क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद।

पृष्ठ संख्या:close

external-link copy
7 : 9

كَيۡفَ يَكُونُ لِلۡمُشۡرِكِينَ عَهۡدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَٰهَدتُّمۡ عِندَ ٱلۡمَسۡجِدِ ٱلۡحَرَامِۖ فَمَا ٱسۡتَقَٰمُواْ لَكُمۡ فَٱسۡتَقِيمُواْ لَهُمۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ

មិនត្រឹមត្រូវទេដែលថាពួកមុស្ហរីគីនមានកិច្ចព្រមព្រៀងជាមួយ និងមានសុវត្ថិភាពពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ លើកលែងតែកិច្ចព្រមព្រៀងដែលពួកមុស្ហរីគីនទាំងនោះបានចុះជាមួយពួកអ្នក(ឱអ្នកមូស្លីម)នៅឯម៉ាស្ជិតហារ៉មនៅក្នុងកិច្ចព្រមព្រៀងហ៊ូហ្ទៃពីយ៉ះប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគេនៅតែគោរពកិច្ចព្រមព្រៀងដែលពួកគេបានចុះជាមួយពួកអ្នក ហើយពួកគេមិនរំលាយវាទេនោះ ដូច្នេះ ចូរពួកអ្នកគោរពកិច្ចព្រមព្រៀងជាមួយពួកគេវិញ និងមិនត្រូវរំលាយកិច្ចព្រមព្រៀងនោះទេ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយដែលគោរពកោតខ្លាចដែលអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីប្រការដែលទ្រង់ហាមឃាត់។ info
التفاسير:

external-link copy
8 : 9

كَيۡفَ وَإِن يَظۡهَرُواْ عَلَيۡكُمۡ لَا يَرۡقُبُواْ فِيكُمۡ إِلّٗا وَلَا ذِمَّةٗۚ يُرۡضُونَكُم بِأَفۡوَٰهِهِمۡ وَتَأۡبَىٰ قُلُوبُهُمۡ وَأَكۡثَرُهُمۡ فَٰسِقُونَ

តើពួកគេអាចមានកិច្ចព្រមព្រៀងនិងមានសុវត្ថិភាពយ៉ាងដូចម្តេច ខណៈពេលដែលពួកគេជាសត្រូវរបស់ពួកអ្នក ហើយប្រសិនបើពួកគេមានប្រៀបលើពួកអ្នក ពួកគេក៏មិនខ្វល់ថាពួកអ្នកជាសាច់ញាតិរបស់ពួកគេ និងមិនខ្វល់ថា(ពួកអ្នក)មានកិច្ចព្រមព្រៀងជាមួយពួកគេផងនោះ ផ្ទុយទៅវិញ ពួកគេនឹងឲ្យពួកអ្នកភ្លក្សរសជាតិទារុណយ៉ាងព្រៃផ្សៃនោះ? ពួកគេយល់ព្រមជាមួយពួកអ្នកតែនឹងពាក្យសម្តីផ្អែមល្ហែមដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តរបស់ពួកគេវិញ មិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ដូចនេះ ចូរអ្នកកុំទុកចិត្តចំពោះអ្វីដែលពួកគេនិយាយ។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលចេញពីការគោរពប្រតិបត្តិអល់ឡោះដោយសារតែពួកគេបានក្បត់កិច្ចសន្យា។ info
التفاسير:

external-link copy
9 : 9

ٱشۡتَرَوۡاْ بِـَٔايَٰتِ ٱللَّهِ ثَمَنٗا قَلِيلٗا فَصَدُّواْ عَن سَبِيلِهِۦٓۚ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ

ពួកគេបានជំនួស និងបានផ្លាស់ប្តូរពីការដើរតាមបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ដែលក្នុងនោះ គឺមានការ(បង្គាប់ប្រើឲ្យ)គោរពតាមកិច្ចព្រមព្រៀង ជាមួយនឹងតម្លៃដ៏តិចតួចនៃទ្រព្យសម្បត្តិលោកិយដែលនាំពួកគេទៅកាន់(ការដើរតាម)ចំណង់តណ្ហា និងទំនើងចិត្តរបស់ពួកគេ។ ពិតណាស់ ពួកគេបានរារាំងខ្លួនពួកគេពីការដើរតាមសេចក្តីពិត និងបានប្រឆាំងចំពោះវា ព្រមទាំងរារាំងអ្នកដទៃពីសេចក្តីពិតនោះផងដែរ។ ពិតណាស់ ទង្វើរបស់ពួកគេដែលពួកគេបានប្រព្រឹត្តនោះ គឺអាក្រក់បំផុត។ info
التفاسير:

external-link copy
10 : 9

لَا يَرۡقُبُونَ فِي مُؤۡمِنٍ إِلّٗا وَلَا ذِمَّةٗۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُعۡتَدُونَ

ពួកគេមិនខ្វល់ពីអល់ឡោះ មិនខ្វល់ពីសាច់ញាតិ ហើយក៏មិនខ្វល់ពីកិច្ចព្រមព្រៀងដែលបានចុះជាមួយអ្នកមានជំនឿនោះដែរ ព្រោះពួកគេស្ថិតនៅក្នុងភាពជាសត្រូវ។ ពិតណាស់ ពួកគេគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដោយសារតែការបំពាននិងភាពជាសត្រូវដែលពួកគេមាន។ info
التفاسير:

external-link copy
11 : 9

فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِۗ وَنُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ

ហើយប្រសិនបើពួកគេសារភាពកំហុសទៅកាន់អល់ឡោះពីការប្រឆាំងរបស់ពួកគេ និងបានពោលពាក្យសច្ចាទាំងពីរ(ស្ហាហាទះ) ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ពិតប្រាកដណាស់ ពួកគេបានក្លាយជាអ្នកមូស្លីមហើយ ហើយពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក។ ពួកគេមានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏មានកាតព្វកិច្ច(ដែលត្រូវធ្វើ)ដូចពួកអ្នកដែរ ហើយគេមិនអនុញ្ញាតឲ្យពួកអ្នកសម្លាប់ពួកគេនោះទេ ពីព្រោះ (ការចូល)ឥស្លាមរបស់ពួកគេ គឺបានការពារអាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់ពួកគេ។ ហើយយើងនឹងបញ្ជាក់ និងបកស្រាយបំភ្លឺនូវបណ្តាវាក្យខណ្ឌរបស់យើងសម្រាប់ក្រុមដែលយល់ដឹង ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវា និងអាចជួយផ្តល់ផលប្រយោជន៍ដល់អ្នកដទៃក្រៅពីពួកគេថែមទៀត។ info
التفاسير:

external-link copy
12 : 9

وَإِن نَّكَثُوٓاْ أَيۡمَٰنَهُم مِّنۢ بَعۡدِ عَهۡدِهِمۡ وَطَعَنُواْ فِي دِينِكُمۡ فَقَٰتِلُوٓاْ أَئِمَّةَ ٱلۡكُفۡرِ إِنَّهُمۡ لَآ أَيۡمَٰنَ لَهُمۡ لَعَلَّهُمۡ يَنتَهُونَ

តែប្រសិនបើពួកមុស្ហរីគីនទាំងនោះបានរំលាយកិច្ចព្រមព្រៀងដែលពួកអ្នកបានចុះជាមួយពួកគេលើការបោះបង់ការប្រយុទ្ធក្នុងកំឡុងពេល(កំណត់)ដែលគេបានដឹងជាក់លាក់ ហើយពួកគេបានមើលងាយ និងមើលស្រាលសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ ពីព្រោះពួកគេគឺជាមេដឹកនាំនៃពួកប្រឆាំង។ ហើយគ្មានកិច្ចសន្យាអ្វីជាមួយពួកគេនោះទេ ហើយក៏គ្មានកិច្ចព្រមព្រៀងអ្វីដែលរារាំងពីការបង្ហូរឈាមពួកគេនោះដែរ។ ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ សង្ឃឹមថាពួកគេនឹងបញ្ឈប់ការប្រឆាំង ការក្បត់កិច្ចព្រមព្រៀង និងការមើលងាយរបស់ពួកគេមកលើសាសនាឥស្លាម។ info
التفاسير:

external-link copy
13 : 9

أَلَا تُقَٰتِلُونَ قَوۡمٗا نَّكَثُوٓاْ أَيۡمَٰنَهُمۡ وَهَمُّواْ بِإِخۡرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمۡ أَوَّلَ مَرَّةٍۚ أَتَخۡشَوۡنَهُمۡۚ فَٱللَّهُ أَحَقُّ أَن تَخۡشَوۡهُ إِن كُنتُم مُّؤۡمِنِينَ

ហេតុអ្វីបានជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនប្រយុទ្ធនឹងក្រុមមួយដែលបានរំលាយកិច្ចសន្យានិងកិច្ចព្រមព្រៀងរបស់ពួកគេ និងព្យាយាមប្រមូលផ្តុំគ្នានៅកន្លែងប្រជុំរបស់ពួកគេក្នុងគោលបំណងបណ្តេញអ្នកនាំសារមូហាំម៉ាត់ចេញពីក្រុងម៉ាក្កះ ដោយពួកគេបានផ្តើមប្រយុទ្ធជាមួយពួកអ្នកដំបូងគេបង្អស់ នៅពេលដែលពួកគេបានជួយអម្បួរហ្ពាកើរដែលជាសម្ព័ន្ធមិត្តរបស់ពួកគូរ៉័ស្ស ប្រយុទ្ធនឹងអម្បូរឃូហ្សាអះដែលជាសម្ព័ន្ធមិត្តរបស់អ្នកនាំសារមូហាំម៉ាត់នោះ? តើពួកអ្នកខ្លាចពួកគេឬបានជាពួកអ្នកមិនផ្តើមប្រយុទ្ធទៅលើពួកគេមុនដូច្នេះ? ពិតប្រាកដណាស់ គឺអល់ឡោះទេដែលសាកសមនឹងពួកអ្នកគោរពកោតខ្លាចយ៉ាងពិតប្រាកដនោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដមែននោះ។ info
التفاسير:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• دلَّت الآيات على أن قتال المشركين الناكثين العهد كان لأسباب كثيرة، أهمها: نقضهم العهد.
• នៅបណ្តាវាក្យខណ្ឌទាំងនេះបង្ហាញថា ជាការពិតណាស់ ការប្រយុទ្ធនឹងពួកមុស្ហរីគីនដែលរំលាយកិច្ចព្រមព្រៀង គឺមានមូលហេតុជាច្រើន ដែលមូលហេតុសំខាន់ជាងគេនោះ គឺដោយសារតែពួកគេបានក្បត់កិច្ចព្រមព្រៀង។ info

• في الآيات دليل على أن من امتنع من أداء الصلاة أو الزكاة فإنه يُقاتَل حتى يؤديهما، كما فعل أبو بكر رضي الله عنه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរ ជាភស្តុតាងបង្ហាញថា ពិតណាស់ ជនណាដែលរារាំងមិនព្រមប្រតិបត្តិសឡាត ឬមិនព្រមបរិច្ចាគហ្សាកាត់ទេនោះ គឺត្រូវប្រយុទ្ធប្រឆាំងនឹងពួកគេរហូតទាល់តែគេព្រមអនុវត្តវាវិញ ដូចដែលអាហ្ពូហ្ពាកើរ បានធ្វើ។ info

• استدل بعض العلماء بقوله تعالى:﴿وَطَعَنُوا فِي دِينِكُمْ﴾ على وجوب قتل كل من طعن في الدّين عامدًا مستهزئًا به.
• សាសនវិទូឥស្លាមមួយចំនួនបានយកបន្ទូលរបស់អល់ឡោះ “ពួកគេបានវាយប្រហារលើសាសនារបស់ពួកអ្នក” ធ្វើជាភស្តុតាងបញ្ជាក់ថា ពិតណាស់ ចាំបាច់ត្រូវសម្លាប់អ្នកដែលវាយប្រហារសាសនាឥស្លាមដោយចេតនា សើចចំអក និងមើលស្រាលចំពោះសាសនាឥស្លាម ក្រោយពីឲ្យពួកគេទទួលសារភាពកំហុស។ info

• في الآيات دلالة على أن المؤمن الذي يخشى الله وحده يجب أن يكون أشجع الناس وأجرأهم على القتال.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរបង្ហាញថា ជាការពិតណាស់ ចាំបាច់លើអ្នកមានជំនឿដែលគោរពកោតខ្លាចអល់ឡោះជាម្ចាស់តែមួយគត់នោះត្រូវតែជាមនុស្សដែលមានភាពក្លាហាន និងមានភាពអង់អាចក្នុងការប្រយុទ្ធ។ info