Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Jam'iyyah Pengembangan Masyarakat Islam

Nomor Halaman:close

external-link copy
107 : 10

وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرّٖ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يُرِدۡكَ بِخَيۡرٖ فَلَا رَآدَّ لِفَضۡلِهِۦۚ يُصِيبُ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ

ហើយប្រសិនបើអល់ឡោះឱ្យអ្នកទទួលរងគ្រោះថ្នាក់ គ្មានអ្នកណាអាចបំបាត់វាបានក្រៅពីទ្រង់ឡើយ។ តែប្រសិនបើទ្រង់ មានចេតនាផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខសាន្ដវិញនោះ ក៏គ្មានអ្នកណា អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បានដែរ។ ទ្រង់នឹង ផ្ដល់វាឱ្យអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
108 : 10

قُلۡ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۖ وَمَآ أَنَا۠ عَلَيۡكُم بِوَكِيلٖ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. ពិតជា បានមកដល់ពួកអ្នកនូវសច្ចភាពអំពីម្ចាស់របស់ពួកអ្នក។ ហើយ បុគ្គលណាដែលបានទទួលការចង្អុលបង្ហាញ គេនឹងទទួលបានផល ល្អសម្រាប់តែខ្លួនគេប៉ុណ្ណោះ។ តែបើបុគ្គលណាបានវងេ្វងវិញគេនឹង ធ្វើឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង។ ហើយខ្ញុំមិនមែនជាអ្នកទទួល ខុសត្រូវលើពួកអ្នកឡើយ។ info
التفاسير:

external-link copy
109 : 10

وَٱتَّبِعۡ مَا يُوحَىٰٓ إِلَيۡكَ وَٱصۡبِرۡ حَتَّىٰ يَحۡكُمَ ٱللَّهُۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ

ហើយចូរអ្នក(មូហាំម៉ាត់)អនុវត្ដតាមអ្វីដែលគេផ្ដល់ វ៉ាហ៊ីមកឱ្យអ្នក ហើយចូរអ្នកអត់ធ្មត់រហូតដល់ពេលអល់ឡោះ កាត់សេចក្ដី។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។ info
التفاسير: