क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था

पृष्ठ संख्या:close

external-link copy
62 : 9

يَحۡلِفُونَ بِٱللَّهِ لَكُمۡ لِيُرۡضُوكُمۡ وَٱللَّهُ وَرَسُولُهُۥٓ أَحَقُّ أَن يُرۡضُوهُ إِن كَانُواْ مُؤۡمِنِينَ

ពួកគេស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(អ្នកមាន ជំនឿ)ដើម្បីផ្គាប់ចិត្ដពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទេដែលសក្ដិសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្ដ បើពួកគេ ពិតជាពួកមានជំនឿមែននោះ។ info
التفاسير:

external-link copy
63 : 9

أَلَمۡ يَعۡلَمُوٓاْ أَنَّهُۥ مَن يُحَادِدِ ٱللَّهَ وَرَسُولَهُۥ فَأَنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدٗا فِيهَاۚ ذَٰلِكَ ٱلۡخِزۡيُ ٱلۡعَظِيمُ

តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អ្នកណាហើយ ដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដ ណាស់ សម្រាប់គេគឺនរកជើហាន់ណាំ ដោយគេស្ថិតនៅក្នុងនោះជា អមតៈនោះ? ទាំងនោះគឺជាការអាម៉ាស់ដ៏ធំបំផុត។ info
التفاسير:

external-link copy
64 : 9

يَحۡذَرُ ٱلۡمُنَٰفِقُونَ أَن تُنَزَّلَ عَلَيۡهِمۡ سُورَةٞ تُنَبِّئُهُم بِمَا فِي قُلُوبِهِمۡۚ قُلِ ٱسۡتَهۡزِءُوٓاْ إِنَّ ٱللَّهَ مُخۡرِجٞ مَّا تَحۡذَرُونَ

ពួកពុតត្បុតព្រួយបារម្ភខ្លាចជំពូកណាមួយត្រូវគេបញ្ចុះ មកលើពួកគេ ដើម្បីលាតត្រដាងអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ចូរពួកអ្នកសើចចំអក ចុះ. ពិតប្រាកដណាស់ អល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួក អ្នកកំពុងព្រួយបារម្ភនោះ។ info
التفاسير:

external-link copy
65 : 9

وَلَئِن سَأَلۡتَهُمۡ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلۡعَبُۚ قُلۡ أَبِٱللَّهِ وَءَايَٰتِهِۦ وَرَسُولِهِۦ كُنتُمۡ تَسۡتَهۡزِءُونَ

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ ពួកគេច្បាស់ ជាឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែចំអកនិងលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកនៅចំអកមើលងាយចំពោះអល់ឡោះ និងអាយ៉ាត់ៗរបស់ទ្រង់ ហើយនិងអ្នកនាំសាររបស់ទ្រង់ឬ? info
التفاسير:

external-link copy
66 : 9

لَا تَعۡتَذِرُواْ قَدۡ كَفَرۡتُم بَعۡدَ إِيمَٰنِكُمۡۚ إِن نَّعۡفُ عَن طَآئِفَةٖ مِّنكُمۡ نُعَذِّبۡ طَآئِفَةَۢ بِأَنَّهُمۡ كَانُواْ مُجۡرِمِينَ

ពួកអ្នកមិនចាំបាច់ដោះសាទៀតទេ ជាការពិតណាស់ ពួក អ្នកបានប្រឆាំងក្រោយពីពួកអ្នកមានជំនឿហើយនោះ។ បើយើង លើកលែងទោសឱ្យក្រុមមួយក្នុងចំណោមពួកអ្នក ក៏យើងនឹងធ្វើ ទារុណកម្មក្រុមមួយផេ្សងទៀតដែរ ព្រោះពួកគេជាពួកដែលបាន ប្រព្រឹត្ដបាបកម្ម។ info
التفاسير:

external-link copy
67 : 9

ٱلۡمُنَٰفِقُونَ وَٱلۡمُنَٰفِقَٰتُ بَعۡضُهُم مِّنۢ بَعۡضٖۚ يَأۡمُرُونَ بِٱلۡمُنكَرِ وَيَنۡهَوۡنَ عَنِ ٱلۡمَعۡرُوفِ وَيَقۡبِضُونَ أَيۡدِيَهُمۡۚ نَسُواْ ٱللَّهَ فَنَسِيَهُمۡۚ إِنَّ ٱلۡمُنَٰفِقِينَ هُمُ ٱلۡفَٰسِقُونَ

ពួកពុតត្បុតទាំងប្រុសទាំងស្រីគឺពួកគេដូចគ្នា។ ពួកគេប្រើ គ្នាឱ្យប្រព្រឹត្ដអំពើអាក្រក់និងហាមឃាត់គ្នាពីការសាងអំពើល្អ ហើយ ពួកគេក្ដាប់ដៃរបស់ពួកគេ(កំណាញ់)។ ពួកគេបានភេ្លចអល់ឡោះ ដូច្នោះហើយទ្រង់ក៏បានភេ្លចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួក ពុតត្បុតគឺជាពួកដែលល្មើស ។ info
التفاسير:

external-link copy
68 : 9

وَعَدَ ٱللَّهُ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡكُفَّارَ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَاۚ هِيَ حَسۡبُهُمۡۚ وَلَعَنَهُمُ ٱللَّهُۖ وَلَهُمۡ عَذَابٞ مُّقِيمٞ

អល់ឡោះបានសន្យាផ្ដល់ឱ្យពួកពុតត្បុតទាំងប្រុស ទាំង ស្រី និងពួកគ្មានជំនឿនូវនរកជើហាន់ណាំ ដែលពួកនេះត្រូវស្ថិតនៅ ក្នុងនោះជាអមតៈ។ វា(នរក)គ្រប់គ្រាន់ហើយសម្រាប់ពួកគេ។ ហើយអល់ឡោះបានដាក់បណ្ដាសាពួកគេ ហើយពួកគេនឹងទទួល ទារុណកម្មជានិរន្ដរ៍។ info
التفاسير: