क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद।

पृष्ठ संख्या:close

external-link copy
35 : 13

۞ مَّثَلُ ٱلۡجَنَّةِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ أُكُلُهَا دَآئِمٞ وَظِلُّهَاۚ تِلۡكَ عُقۡبَى ٱلَّذِينَ ٱتَّقَواْۚ وَّعُقۡبَى ٱلۡكَٰفِرِينَ ٱلنَّارُ

លក្ខណៈនៃឋានសួគ៌ដែលអល់ឡោះបានសន្យាចំពោះអ្នកដែលគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះគឺ ពិតប្រាកដណាស់ វា(ឋានសួគ៌)មានទន្លេជាច្រើនដែលហូរពីក្រោមវិមាននិងដើមឈើរបស់វា ដែលផលានុផលរបស់វា គឺមានជារៀងរហូតឥតដាច់នោះឡើយ ផ្ទុយពីផលានុផលនៅក្នុងលោកិយ(ដែលមានតាមរដូវកាល)។ ម្លប់របស់វា គឺមានជារៀងរហូត មិនបាត់បង់ទៅណានោះទេ ហើយក៏មិនរួមតូចនោះដែរ។ នោះហើយគឺជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលគោរពកោតខ្លាចអល់ឡោះដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក ដែលពួកគេនឹងចូលទៅក្នុងវាដោយស្ថិតនៅទីនោះជាអមតៈ។ info
التفاسير:

external-link copy
36 : 13

وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَفۡرَحُونَ بِمَآ أُنزِلَ إِلَيۡكَۖ وَمِنَ ٱلۡأَحۡزَابِ مَن يُنكِرُ بَعۡضَهُۥۚ قُلۡ إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ وَلَآ أُشۡرِكَ بِهِۦٓۚ إِلَيۡهِ أَدۡعُواْ وَإِلَيۡهِ مَـَٔابِ

ហើយបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរតាវរ៉តក្នុងចំណោមពួកយូដា និងបណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរអិញជីលក្នុងចំណោមពួកណាសរ៉នីនោះ ពួកគេមានភាពរីករាយចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយសារតែវាស្របនឹងប្រការមួយចំនួនដែលគេបញ្ចុះទៅកាន់ពួកគេដែរ។ ហើយក្នុងចំណោមក្រុមជាច្រើនរបស់ពួកយូដានិងពួកណាសរ៉នីទាំងនោះ ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនដែលយើងបានបញ្ចុះទៅកាន់អ្នកចំពោះអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ឬក៏(មិនស្រប)នឹងអ្វីដែលពួកគេបានធ្វើការកែប្រែ និងផ្លាស់ប្តូរ(នៅក្នុងគម្ពីររបស់ពួកគេ)ដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនឲ្យខ្ញុំយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងសុំពីទ្រង់តែមួយគត់ ហើយខ្ញុំមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ត្រឡប់ទៅកាន់ទ្រង់តែមួយគត់ដែរ។ នេះហើយជាអ្វីដែលគម្ពីរតាវរ៉ត និងគម្ពីរអិញជីលបាននាំមកនោះ។ info
التفاسير:

external-link copy
37 : 13

وَكَذَٰلِكَ أَنزَلۡنَٰهُ حُكۡمًا عَرَبِيّٗاۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم بَعۡدَ مَا جَآءَكَ مِنَ ٱلۡعِلۡمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِيّٖ وَلَا وَاقٖ

ហើយដូចដែលយើងបានបញ្ចុះបណ្តាគម្ពីរពីមុនមកទៅតាមភាសានៃក្រុមរបស់ពួកគេនោះដែរ យើងក៏បានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាតត់)នូវគម្ពីរគួរអានជាបន្ទូលមួយដែលជាបកស្រាយបញ្ជាក់នូវប្រការពិត និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើតាមទំនើងចិត្តរបស់អ្នកពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ដែលពួកគេបានធ្វើការជជែកតថ្លៃជាមួយអ្នកដោយ(ឲ្យ)លុបចេញនូវអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ក្រោយពីចំណេះដឹងដែលអល់ឡោះបានបង្រៀនអ្នកបានមកដល់អ្នកហើយនោះ ពិតណាស់ សម្រាប់អ្នកគឺគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះជាម្ចាស់ដែលជួយគាំពារអ្នកលើកិច្ចរបស់អ្នក និងជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀត សម្រាប់អ្នក ក៏គ្មានអ្នកណាដែលអាចការពារអ្នកពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។ info
التفاسير:

external-link copy
38 : 13

وَلَقَدۡ أَرۡسَلۡنَا رُسُلٗا مِّن قَبۡلِكَ وَجَعَلۡنَا لَهُمۡ أَزۡوَٰجٗا وَذُرِّيَّةٗۚ وَمَا كَانَ لِرَسُولٍ أَن يَأۡتِيَ بِـَٔايَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ لِكُلِّ أَجَلٖ كِتَابٞ

ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងចំណោមមនុស្សលោក។ ហេតុនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលគ្មានពីមុនមកនោះទេ។ ហើយយើងបានរៀបចំឲ្យពួកគេ(អ្នកនាំសារ)មានប្រពន្ធ និងបានឲ្យពួកគេមានកូនចៅដូចមនុស្សទូទៅឯទៀតដែរ ដោយយើងមិនបានចាត់តាំងអ្នកនាំសារនោះជាម៉ាឡាអ៊ីកាត់ដែលមិនរៀបការ និងគ្មានកូនឡើយ។ ហើយអ្នកក៏ស្ថិតក្នុងចំណោមអ្នកនាំសារទាំងនោះដែរដែលពួកគេគឺជាមនុស្សលោក ដែលអាចរៀបការ និងមានកូន។ ដូច្នេះ ហេតុអ្វីបានជាពួកមុស្ហរីគីនមានការភ្ញាក់ផ្អើលចំពោះលក្ខណៈសម្បត្តិរបស់អ្នកដូច្នោះ? ហើយគ្មានអ្នកនាំសារណាម្នាក់ដែលអាចនាំមកនូវសញ្ញាភស្តុតាងណាមួយពីអល់ឡោះជាម្ចាស់នោះទេ លុះត្រាតែទ្រង់អនុញ្ញាតឲ្យនាំវាមកប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺអល់ឡោះបានកំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស) ហើយពេលកំណត់របស់វា គឺមិនអាចមកដល់មុន ឬមកដល់ក្រោយពេលកំណត់ឡើយ។ info
التفاسير:

external-link copy
39 : 13

يَمۡحُواْ ٱللَّهُ مَا يَشَآءُ وَيُثۡبِتُۖ وَعِندَهُۥٓ أُمُّ ٱلۡكِتَٰبِ

អល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់ចង់លុបបំបាត់វា ដូចជាប្រការល្អ ប្រការអាក្រក់ សុភមង្គល និងអពមង្គលជាដើម ហើយទ្រង់រក្សាទុកនូវអ្វីដែលទ្រង់មានចេតនាចង់រក្សាទុកវា(នៅក្នុងសៀវភៅកំណត់ត្រានោះ)។ ហើយឡាវហ៊ុលម៉ះហ៊្វូសនោះ គឺនៅជាមួយទ្រង់ ដែលវាគឺជាកន្លែងវិលត្រឡប់រាល់ប្រការទាំងអស់។ ហើយអ្វីដែលត្រូវបានលុបចេញឬក៏រក្សាទុកដដែល គឺអនុលោមទៅតាមអ្វីដែលមាននៅក្នុងវា(ឡាវហ៊ុលម៉ះហ៊្វូស)។ info
التفاسير:

external-link copy
40 : 13

وَإِن مَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ وَعَلَيۡنَا ٱلۡحِسَابُ

បើទោះបីជាយើងបង្ហាញឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)បានឃើញនូវទណ្ឌកម្មមួយចំនួនដែលយើងបានសន្យានឹងវាមុននឹងអ្នកស្លាប់ក៏ដោយ ក៏កិច្ចការនោះ គឺជារឿងរបស់យើង ឬក៏យើងធ្វើឲ្យអ្នកស្លាប់មុននឹងយើងបង្ហាញឲ្យអ្នកបានឃើញនូវទណ្ឌកម្មនោះក៏ដោយ ក៏តួនាទីរបស់អ្នកគ្មានអ្វីក្រៅពីការផ្សព្វផ្សាយនូវអ្វីដែលយើងដាក់បទបញ្ជាឲ្យអ្នកផ្សព្វផ្សាយវានោះទេ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកដែលតបស្នងដល់ពួកគេ ឬជាអ្នកដែលជំនុំជម្រះលើពួកគេនោះទេ។ តាមពិត ទាំងនេះ គឺជាតួនាទីរបស់យើងតែម្នាក់គត់។ info
التفاسير:

external-link copy
41 : 13

أَوَلَمۡ يَرَوۡاْ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَاۚ وَٱللَّهُ يَحۡكُمُ لَا مُعَقِّبَ لِحُكۡمِهِۦۚ وَهُوَ سَرِيعُ ٱلۡحِسَابِ

តើពួកប្រឆាំងទាំងនោះមិនឃើញទេឬថា យើងបានរំដោះយកទឹកដីបស់ពួកប្រឆាំងដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីដោយការរីកសុសសាយនៃសាសនាឥស្លាម និងដោយការរំដោះរបស់អ្នកមូស្លីមចំពោះទឹកដីទាំងនោះ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនារវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចបដិសេធនូវការសម្រេចរបស់ទ្រង់ដោយការកែប្រែឬផ្លាស់ប្តូរនោះឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងលឿនបំផុត ដោយទ្រង់ជំនុំជម្រះទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។ info
التفاسير:

external-link copy
42 : 13

وَقَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَلِلَّهِ ٱلۡمَكۡرُ جَمِيعٗاۖ يَعۡلَمُ مَا تَكۡسِبُ كُلُّ نَفۡسٖۗ وَسَيَعۡلَمُ ٱلۡكُفَّٰرُ لِمَنۡ عُقۡبَى ٱلدَّارِ

ហើយជាការពិតណាស់ ប្រជាជាតិជំនាន់មុនបានប្រើឧបាយកលចំពោះបណ្តាព្យាការីរបស់ពួកគេ និងបានប្រើល្បិចកលទៅលើពួកគេ ហើយពួកគេបដិសេធនូវអ្វីដែលពួកគេ(បណ្តាព្យាការី)បាននាំមក ។ ដូច្នេះ តើអ្វីខ្លះដែលពួកគេ(ពួកប្រឆាំង)បានធ្វើចំពោះគម្រោងការរបស់ពួកគេទៅលើបណ្តាព្យាការីទាំងឡាយនោះ? គឺគ្មានអ្វីនោះទេ ពីព្រោះអ្នកដែលរៀបចំគម្រោងការពិតប្រាកដនោះ គឺអល់ឡោះជាម្ចាស់តែមួយគត់ពុំមែនអ្នកផ្សេងឡើយ។ ម្យ៉ាងវិញទៀត អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលដឹងនូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងចំពោះទង្វើរបស់ពួកគេវិញ ហើយនៅពេលនោះ ពួកគេនឹងដឹងថា តើប៉ុន្មានដងទៅដែលពួកគេធ្លាប់ធ្វើខុសក្នុងការបដិសេធនឹងការមានជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយតើប៉ុន្មានដងទៅ ដែលបណ្តាអ្នកមានជំនឿធ្វើត្រូវនោះ។ ដូច្នេះ តាមរយៈនេះ ពួកគេ(ពួកអ្នកមានជំនឿ)នឹងទទួលបាននូវឋានសួគ៌ និង(ទទួលបាន)លទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។ info
التفاسير:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• الترغيب في الجنة ببيان صفتها، من جريان الأنهار وديمومة الرزق والظل.
• ការជម្រុញឲ្យធ្វើអំពើល្អដើម្បីបានចូលឋានសួគ៌ និងរៀបរាប់ពីលក្ខណៈរបស់ឋានសួគ៌ ដូចជា នៅក្នុងឋានសួគ៌នោះមានប្រភពទឹកជាច្រើន ទទួលបានលាភសក្ការៈដោយគ្មានផុតរលត់ និងមានម្លប់ជ្រក។ info

• خطورة اتباع الهوى بعد ورود العلم وأنه من أسباب عذاب الله.
• គ្រោះថ្នាក់នៃការដើរតាមចំណង់តណ្ហា និងទំនើងចិត្តក្រោយពីចំណេះដឹងបានមកដល់ ហើយពិតប្រាកដណាស់ វាស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលនូវទណ្ឌកម្មរបស់អល់ឡោះ។ info

• بيان أن الرسل بشر، لهم أزواج وذريات، وأن نبينا صلى الله عليه وسلم ليس بدعًا بينهم، فقد كان مماثلًا لهم في ذلك.
• បញ្ជាក់ថា ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងអស់ គឺជាមនុស្សលោក។ ពួកគេមានប្រពន្ធ និងមានកូនចៅ ហើយពិតណាស់ ព្យាការីយើងមូហាំម៉ាត់ មិនមែនជាព្យាការីដំបូងគេបង្អស់ក្នុងចំណោមពួកគេនោះទេ។ ដូចនេះ គាត់ក៏មានលក្ខណៈស្រដៀងនឹងពួកគេដែរចំពោះបញ្ហានេះ។ info