क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद।

external-link copy
7 : 4

لِّلرِّجَالِ نَصِيبٞ مِّمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَ وَلِلنِّسَآءِ نَصِيبٞ مِّمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَ مِمَّا قَلَّ مِنۡهُ أَوۡ كَثُرَۚ نَصِيبٗا مَّفۡرُوضٗا

សម្រាប់បុរស គឺទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្ដាយ និងសាច់ញាតិដូចជាបងប្អូន ពូមីង បានបន្សល់ទុកក្រោយពីពួកគេបានស្លាប់ ទោះបីជា(ទ្រព្យមរតកនោះ)តិច ឬច្រើនក៏ដោយ។ ហើយសម្រាប់ស្ត្រីទាំងឡាយ ក៏ទទួលបានចំណែកអំពីកេរមរតកដែលពួកគេ(សាច់ញាតិ)ទាំងនោះបានបន្សល់ទុកដែរ ដោយវាផ្ទុយគ្នាពីច្បាប់ទម្លាប់នៅសម័យកាលអវិជ្ជាដែលពួកគេហាមដាច់ខាតមិនឲ្យស្ត្រី និងក្មេងៗទទួលកេរមរតកឡើយ។ ចំណែកដែលត្រូវចែកជូននោះ គឺជាសិទ្ធិដែលត្រូវបានបញ្ជាក់ពីបរិមាណ(ដែលត្រូវទទួល)យ៉ាងពិតប្រាកដដែលត្រូវបានកំណត់មកពីអល់ឡោះជាម្ចាស់។ info
التفاسير:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• دلت أحكام المواريث على أن الشريعة أعطت الرجال والنساء حقوقهم مراعية العدل بينهم وتحقيق المصلحة بينهم.
• ច្បាប់នៃការបែងចែកកេរមរតកបានបង្ហាញថា ពិតប្រាកដណាស់ ច្បាប់ឥស្លាមបានផ្តល់ដល់បុរសនិងស្ត្រីនូវសិទ្ធិរបស់ពួកគេដែលត្រូវទទួលបានដោយថ្លឹងថ្លែងប្រកបភាពយុត្តិធម៌រវាងពួកគេ និងបញ្ជាក់ពីផលប្រយោជន៍រវាងពួកគេ។ info

• التغليظ الشديد في حرمة أموال اليتامى، والنهي عن التعدي عليها، وعن تضييعها على أي وجه كان.
• បម្រាមធ្ងន់ធ្ងរបំផុតពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់ក្មេងកំព្រា ហាមឃាត់ពីបំពានលើទ្រព្យសម្បត្តិក្មេងកំព្រា និងហាមឃាត់ពីការខ្ជះខ្ជាយវា ទោះដោយវិធីសាស្ត្រណាក៏ដោយ។ info

• لما كان المال من أكثر أسباب النزاع بين الناس تولى الله تعالى قسمته في أحكام المواريث.
• នៅពេលដែលទ្រព្យសម្បត្តិជាកត្តាដ៏ចម្បងជាងគេដែលបង្កឲ្យមានជម្លោះរវាងមនុស្សលោក អល់ឡោះជាម្ចាស់ក៏បានធ្វើការបែងចែកដោយផ្ទាល់នៅក្នុងក្បួនច្បាប់នៃការបែងចែកកេរមរតកនេះ។ info