क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था

អាល់អះហ្សាប

external-link copy
1 : 33

يَٰٓأَيُّهَا ٱلنَّبِيُّ ٱتَّقِ ٱللَّهَ وَلَا تُطِعِ ٱلۡكَٰفِرِينَ وَٱلۡمُنَٰفِقِينَۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا

ឱណាពី(មូហាំម៉ាត់). ចូរអ្នកកោតខ្លាចអល់ឡោះ ហើយកុំ គោរពតាមពួកដែលប្រឆាំងនិងពួកពុតត្បុតឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
2 : 33

وَٱتَّبِعۡ مَا يُوحَىٰٓ إِلَيۡكَ مِن رَّبِّكَۚ إِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرٗا

ហើយចូរអ្នកប្រតិបត្ដតាមអី្វដែលគេផ្ដល់វ៉ាហ៊ីឱ្យអ្នកពីម្ចាស់ របស់អ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែល ពួកអ្នកសាង។ info
التفاسير:

external-link copy
3 : 33

وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلٗا

ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ ហើយអល់ឡោះជាអ្នកគាំពារ។ info
التفاسير:

external-link copy
4 : 33

مَّا جَعَلَ ٱللَّهُ لِرَجُلٖ مِّن قَلۡبَيۡنِ فِي جَوۡفِهِۦۚ وَمَا جَعَلَ أَزۡوَٰجَكُمُ ٱلَّٰٓـِٔي تُظَٰهِرُونَ مِنۡهُنَّ أُمَّهَٰتِكُمۡۚ وَمَا جَعَلَ أَدۡعِيَآءَكُمۡ أَبۡنَآءَكُمۡۚ ذَٰلِكُمۡ قَوۡلُكُم بِأَفۡوَٰهِكُمۡۖ وَٱللَّهُ يَقُولُ ٱلۡحَقَّ وَهُوَ يَهۡدِي ٱلسَّبِيلَ

អល់ឡោះមិនបានបង្កើតសម្រាប់មនុស្សម្នាក់ឱ្យមានបេះដូង ពីរនៅក្នុងខ្លួនរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយា ពួកអ្នកដែលពួកអ្នកធ្វើហ្ស៊ីហ៊ើរ ពួកនាងនោះជាម្ដាយរបស់ពួកអ្នក ឡើយ។ ហើយទ្រង់មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើត របស់ពួកអ្នកឡើយ។ ទាំងនោះគឺជាពាក្យសំដីដែលចេញពីមាត់របស់ ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះមានបន្ទូលពិត និងចង្អុលបង្ហាញ មាគ៌ាដែលត្រឹមត្រូវ។ info
التفاسير:

external-link copy
5 : 33

ٱدۡعُوهُمۡ لِأٓبَآئِهِمۡ هُوَ أَقۡسَطُ عِندَ ٱللَّهِۚ فَإِن لَّمۡ تَعۡلَمُوٓاْ ءَابَآءَهُمۡ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِ وَمَوَٰلِيكُمۡۚ وَلَيۡسَ عَلَيۡكُمۡ جُنَاحٞ فِيمَآ أَخۡطَأۡتُم بِهِۦ وَلَٰكِن مَّا تَعَمَّدَتۡ قُلُوبُكُمۡۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمًا

ចូរពួកអ្នកហៅពួកគេ(កូនចិញ្ចឹម)តាមត្រកូលឪពុករបស់ ពួកគេ វាគឺយុតិ្ដធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នក មិនស្គាល់ឪពុក(បង្កើត)របស់ពួកគេទេនោះ (ចូរពួកអ្នកចាត់ទុក ពួកគេ)ជាបងប្អូនរបស់ពួកអ្នកនៅក្នុងសាសនា និងជាម៉ាវឡារបស់ពួកអ្នក។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនូវអី្វ ដែលពួកអ្នកបានធ្វើខុសនឹងវា លើកលែងតែចិត្ដរបស់ពួកអ្នកមាន ចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។ info
التفاسير:

external-link copy
6 : 33

ٱلنَّبِيُّ أَوۡلَىٰ بِٱلۡمُؤۡمِنِينَ مِنۡ أَنفُسِهِمۡۖ وَأَزۡوَٰجُهُۥٓ أُمَّهَٰتُهُمۡۗ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٖ فِي كِتَٰبِ ٱللَّهِ مِنَ ٱلۡمُؤۡمِنِينَ وَٱلۡمُهَٰجِرِينَ إِلَّآ أَن تَفۡعَلُوٓاْ إِلَىٰٓ أَوۡلِيَآئِكُم مَّعۡرُوفٗاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورٗا

ណាពីគឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿ ជាងខ្លួនពួកគេផ្ទាល់ទៅទៀត។ ហើយភរិយាៗរបស់គាត់(ណាពី) គឺជាម្ដាយរបស់ពួកគេ ។ ហើយអ្នកដែលជាប់សាច់សាលោហិតនឹង គ្នា ពួកគេខ្លះមានសិទិ្ធទទួលមរតកពីគ្នាទៅវិញទៅមកតាមច្បាប់ របស់អល់ឡោះជាងបណ្ដាអ្នកមានជំនឿ និងអ្នកភៀសខ្លួន(ពីម៉ាក្កះ ទៅម៉ាឌីណះ) លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមិត្ដជិតស្និទ្ធ របស់ពួកអ្នកប៉ុណ្ណោះ។ រឿងនោះត្រូវបានគេកត់ត្រាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស) ។ info
التفاسير: