ស្រឡះតែម្ដងដោយគុណធម៌ដែរ។ ប៉ុន្ដែពួកអ្នកមិនត្រូវរួមរស់ជា មួយពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីធ្វើបាបដោយបំពាន នោះទេ។ ហើយបើអ្នកណាធ្វើបែបនោះ គេប្រាកដជាបានបំពាន លើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកច្បាប់របស់អល់ឡោះធ្វើជា ការលេងសើចឱ្យសោះ។ តែពួកអ្នកត្រូវចងចាំនូវនៀកម៉ាត់របស់ អល់ឡោះដែលបានប្រទានឱ្យពួកអ្នក ព្រមទាំងអ្វីៗដែលទ្រង់បាន បញ្ចុះ ឱ្យពួកអ្នកក្នុងគម្ពីរ(គួរអាន)និងហ៊ិកម៉ះ(ស៊ុណ្ណះ) ដើម្បី អប់រំពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹង ថា ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
232 : 2

وَإِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَبَلَغۡنَ أَجَلَهُنَّ فَلَا تَعۡضُلُوهُنَّ أَن يَنكِحۡنَ أَزۡوَٰجَهُنَّ إِذَا تَرَٰضَوۡاْ بَيۡنَهُم بِٱلۡمَعۡرُوفِۗ ذَٰلِكَ يُوعَظُ بِهِۦ مَن كَانَ مِنكُمۡ يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۗ ذَٰلِكُمۡ أَزۡكَىٰ لَكُمۡ وَأَطۡهَرُۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ

ហើយកាលណាពួកអ្នកបានលែងលះភរិយា(លើក ទីមួយ ឬលើកទីពីរ) ហើយផុតរយៈពេលកំណត់(អ៊ិទឌះ)របស់ពួក នាងនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងអំពីការរៀប អាពាហ៍ពិពាហ៍ជាមួយស្វាមីរបស់ពួកនាងសាជាថ្មីឱ្យសោះ ប្រសិន បើពួកគេបានព្រមព្រៀងគ្នាដោយគុណធម៌ហើយនោះ។ នេះជាការ ឱ្យដំបូន្មានដល់អ្នកដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកក្នុង ចំណោមពួកអ្នក។ ទាំងនោះគឺជាការប្រសើរ និងស្អាតស្អំជាទីបំផុត សម្រាប់ពួកអ្នក។ ហើយអល់ឡោះដឹង តែពួកអ្នកមិនដឹងឡើយ។ info
التفاسير:

external-link copy
233 : 2

۞ وَٱلۡوَٰلِدَٰتُ يُرۡضِعۡنَ أَوۡلَٰدَهُنَّ حَوۡلَيۡنِ كَامِلَيۡنِۖ لِمَنۡ أَرَادَ أَن يُتِمَّ ٱلرَّضَاعَةَۚ وَعَلَى ٱلۡمَوۡلُودِ لَهُۥ رِزۡقُهُنَّ وَكِسۡوَتُهُنَّ بِٱلۡمَعۡرُوفِۚ لَا تُكَلَّفُ نَفۡسٌ إِلَّا وُسۡعَهَاۚ لَا تُضَآرَّ وَٰلِدَةُۢ بِوَلَدِهَا وَلَا مَوۡلُودٞ لَّهُۥ بِوَلَدِهِۦۚ وَعَلَى ٱلۡوَارِثِ مِثۡلُ ذَٰلِكَۗ فَإِنۡ أَرَادَا فِصَالًا عَن تَرَاضٖ مِّنۡهُمَا وَتَشَاوُرٖ فَلَا جُنَاحَ عَلَيۡهِمَاۗ وَإِنۡ أَرَدتُّمۡ أَن تَسۡتَرۡضِعُوٓاْ أَوۡلَٰدَكُمۡ فَلَا جُنَاحَ عَلَيۡكُمۡ إِذَا سَلَّمۡتُم مَّآ ءَاتَيۡتُم بِٱلۡمَعۡرُوفِۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ بِمَا تَعۡمَلُونَ بَصِيرٞ

ហើយម្ដាយទាំងឡាយគប្បីបំបៅកូនរបស់ខ្លួនក្នុងរយៈ ពេលពីរឆ្នាំពេញសម្រាប់អ្នកណា(ឪពុកម្ដាយ)ដែលចង់បំពេញការ បំបៅនេះ។ ហើយឪពុករបស់ទារកនោះតម្រូវឱ្យផ្ដល់ម្ហូបអាហារ និងសំលៀកបំពាក់ដល់ម្ដាយទារកតាមលទ្ធភាព។ អល់ឡោះមិន ដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ចូរកុំឱ្យឪពុកម្ដាយយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើអំពើ មិនគប្បីទៅលើគ្នាទៅវិញទៅមកឱ្យសោះ។ ហើយចំពោះអ្នកដែល ទទួលកេរមរតក(ពីឪពុករបស់ទារក)ក៏ត្រូវទទួលបន្ទុកដូច្នោះដែរ។ ហើយប្រសិនបើឪពុកម្ដាយចង់ផ្ដាច់ការបំបៅដោះកូន(មុនគំរប់រយៈ ពេលពីរឆាំ្ន) ដោយមានការពិភាក្សានិងឯកភាពគ្នាពីពួកគេទាំងពីរ ហើយនោះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកគេទាំងពីរឡើយ។ តែ ប្រសិនបើពួកអ្នកចង់រកអ្នកបំបៅកូនរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍ អ្វីដែរចំពោះពួកអ្នក កាលណាពួកអ្នកបានផ្ដល់កម្រៃដោយសមរម្យ នោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិត ប្រាកដណាស់ អល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ info
التفاسير: