क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था

पृष्ठ संख्या:close

external-link copy
105 : 7

حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ قَدۡ جِئۡتُكُم بِبَيِّنَةٖ مِّن رَّبِّكُمۡ فَأَرۡسِلۡ مَعِيَ بَنِيٓ إِسۡرَٰٓءِيلَ

សមរម្យសម្រាប់ខ្ញុំនោះ គឺខ្ញុំមិននិយាយអ្វីអំពីអល់ឡោះ ក្រៅពីការពិតឡើយ។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យអ្នកនូវ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់អ្នក ដូចេ្នះសូមអ្នកមេត្ដាដោះ លែងអំបូរអ៊ីស្រាអែលឱ្យធ្វើដំណើរចាកចេញទៅជាមួយខ្ញុំផង។ info
التفاسير:

external-link copy
106 : 7

قَالَ إِن كُنتَ جِئۡتَ بِـَٔايَةٖ فَأۡتِ بِهَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

ហ្វៀរអោនបាននិយាយថាៈ ប្រសិនបើអ្នកបាននាំ ភស្ដុតាងមកមែន ចូរអ្នកបង្ហាញវាមក ប្រសិនបើអ្នកស្ថិតក្នុង ចំណោមអ្នកដែលនិយាយពិតមែននោះ។ info
التفاسير:

external-link copy
107 : 7

فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٞ مُّبِينٞ

បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយទៅជាសត្វពស់យ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
108 : 7

وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّٰظِرِينَ

ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ)រំពេច នោះវាក៏ក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។ info
التفاسير:

external-link copy
109 : 7

قَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٞ

ពួកមេដឹកនាំនៃក្រុមហ្វៀរអោនបាននិយាយថាៈ តាម ពិត នេះគ្រាន់តែជាអ្នកមន្តអាគមដ៏ស្ទាត់ជំនាញប៉ុណ្ណោះ។ info
التفاسير:

external-link copy
110 : 7

يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُمۡۖ فَمَاذَا تَأۡمُرُونَ

គេចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហ្វៀរអោនបានសួរថា) ដូចេ្នះតើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច? info
التفاسير:

external-link copy
111 : 7

قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَأَرۡسِلۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ

ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេ និងបង ប្អូនរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុង ដើម្បីប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។ info
التفاسير:

external-link copy
112 : 7

يَأۡتُوكَ بِكُلِّ سَٰحِرٍ عَلِيمٖ

ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។ info
التفاسير:

external-link copy
113 : 7

وَجَآءَ ٱلسَّحَرَةُ فِرۡعَوۡنَ قَالُوٓاْ إِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ

ពួកដែលប្រើមន្តអាគមទាំងអស់បានមកដល់ហ្វៀរអោន ហើយពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ តើមានរង្វាន់សម្រាប់ ពួកយើងដែរឬទេ ប្រសិនបើពួកយើងជាអ្នកទទួលជ័យជំនះនោះ? info
التفاسير:

external-link copy
114 : 7

قَالَ نَعَمۡ وَإِنَّكُمۡ لَمِنَ ٱلۡمُقَرَّبِينَ

គេ(ហ្វៀរអោន)បានឆ្លើយថាៈ ពិតជាមាន. ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។ info
التفاسير:

external-link copy
115 : 7

قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ نَحۡنُ ٱلۡمُلۡقِينَ

ពួកគេ(គ្រូមន្តអាគម)បាននិយាយថាៈ ឱមូសា. តើអ្នក បោះ(ដំបងរបស់អ្នក)មុន ឬពួកយើងបោះមុន? info
التفاسير:

external-link copy
116 : 7

قَالَ أَلۡقُواْۖ فَلَمَّآ أَلۡقَوۡاْ سَحَرُوٓاْ أَعۡيُنَ ٱلنَّاسِ وَٱسۡتَرۡهَبُوهُمۡ وَجَآءُو بِسِحۡرٍ عَظِيمٖ

គេ(មូសា)បានឆ្លើយថាៈ ចូរពួកអ្នកបោះមុនចុះ. នៅ ពេលដែលពួកគេបានបោះហើយនោះ ពួកគេបានប្រើមន្តអាគម បំភាន់ភ្នែកមនុស្ស(ធ្វើឱ្យមើលឃើញដំបង និងខ្សែថាជាសត្វពស់ ដ៏ធំ) ហើយបានធ្វើឱ្យពួកគេ(មនុស្ស)ភ័យខ្លាច និងបាននាំមកនូវ មន្តអាគមដ៏អស្ចារ្យ។ info
التفاسير:

external-link copy
117 : 7

۞ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَلۡقِ عَصَاكَۖ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ

យើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នកបោះដំបង របស់អ្នកទៅ. (មូសាក៏បានបោះដំបង)រំពេចនោះវាក៏ទៅលេប អ្វីៗដែលពួកគេកំពុងបំភាន់នោះ។ info
التفاسير:

external-link copy
118 : 7

فَوَقَعَ ٱلۡحَقُّ وَبَطَلَ مَا كَانُواْ يَعۡمَلُونَ

បន្ទាប់មក ការពិតក៏បានលេចឡើង ហើយអ្វីដែលពួក គេបានធ្វើគ្មានប្រសិទ្ធភាពឡើយ។ info
التفاسير:

external-link copy
119 : 7

فَغُلِبُواْ هُنَالِكَ وَٱنقَلَبُواْ صَٰغِرِينَ

ដូចេ្នះពួកគេត្រូវបានបរាជ័យនៅទីនោះ ហើយពួកគេ (ហ្វៀរអោននិងបរិវា)ក៏បានចាកចេញដោយអាម៉ាស់បំផុត។ info
التفاسير:

external-link copy
120 : 7

وَأُلۡقِيَ ٱلسَّحَرَةُ سَٰجِدِينَ

ហើយពួកដែលប្រើមន្តអាគមទាំងអស់នោះក៏លំឱន កាយស៊ូជូត។ info
التفاسير: