क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था

អាល់ហុិជរ៍

external-link copy
1 : 15

الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ وَقُرۡءَانٖ مُّبِينٖ

អាលិហ្វ ឡាម រ៉។ ទាំងនោះគឺជាអាយ៉ាត់ៗនៃគម្ពីរ និងជា អាយ៉ាត់ៗគួរអានយ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
2 : 15

رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُواْ لَوۡ كَانُواْ مُسۡلِمِينَ

ពួកដែលគ្មានជំនឿស្រមើស្រមៃថា (ពួកគេនឹងបានចូល ឋានសួគ៌ដែរ) បើពួកគេជាមូស្លីមវិញនោះ។ info
التفاسير:

external-link copy
3 : 15

ذَرۡهُمۡ يَأۡكُلُواْ وَيَتَمَتَّعُواْ وَيُلۡهِهِمُ ٱلۡأَمَلُۖ فَسَوۡفَ يَعۡلَمُونَ

ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេបរិភោគ និង សប្បាយរីករាយ ហើយនិងឱ្យការស្រមើស្រមៃធ្វើឱ្យពួកគេងប់ងុល ចុះ. ដូចេ្នះ ពួកគេគង់តែនឹងដឹង។ info
التفاسير:

external-link copy
4 : 15

وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا وَلَهَا كِتَابٞ مَّعۡلُومٞ

ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រា តែមានការកំណត់ច្បាស់លាស់សម្រាប់វា។ info
التفاسير:

external-link copy
5 : 15

مَّا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ

គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើតឡើង មុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចពន្យារ ពេល(សេចក្ដីស្លាប់)បានដែរ។ info
التفاسير:

external-link copy
6 : 15

وَقَالُواْ يَٰٓأَيُّهَا ٱلَّذِي نُزِّلَ عَلَيۡهِ ٱلذِّكۡرُ إِنَّكَ لَمَجۡنُونٞ

ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ឱអ្នកដែលត្រូវ បានគេបញ្ចុះគម្ពីរគួរអានឱ្យ. ពិតប្រាកដណាស់ អ្នកគឺជាមនុស្ស វិកលចរិត។ info
التفاسير:

external-link copy
7 : 15

لَّوۡمَا تَأۡتِينَا بِٱلۡمَلَٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកឱ្យយើង ប្រសិន បើអ្នកស្ថិតក្នុងចំណោមអ្នកដែលសច្ចៈមែននោះ? info
التفاسير:

external-link copy
8 : 15

مَا نُنَزِّلُ ٱلۡمَلَٰٓئِكَةَ إِلَّا بِٱلۡحَقِّ وَمَا كَانُوٓاْ إِذٗا مُّنظَرِينَ

-(អល់ឡោះតបវិញថា) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់ទេ លើកលែងតែមានមូលហេតុត្រឹមត្រូវ ដូចេ្នះហើយពួកគេមិនត្រូវ បានគេពន្យារពេលឡើយ។ info
التفاسير:

external-link copy
9 : 15

إِنَّا نَحۡنُ نَزَّلۡنَا ٱلذِّكۡرَ وَإِنَّا لَهُۥ لَحَٰفِظُونَ

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាន ហើយពិត ប្រាកដណាស់ យើងជាអ្នកថែរក្សាវា។ info
التفاسير:

external-link copy
10 : 15

وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ فِي شِيَعِ ٱلۡأَوَّلِينَ

ហើយជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ ជាច្រើន)មុនអ្នក(មូហាំម៉ាត់)នៅក្នុងចំណោមប្រជាជាតិជំនាន់ មុនៗ។ info
التفاسير:

external-link copy
11 : 15

وَمَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយរាល់ៗអ្នកនាំសារដែលបានមកដល់ពួកគេ គឺពួកគេ តែងតែចំអកឡកឡឺយចំពោះគេ(អ្នកនាំសារ)ជានិច្ច។ info
التفاسير:

external-link copy
12 : 15

كَذَٰلِكَ نَسۡلُكُهُۥ فِي قُلُوبِ ٱلۡمُجۡرِمِينَ

ដូច្នោះហើយ យើងបានបញ្ចូលវា(ភាពប្រឆាំង)ទៅក្នុង ចិត្ដរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់។ info
التفاسير:

external-link copy
13 : 15

لَا يُؤۡمِنُونَ بِهِۦ وَقَدۡ خَلَتۡ سُنَّةُ ٱلۡأَوَّلِينَ

ពួកគេគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ឡើយ។ ហើយជា ការពិតណាស់ មាគ៌ារបស់ពួកជំនាន់មុនបានកើតឡើងរួចមកហើយ។ info
التفاسير:

external-link copy
14 : 15

وَلَوۡ فَتَحۡنَا عَلَيۡهِم بَابٗا مِّنَ ٱلسَّمَآءِ فَظَلُّواْ فِيهِ يَعۡرُجُونَ

ហើយប្រសិនបើយើង(អល់ឡោះ)បានបើកទ្វារណាមួយ ពីលើមេឃឱ្យពួកគេនោះ ពួកគេនៅតែបន្ដឡើងទៅលើវារហូត។ info
التفاسير:

external-link copy
15 : 15

لَقَالُوٓاْ إِنَّمَا سُكِّرَتۡ أَبۡصَٰرُنَا بَلۡ نَحۡنُ قَوۡمٞ مَّسۡحُورُونَ

ពួកគេប្រាកដជានឹងនិយាយថាៈ តាមពិតភ្នែករបស់ពួក យើងត្រូវបានគេបំភាន់។ ផ្ទុយទៅវិញពួកយើងគឺជាក្រុមដែលត្រូវ មន្ដអាគម។ info
التفاسير: