क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद।

អាល់អ៊ីនសាន

सूरा के उद्देश्य:
تذكير الإنسان بأصل خلقه، ومصيره، وبيان ما أعد الله في الجنة لأوليائه.
រំលឹកមនុស្សលោកពីធាតុដើមនៃការបង្កើតរូបគេ និងកន្លែងវិលត្រឡប់របស់គេ ព្រមទាំងបញ្ជាក់ពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់អ្នកជាទីស្រឡាញ់របស់ទ្រង់ក្នុងឋានសួគ៌។ info

external-link copy
1 : 76

هَلۡ أَتَىٰ عَلَى ٱلۡإِنسَٰنِ حِينٞ مِّنَ ٱلدَّهۡرِ لَمۡ يَكُن شَيۡـٔٗا مَّذۡكُورًا

ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោកខណៈដែលពួកគេពុំទាន់កើតមានឡើង ដែលគេមិនដឹងថាវាជាអ្វីសោះនោះ។ info
التفاسير:

external-link copy
2 : 76

إِنَّا خَلَقۡنَا ٱلۡإِنسَٰنَ مِن نُّطۡفَةٍ أَمۡشَاجٖ نَّبۡتَلِيهِ فَجَعَلۡنَٰهُ سَمِيعَۢا بَصِيرًا

ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកពីតំណក់ទឹកកាមដែលលាយចូលគ្នារវាងទឹកកាមបុរសនិងទឹកកាមស្ត្រី ដើម្បីយើងនឹងសាកល្បងគេនូវអ្វីដែលយើងបានដាក់កាតព្វកិច្ច(លើរូបគេ)។ បន្ទាប់មក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ ដើម្បីឱ្យគេអាចអនុវត្តនូវអ្វីដែលយើងបានដាក់បន្ទុកលើពួកគេនៃក្បួនច្បាប់ទាំងឡាយនោះ។ info
التفاسير:

external-link copy
3 : 76

إِنَّا هَدَيۡنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرٗا وَإِمَّا كَفُورًا

ពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេ(មនុស្សលោក)នូវមាគ៌ានៃការចង្អុលបង្ហាញតាមរយៈពាក្យសម្តីរបស់អ្នកនាំសាររបស់យើងដើម្បីឱ្យពួកគេអាចដឹងពីមាគ៌ាដែលវង្វេង។ ហើយបន្ទាប់ពីនោះ ពួកគេអាចជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលមានជំនឿ និងជាអ្នកដឹងគុណទៅចំពោះអល់ឡោះជាម្ចាស់ ឬពួកគេអាចក្លាយជាអ្នកដែលវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលគ្មានជំនឿ និងជាអ្នករមិលគុណចំពោះទ្រង់។ info
التفاسير:

external-link copy
4 : 76

إِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَلَٰسِلَاْ وَأَغۡلَٰلٗا وَسَعِيرًا

ជាការពិតណាស់ យើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នូវច្រវាក់ដែកអូសពួកគេចូលក្នុងឋាននរក និងមានខ្នោះសម្រាប់ដាក់ភ្ជាប់នៅក្នុងនរក ព្រមទាំងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ info
التفاسير:

external-link copy
5 : 76

إِنَّ ٱلۡأَبۡرَارَ يَشۡرَبُونَ مِن كَأۡسٖ كَانَ مِزَاجُهَا كَافُورًا

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿដែលគោរពប្រតិបត្តិអល់ឡោះជាម្ចាស់នោះ នៅក្នុងថ្ងៃបរលោក ពួកគេនឹងទទួលទានស្រាដែលលាយជាមួយទឹកក្រអូបកាហ្វូរ។ info
التفاسير:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• خطر حب الدنيا والإعراض عن الآخرة.
• គ្រោះថ្នាក់នៃការស្រឡាញ់លោកិយ ហើយងាកចេញពីថ្ងៃបរលោក។ info

• ثبوت الاختيار للإنسان، وهذا من تكريم الله له.
• បញ្ជាក់ពីសិទ្ធិនៃជ្រើសរើសរបស់មនុស្ស ហើយនេះបង្ហាញពីការលើកតម្កើងរបស់អល់ឡោះជាម្ចាស់ចំពោះពួកគេ។ info

• النظر لوجه الله الكريم من أعظم النعيم.
• ការសម្លឹងមើលទៅកាន់ព្រះភ័ក្រនៃព្រះជាម្ចាស់របស់ខ្លួននោះ គឺជាឧបការគុណមួយដ៏ធំធេងជាងគេបំផុត។ info