क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था

पृष्ठ संख्या:close

external-link copy
15 : 29

فَأَنجَيۡنَٰهُ وَأَصۡحَٰبَ ٱلسَّفِينَةِ وَجَعَلۡنَٰهَآ ءَايَةٗ لِّلۡعَٰلَمِينَ

ពេលនោះយើងក៏បានសង្គ្រោះគេនិងអ្នកនៅលើនាវាទាំង អស់(ឱ្យរួចផុតពីគ្រោះមហន្ដរាយនេះ) ហើយយើងបានបង្កើត រឿងនេះជាមេរៀនមួយសម្រាប់ពិភពលោកទាំងមូល។ info
التفاسير:

external-link copy
16 : 29

وَإِبۡرَٰهِيمَ إِذۡ قَالَ لِقَوۡمِهِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُۖ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ

ហើយ(ចូរចងចាំ)រឿងអ៊ីព្រហ៊ីម នៅពេលដែលគេបាន ពោលទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះ អល់ឡោះ និងកោតខ្លាចចំពោះទ្រង់់។ ទាំងនោះគឺប្រសើរសម្រាប់ ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។ info
التفاسير:

external-link copy
17 : 29

إِنَّمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ أَوۡثَٰنٗا وَتَخۡلُقُونَ إِفۡكًاۚ إِنَّ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ لَا يَمۡلِكُونَ لَكُمۡ رِزۡقٗا فَٱبۡتَغُواْ عِندَ ٱللَّهِ ٱلرِّزۡقَ وَٱعۡبُدُوهُ وَٱشۡكُرُواْ لَهُۥٓۖ إِلَيۡهِ تُرۡجَعُونَ

ជាការពិតណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពី អល់ឡោះនោះ គឺគ្រាន់តែជារូបសំណាក ហើយពួកអ្នកបង្កើតឡើង គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួក(ព្រះ នានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះគឺពួក វាមិនអាចផ្ដល់លាភសក្ការៈដល់ពួកអ្នកបានឡើយ។ ដូចេ្នះ ចូរពួក អ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ និងត្រូវគោរពសក្ការៈចំពោះ ទ្រង់ ហើយនិងត្រូវដឹងគុណចំពោះទ្រង់។ ចំពោះទ្រង់តែមួយគត់ ដែលពួកអ្នកត្រូវវិលត្រឡប់។ info
التفاسير:

external-link copy
18 : 29

وَإِن تُكَذِّبُواْ فَقَدۡ كَذَّبَ أُمَمٞ مِّن قَبۡلِكُمۡۖ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ

តែប្រសិនបើពួកអ្នកបដិសេធ(នឹងមូហាំម៉ាត់)វិញនោះ ពិតប្រាកដណាស់ប្រជាជាតិជំនាន់មុនពួកអ្នកក៏បានបដិសេធ(នឹង អ្នកនាំសាររបស់ពួកគេ)ដែរ។ ហើយតួនាទីរបស់អ្នកនាំសារគ្មានអ្វី ក្រៅពីការផ្សព្វផ្សាយដ៏ច្បាស់លាស់នោះឡើយ។ info
التفاسير:

external-link copy
19 : 29

أَوَلَمۡ يَرَوۡاْ كَيۡفَ يُبۡدِئُ ٱللَّهُ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥٓۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ

តើពួកគេមិនបានឃើញទេថា អល់ឡោះចាប់ផ្ដើមបង្កើត សត្វលោក បន្ទាប់មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃ បរលោក)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយ បំផុតសម្រាប់អល់ឡោះ។ info
التفاسير:

external-link copy
20 : 29

قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ بَدَأَ ٱلۡخَلۡقَۚ ثُمَّ ٱللَّهُ يُنشِئُ ٱلنَّشۡأَةَ ٱلۡأٓخِرَةَۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ ហើយចូរពួកអ្នកមើលចុះថា តើទ្រង់បានចាប់ផ្ដើម បង្កើតសត្វលោកយ៉ាងដូចមេ្ដច? បន្ទាប់មកអល់ឡោះបង្កើតម្ដង ទៀតនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាព លើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
21 : 29

يُعَذِّبُ مَن يَشَآءُ وَيَرۡحَمُ مَن يَشَآءُۖ وَإِلَيۡهِ تُقۡلَبُونَ

ទ្រង់ធ្វើទារុណកម្មលើអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏អាណិតស្រឡាញ់អ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់។ info
التفاسير:

external-link copy
22 : 29

وَمَآ أَنتُم بِمُعۡجِزِينَ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٖ

ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)នៅលើផែនដី ហើយក៏មិនអាចគេចផុតដែរនៅលើមេឃ។ ហើយពួកអ្នកគ្មានអ្នកគាំពារនិងអ្នកជួយក្រៅពីអល់ឡោះ ឡើយ។ info
التفاسير:

external-link copy
23 : 29

وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ وَلِقَآئِهِۦٓ أُوْلَٰٓئِكَ يَئِسُواْ مِن رَّحۡمَتِي وَأُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ

ហើយពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់អល់ឡោះ និងការជួបនឹងទ្រង់នោះ ពួកទាំងនោះគឺអស់សង្ឃឹមពីក្ដីមេត្ដាករុណា របស់យើង។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។ info
التفاسير: