क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था

អាល់អ៊ីនសាន

external-link copy
1 : 76

هَلۡ أَتَىٰ عَلَى ٱلۡإِنسَٰنِ حِينٞ مِّنَ ٱلدَّهۡرِ لَمۡ يَكُن شَيۡـٔٗا مَّذۡكُورًا

ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោក ខណៈដែលមនុស្សលោកពុំទាន់កើតមានឡើង ដែលគេមិន ដឹងថាវាជាអ្វីសោះនោះ។ info
التفاسير:

external-link copy
2 : 76

إِنَّا خَلَقۡنَا ٱلۡإِنسَٰنَ مِن نُّطۡفَةٍ أَمۡشَاجٖ نَّبۡتَلِيهِ فَجَعَلۡنَٰهُ سَمِيعَۢا بَصِيرًا

ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកអំពីតំណក់ ទឹកកាមដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ រួចមក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ។ info
التفاسير:

external-link copy
3 : 76

إِنَّا هَدَيۡنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرٗا وَإِمَّا كَفُورًا

ពិតប្រាកដណាស់ យើងបានចង្អុលបង្ហាញគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។ គេអាចជាអ្នកដឹងគុណ ឬជាអ្នករមិលគុណ។ info
التفاسير:

external-link copy
4 : 76

إِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَلَٰسِلَاْ وَأَغۡلَٰلٗا وَسَعِيرًا

ពិតប្រាកដណាស់ យើងបានរៀបចំច្រវាក់ដែក និងខ្នោះ និង នរកឆេះសន្ធោសន្ធៅសម្រាប់ពួកដែលប្រឆាំង។ info
التفاسير:

external-link copy
5 : 76

إِنَّ ٱلۡأَبۡرَارَ يَشۡرَبُونَ مِن كَأۡسٖ كَانَ مِزَاجُهَا كَافُورًا

ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺពួកគេទទួល ទានស្រាដែលលាយជាមួយវាអំពីទឹកក្រអូបកាហ្វូរ។ info
التفاسير:

external-link copy
6 : 76

عَيۡنٗا يَشۡرَبُ بِهَا عِبَادُ ٱللَّهِ يُفَجِّرُونَهَا تَفۡجِيرٗا

ប្រភពទឹកដែលខ្ញុំរបស់អល់ឡោះនឹងទទួលទានវានៅក្នុង ឋានសួគ៌ ពួកគេអាចប្រើប្រាស់វាតាមចំណង់ចិត្ដ។ info
التفاسير:

external-link copy
7 : 76

يُوفُونَ بِٱلنَّذۡرِ وَيَخَافُونَ يَوۡمٗا كَانَ شَرُّهُۥ مُسۡتَطِيرٗا

ពួកគេបំពេញនូវការតព្វកិច្ចដែលពួកគេបានប៉ង(ក្នុងការ ប្រតិបត្ដិតាមអល់ឡោះ) ហើយពួកគេកោតខ្លាចថ្ងៃមួយដែល ទារុណកម្មរបស់វារាលដាលគ្រប់ទីកន្លែង។ info
التفاسير:

external-link copy
8 : 76

وَيُطۡعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسۡكِينٗا وَيَتِيمٗا وَأَسِيرًا

ហើយពួកគេផ្ដល់ចំណីអាហារដែលពួកគេចូលចិត្ដដល់ជន ក្រីក្រ និងកូនកំព្រា ហើយនិងឈ្លើយសឹក។ info
التفاسير:

external-link copy
9 : 76

إِنَّمَا نُطۡعِمُكُمۡ لِوَجۡهِ ٱللَّهِ لَا نُرِيدُ مِنكُمۡ جَزَآءٗ وَلَا شُكُورًا

(ពួកគេនិយាយក្នុងចិត្ដថា)ជាការពិតណាស់ ពួកយើងផ្ដល់ ចំណីអាហារដល់ពួកអ្នកដើម្បីស្វែងរកការអាណិតស្រឡាញ់របស់ អល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងគុណ បំណាច់អ្វីពីពួកអ្នកឡើយ។ info
التفاسير:

external-link copy
10 : 76

إِنَّا نَخَافُ مِن رَّبِّنَا يَوۡمًا عَبُوسٗا قَمۡطَرِيرٗا

ពិតប្រាកដណាស់ ពួកយើងកោតខ្លាចម្ចាស់របស់ពួកយើង នៅថ្ងៃមួយដែលម្នាក់ៗ(នៃពួកគ្មានជំនឿ)មុខក្រញូវ និងលំបាក។ info
التفاسير:

external-link copy
11 : 76

فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلۡيَوۡمِ وَلَقَّىٰهُمۡ نَضۡرَةٗ وَسُرُورٗا

ដូចេ្នះ អល់ឡោះបានការពារពួកគេពីគ្រោះអាក្រក់នៃ ថ្ងៃនោះ ហើយបានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងសេចក្ដី រីករាយទៀតផង។ info
التفاسير:

external-link copy
12 : 76

وَجَزَىٰهُم بِمَا صَبَرُواْ جَنَّةٗ وَحَرِيرٗا

ហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌និងសំលៀក បំពាក់ដែលធ្វើអំពីសូត្រ ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ info
التفاسير:

external-link copy
13 : 76

مُّتَّكِـِٔينَ فِيهَا عَلَى ٱلۡأَرَآئِكِۖ لَا يَرَوۡنَ فِيهَا شَمۡسٗا وَلَا زَمۡهَرِيرٗا

ដោយពួកគេអង្គុយផ្អែកនៅលើកៅអីនៅក្នុងឋានសួគ៌នោះ។ នៅក្នុងនោះពួកគេមិនត្រូវកំដៅព្រះអាទិត្យឡើយ ហើយក៏ មិនរងាដែរ។ info
التفاسير:

external-link copy
14 : 76

وَدَانِيَةً عَلَيۡهِمۡ ظِلَٰلُهَا وَذُلِّلَتۡ قُطُوفُهَا تَذۡلِيلٗا

ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើ របស់វា ត្រូវគេធ្វើឱ្យងាយស្រួលបេះបំផុត។ info
التفاسير:

external-link copy
15 : 76

وَيُطَافُ عَلَيۡهِم بِـَٔانِيَةٖ مِّن فِضَّةٖ وَأَكۡوَابٖ كَانَتۡ قَوَارِيرَا۠

ហើយគេដាក់នៅជុំវិញពួកគេដោយសំភារៈប្រើប្រាស់ដែល ធ្វើអំពីប្រាក់និងពែងថ្មកែវភ្លឺផេ្លក។ info
التفاسير:

external-link copy
16 : 76

قَوَارِيرَاْ مِن فِضَّةٖ قَدَّرُوهَا تَقۡدِيرٗا

ថ្មកែវនោះធ្វើអំពីប្រាក់ដែលពួកគេបានកំណត់វាយ៉ាង សមល្មម(សម្រាប់ទទួលទានតាមចំណង់ចិត្ដរបស់ពួកគេ)។ info
التفاسير:

external-link copy
17 : 76

وَيُسۡقَوۡنَ فِيهَا كَأۡسٗا كَانَ مِزَاجُهَا زَنجَبِيلًا

ហើយនៅក្នុងឋានសួគ៌ ពួកគេត្រូវបានគេឱ្យទទួលទាន ស្រាដែលលាយជាមួយវានូវរសជាតិខ្ញី។ info
التفاسير:

external-link copy
18 : 76

عَيۡنٗا فِيهَا تُسَمَّىٰ سَلۡسَبِيلٗا

ប្រភពស្រានៅក្នុងឋានសួគ៌នោះគេឱ្យឈ្មោះថាៈសាល់សាហ្ពីល។ info
التفاسير:

external-link copy
19 : 76

۞ وَيَطُوفُ عَلَيۡهِمۡ وِلۡدَٰنٞ مُّخَلَّدُونَ إِذَا رَأَيۡتَهُمۡ حَسِبۡتَهُمۡ لُؤۡلُؤٗا مَّنثُورٗا

ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈ ដើរជុំវិញ(រង់ចាំ បម្រើ)ពួកគេ។ នៅពេលដែលអ្នក(មូហាំម៉ាត់)ឃើញពួកគេ អ្នក នឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។ info
التفاسير:

external-link copy
20 : 76

وَإِذَا رَأَيۡتَ ثَمَّ رَأَيۡتَ نَعِيمٗا وَمُلۡكٗا كَبِيرًا

ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)ក្រឡេកមើលទៅ ទីនោះ(ឋានសួគ៌) អ្នកនឹងឃើញនៀកម៉ាត់គ្រប់បែបយ៉ាង និង អំណាចដ៏ធំធេង។ info
التفاسير:

external-link copy
21 : 76

عَٰلِيَهُمۡ ثِيَابُ سُندُسٍ خُضۡرٞ وَإِسۡتَبۡرَقٞۖ وَحُلُّوٓاْ أَسَاوِرَ مِن فِضَّةٖ وَسَقَىٰهُمۡ رَبُّهُمۡ شَرَابٗا طَهُورًا

នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺសំលៀកបំពាក់ធ្វើអំពី សូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ពណ៌បៃតង។ ហើយពួកគេត្រូវបានគេ បំពាក់កងដៃប្រាក់។ ហើយម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ នូវភេសជ្ជៈដ៏បរិសុទ្ធ ។ info
التفاسير:

external-link copy
22 : 76

إِنَّ هَٰذَا كَانَ لَكُمۡ جَزَآءٗ وَكَانَ سَعۡيُكُم مَّشۡكُورًا

ពិតប្រាកដណាស់ នេះគឺជាការតបស្នងសម្រាប់ពួកអ្នក ហើយការខំប្រឹងប្រែងរបស់ពួកអ្នកនឹងត្រូវបានគេទទួលយក។ info
التفاسير:

external-link copy
23 : 76

إِنَّا نَحۡنُ نَزَّلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ تَنزِيلٗا

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ជាដំណាក់កាលៗ។ info
التفاسير:

external-link copy
24 : 76

فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تُطِعۡ مِنۡهُمۡ ءَاثِمًا أَوۡ كَفُورٗا

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះបទបញ្ញតិនៃ ម្ចាស់របស់អ្នក ហើយកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកប្រឆាំងក្នុងចំណោមពួកគេឱ្យសោះ។ info
التفاسير:

external-link copy
25 : 76

وَٱذۡكُرِ ٱسۡمَ رَبِّكَ بُكۡرَةٗ وَأَصِيلٗا

ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នកទាំងព្រឹកទាំង ល្ងាច។ info
التفاسير:

external-link copy
26 : 76

وَمِنَ ٱلَّيۡلِ فَٱسۡجُدۡ لَهُۥ وَسَبِّحۡهُ لَيۡلٗا طَوِيلًا

ហើយក្នុងអំឡុងពេលយប់ ចូរអ្នកស៊ូជូត(ថ្វាយបង្គំ) ចំពោះទ្រង់ និងលើកតម្កើងទ្រង់នៅពេលយប់ជ្រៅ។ info
التفاسير:

external-link copy
27 : 76

إِنَّ هَٰٓؤُلَآءِ يُحِبُّونَ ٱلۡعَاجِلَةَ وَيَذَرُونَ وَرَآءَهُمۡ يَوۡمٗا ثَقِيلٗا

ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមូស្ហរីគីន)ស្រឡាញ់ ការរស់នៅក្នុងលោកិយ ហើយពួកគេបោះបង់ថ្ងៃដែលមានភាព វឹកវរដ៏ខ្លាំងក្លា(ថ្ងៃបរលោក)ដាក់ក្រោយខ្នងរបស់ពួកគេ។ info
التفاسير:

external-link copy
28 : 76

نَّحۡنُ خَلَقۡنَٰهُمۡ وَشَدَدۡنَآ أَسۡرَهُمۡۖ وَإِذَا شِئۡنَا بَدَّلۡنَآ أَمۡثَٰلَهُمۡ تَبۡدِيلًا

យើងគឺជាអ្នកដែលបានបង្កើតពួកគេ និងបានពង្រឹងរាង កាយរបស់ពួកគេ។ តែបើយើងមានចេតនា(បំផ្លាញពួកគេ) យើង ក៏អាចផ្លាស់ប្ដូរក្រុមផេ្សងទៀតដូចពួកគេមកជំនួសវិញបានដែរ។ info
التفاسير:

external-link copy
29 : 76

إِنَّ هَٰذِهِۦ تَذۡكِرَةٞۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلٗا

ពិតប្រាកដណាស់ ជំពូកនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយប្រាថ្នាចង់បានល្អនោះ គេពិតជាជ្រើសរើសមាគ៌ាទៅ កាន់ម្ចាស់របស់គេជាមិនខាន។ info
التفاسير:

external-link copy
30 : 76

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا

ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
31 : 76

يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمِينَ أَعَدَّ لَهُمۡ عَذَابًا أَلِيمَۢا

ដោយទ្រង់នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកដែលបំពាន ទ្រង់ បានរៀបចំសម្រាប់ពួកគេនូវទារុណកម្មដ៏សែនឈឺចាប់។ info
التفاسير: