क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद।

पृष्ठ संख्या:close

external-link copy
30 : 2

وَإِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي جَاعِلٞ فِي ٱلۡأَرۡضِ خَلِيفَةٗۖ قَالُوٓاْ أَتَجۡعَلُ فِيهَا مَن يُفۡسِدُ فِيهَا وَيَسۡفِكُ ٱلدِّمَآءَ وَنَحۡنُ نُسَبِّحُ بِحَمۡدِكَ وَنُقَدِّسُ لَكَۖ قَالَ إِنِّيٓ أَعۡلَمُ مَا لَا تَعۡلَمُونَ

អល់ឡោះជាម្ចាស់បានប្រាប់ថា ទ្រង់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ ទ្រង់នឹងបង្កើតមនុស្សម្នាក់ដើម្បីគ្រប់គ្រងនៅលើភពផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីគ្រប់គ្រងវាឲ្យស្ថិតលើការគោរពប្រតិបត្តិអល់ឡោះ។ ពួកម៉ាឡាអ៊ីកាត់បានសួរទៅកាន់ម្ចាស់របស់ពួកគេ(ជាការសួរក្នុងន័យសុំការចង្អុលបង្ហាញ និងដោយភាពងឿងឆ្ងល់)អំពីបុព្វហេតុដែលទ្រង់បង្កើតកូនចៅអាហ្ទាំ(មនុស្សលោក)ឱ្យធ្វើជាអ្នកគ្រប់គ្រងលើផែនដីនេះថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដីនេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាដោយបំពាននៅលើវា(ផែនដី)ឬ? ចំណែកឯពួកយើងវិញ គឺជាក្រុមដែលគោរពប្រតិបត្តិទ្រង់។ ពួកយើង(សូត្រធម៌)បញ្ជាក់ពីភាពបរិសុទ្ធ និងលើកសរសើរចំពោះទ្រង់ ហើយលើកតម្កើងពីភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ អល់ឡោះជាម្ចាស់បានឆ្លើយតបនឹងសំណួរបស់ពួកគេវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹងអំពីបុព្វហេតុដ៏អស្ចារ្យក្នុងការបង្កើតពួកគេ(មនុស្សលោក) និងគោលបំណងដ៏ធំធេងចំពោះការឱ្យពួកគេគ្រប់គ្រង(ផែនដី)។ info
التفاسير:

external-link copy
31 : 2

وَعَلَّمَ ءَادَمَ ٱلۡأَسۡمَآءَ كُلَّهَا ثُمَّ عَرَضَهُمۡ عَلَى ٱلۡمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِي بِأَسۡمَآءِ هَٰٓؤُلَآءِ إِن كُنتُمۡ صَٰدِقِينَ

ដើម្បីបញ្ជាក់ពីឋានៈរបស់ព្យាការីអាហ្ទាំ អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនគាត់ពីឈ្មោះអ្វីៗគ្រប់យ៉ាងទាំងអស់ ដូចជាសត្វនិងវត្ថុទាំងឡាយ ទាំងពាក្យ(ឈ្មោះ) និងអត្ថន័យរបស់វា។ ក្រោយមក ទ្រង់បានបង្ហាញអ្វីៗ(សត្វ រុក្ខជាតិ វត្ថុនានា)ដែលគេឲ្យឈ្មោះរួចទាំងនោះទៅកាន់ម៉ាឡាអ៊ីកាត់ រួចទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះមក ប្រសិនបើពួកអ្នកជាអ្នក(និយាយ)ត្រឹមត្រូវពិតប្រាកដចំពោះអ្វីដែលពួកអ្នកបាននិយាយថា ពួកអ្នកជាអ្នកថ្កុំថ្កើង និងល្អប្រសើរជាងម៉ាខ្លូកដទៃមែននោះ។ info
التفاسير:

external-link copy
32 : 2

قَالُواْ سُبۡحَٰنَكَ لَا عِلۡمَ لَنَآ إِلَّا مَا عَلَّمۡتَنَآۖ إِنَّكَ أَنتَ ٱلۡعَلِيمُ ٱلۡحَكِيمُ

ពួកគេបានឆ្លើយ(ដោយទទួលស្គល់ពីភាពខ្វះខាតរបស់ពួកគេ និងបង្វិលឧត្តមភាពនោះទៅកាន់អល់ឡោះ)ថាៈ មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់ហើយចំពោះទ្រង់ ឱម្ចាស់របស់ពួកយើងអំពីការជំទាស់នឹងទ្រង់ក្នុងការសម្រេចរបស់ទ្រង់ និងច្បាប់បញ្ញត្តិរបស់ទ្រង់។ ពួកយើងពិតជាមិនដឹងអ្វីឡើយក្រៅពីអ្វីដែលទ្រង់បានបង្រៀនពួកយើងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមហាដឹងដែលគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ និងមហាគតិបណ្ឌិតលើការដាក់កិច្ចការអ្វីមួយចំកន្លែងរបស់វាដោយភាពខ្លាំងក្លារបស់ទ្រង់។ info
التفاسير:

external-link copy
33 : 2

قَالَ يَٰٓـَٔادَمُ أَنۢبِئۡهُم بِأَسۡمَآئِهِمۡۖ فَلَمَّآ أَنۢبَأَهُم بِأَسۡمَآئِهِمۡ قَالَ أَلَمۡ أَقُل لَّكُمۡ إِنِّيٓ أَعۡلَمُ غَيۡبَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَأَعۡلَمُ مَا تُبۡدُونَ وَمَا كُنتُمۡ تَكۡتُمُونَ

ខណៈពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំថាៈ ចូរអ្នកប្រាប់ពួកគេ(ម៉ាឡាអ៊ីកាត់)នូវឈ្មោះអ្វីៗដែលគេបានឲ្យឈ្មោះរួចទាំងនោះ។ ហើយនៅពេលដែលគាត់(ព្យាការីអាហ្ទាំ)បានប្រាប់ពួកគេនូវឈ្មោះទាំងនេះដូចអ្វីដែលម្ចាស់របស់គាត់បានបង្រៀនគាត់រួច អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា ពិតប្រាកដណាស់ យើងដឹងបំផុតនូវប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនៅក្នុងខ្លួនរបស់ពួកអ្នកនោះ? info
التفاسير:

external-link copy
34 : 2

وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ وَٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ

អល់ឡោះបានបញ្ជាក់ប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានបញ្ជាឱ្យម៉ាឡាអ៊ីកាត់ស៊ូជោត(ក្រាបគោរព)ទៅចំពោះព្យាការីអាហ្ទាំ ជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព(ពុំមែនក្នុងន័យគោរពសក្ការៈនោះទេ)។ ពេលនោះ ពួកគេបានស៊ូជោតទាំងអស់គ្នាដោយគោរពតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ លើកលែងតែអ៊ីព្លីសដែលជាអម្បូរជិនប៉ុណ្ណោះដែលវាបានប្រកែកបដិសេធនឹងបទបញ្ជារបស់អល់ឡោះដែលឱ្យវាស៊ូជោត ហើយថែមទាំងមានអំណួតលើព្យាការីអាហ្ទាំថែមទៀត។ ហេតុនេះ វាក៏បានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
35 : 2

وَقُلۡنَا يَٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ وَكُلَا مِنۡهَا رَغَدًا حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّٰلِمِينَ

ហើយយើង(អល់ឡោះ)បានមានបន្ទូលថាៈ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)ស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរបរិភោគអំពីវា(ផលានុផល)ដោយក្តីរីករាយតាមសេចក្ដីត្រូវការចុះដោយមិនមានការខ្វះខាតអ្វីឡើយ គ្រប់ទីកន្លែងនៅក្នុងឋានសួគ៌។ តែអ្នកទាំងពីរត្រូវប្រុងប្រយ័ត្នមិនត្រូវទៅជិតដើមឈើមួយដើមនេះដែលយើងហាមអ្នកទាំងពីរមិនឱ្យបរិភោគអំពីវានោះ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពាន ដោយប្រឆាំងនឹងបទបញ្ជដែលយើងបានបង្គាប់ប្រើទៅចំពោះអ្នកទាំងពីរជាមិនខាន។ info
التفاسير:

external-link copy
36 : 2

فَأَزَلَّهُمَا ٱلشَّيۡطَٰنُ عَنۡهَا فَأَخۡرَجَهُمَا مِمَّا كَانَا فِيهِۖ وَقُلۡنَا ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرّٞ وَمَتَٰعٌ إِلَىٰ حِينٖ

ហើយស្ហៃតននៅតែញុះញង់ពួកគេទាំងពីរ និងតុបតែងលម្អ(ប្រការអាក្រក់ឲ្យមើលឃើញថាល្អ) រហូតដល់នាំឲ្យគេទាំងពីរ(ព្យាការីអាហ្ទាំ និងហាវ៉ា)ធ្លាក់ចូលទៅក្នុងអំពើបាបដោយការហូបផ្លែឈើពីដើមឃើដែលអល់ឡោះបានហាមឃាត់នោះ។ ជាលទ្ធផល អ្នកទាំងពីរគឺត្រូវបានអល់ឡោះបណ្តេញចេញពីឋានសួគ៌ដែលជាកន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់ពួកគេទាំងពីរ និងស្ហៃតនថាៈ ចូរពួកអ្នកចុះទៅរស់នៅលើផែនដីក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងរស់នៅនិងស្នាក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សើយសុខពីប្រការល្អៗដែលមាននៅក្នុងវា រហូតដល់អវសាននៃជីវិតនិងរហូតដល់ថ្ងៃបរលោក។ info
التفاسير:

external-link copy
37 : 2

فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَٰتٖ فَتَابَ عَلَيۡهِۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ

បន្ទាប់មក ព្យាការីអាហ្ទាំបានទទួលយកនូវការណែនាំពីម្ចាស់របស់គាត់នូវពាក្យសារភាពកំហុស ដូចមាននៅក្នុងបន្ទូលរបស់អល់ឡោះថា ៖﴿ قَالاَ رَبَّنَا ظَلَمْنَا أَنْفُسَنَا وَإِنْ لَمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ ﴾(គេទាំងពីរបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានបំពានលើខ្លួនឯងហើយ តែបើទ្រង់មិនអភ័យទោស និងអាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុងចំណោមអ្នកដែលខាតបង់ជាមិនខាន)។(ជំពូក អាល់អាក់រ៉ហ្វ វាក្យខណ្ឌទី23)។ ហើយអល់ឡោះក៏បានទទួលយកការសារភាពកំហុសរបស់គាត់ និងបានអភ័យទោសឱ្យគាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុសរបស់ខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• الواجب على المؤمن إذا خفيت عليه حكمة الله في بعض خلقه وأَمْرِهِ أن يسلِّم لله في خلقه وأَمْرِهِ.
• ជាកាតព្វកិច្ចលើអ្នកមានជំនឿ ប្រសិនបើគាត់មិនបានដឹងពីបុព្វហេតុរបស់អល់ឡោះក្នុងការបង្កើតរបស់ទ្រង់ និងបទបញ្ជាអ្វីមួយរបស់ទ្រង់ទេនោះ ត្រូវឱ្យពួកគេប្រគល់ឱ្យអល់ឡោះចំពោះបុព្វហេតុក្នុងការបង្កើត និងបទបញ្ជានោះ។ info

• رَفَعَ القرآن الكريم منزلة العلم، وجعله سببًا للتفضيل بين الخلق.
• គម្ពីរគួរអានបានលើកឋានៈនៃចំណេះដឹង និងបានចាត់ទុកវាជាមូលហេតុមួយនៃភាពល្អប្រសើរខ្ពង់ខ្ពស់ជាងគ្នារវាងម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់។ info

• الكِبْرُ هو رأس المعاصي، وأساس كل بلاء ينزل بالخلق، وهو أول معصية عُصِيَ الله بها.
• ភាពអំណួត គឺជាដើមចម ឬជាប្រភពនៃអំពើល្មើស និងជាមូលដ្ឋានមួយនៃការទម្លាក់នូវរាល់គ្រោះទាំងឡាយមកលើម៉ាខ្លូក ហើយវាគឺជាអំពើបាបដំបូងបង្អស់ដែលម៉ាខ្លូករបស់អល់ឡោះបានប្រព្រឹត្តល្មើសនឹងទ្រង់។ info