કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષાતર - રવ્વાદ ભાષાંતર કેન્દ્ર

អាល់មូសហ្សាំមិល

external-link copy
1 : 73

يَٰٓأَيُّهَا ٱلۡمُزَّمِّلُ

ឱអ្នកដែលដណ្ដប់ភួយ(ព្យាការីមូហាំម៉ាត់)! info
التفاسير:

external-link copy
2 : 73

قُمِ ٱلَّيۡلَ إِلَّا قَلِيلٗا

ចូរអ្នកក្រោកប្រតិបត្តិសឡាតនៅពេលយប់ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។ info
التفاسير:

external-link copy
3 : 73

نِّصۡفَهُۥٓ أَوِ ٱنقُصۡ مِنۡهُ قَلِيلًا

(ចូរក្រោកសឡាតឱ្យបាន)ពាក់កណ្ដាលយប់ ឬតិចជាងពាក់កណ្តាលយប់បន្ដិច។ info
التفاسير:

external-link copy
4 : 73

أَوۡ زِدۡ عَلَيۡهِ وَرَتِّلِ ٱلۡقُرۡءَانَ تَرۡتِيلًا

ឬអាចបន្ថែមច្រើនជាងពាក់កណ្ដាលយប់ក៏បាន។ ហើយចូរអ្នកសូត្រគម្ពីរគួរអានឱ្យច្បាស់ៗ មួយៗ។ info
التفاسير:

external-link copy
5 : 73

إِنَّا سَنُلۡقِي عَلَيۡكَ قَوۡلٗا ثَقِيلًا

ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវពាក្យពេចន៍ដ៏ធ្ងន់មួយ(គម្ពីរគួរអាន)។ info
التفاسير:

external-link copy
6 : 73

إِنَّ نَاشِئَةَ ٱلَّيۡلِ هِيَ أَشَدُّ وَطۡـٔٗا وَأَقۡوَمُ قِيلًا

ពិតប្រាកដណាស់ ការគោរពសក្ការៈនៅពេលយប់ គឺមានឥទ្ធិពលលើដួងចិត្តជាង និងសូត្របានត្រឹមត្រូវជាង។ info
التفاسير:

external-link copy
7 : 73

إِنَّ لَكَ فِي ٱلنَّهَارِ سَبۡحٗا طَوِيلٗا

ពិតប្រាកដណាស់ សម្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នៅពេលថ្ងៃ គឺបានចំណាយពេលច្រើនលើកិច្ចការងារផ្សេងៗ។ info
التفاسير:

external-link copy
8 : 73

وَٱذۡكُرِ ٱسۡمَ رَبِّكَ وَتَبَتَّلۡ إِلَيۡهِ تَبۡتِيلٗا

ហើយចូរអ្នករំឭកព្រះនាមនៃព្រះជាម្ចាស់របស់អ្នក ហើយចូរអ្នកផ្តាច់ខ្លួនទៅកាន់ការគោរពសក្ការៈចំពោះទ្រង់ដោយពេញលេញ។ info
التفاسير:

external-link copy
9 : 73

رَّبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ لَآ إِلَٰهَ إِلَّا هُوَ فَٱتَّخِذۡهُ وَكِيلٗا

(ទ្រង់)ជាព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិច។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពារចុះ។ info
التفاسير:

external-link copy
10 : 73

وَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱهۡجُرۡهُمۡ هَجۡرٗا جَمِيلٗا

ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ និងត្រូវចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយដ៏ល្អប្រពៃ។ info
التفاسير:

external-link copy
11 : 73

وَذَرۡنِي وَٱلۡمُكَذِّبِينَ أُوْلِي ٱلنَّعۡمَةِ وَمَهِّلۡهُمۡ قَلِيلًا

ហើយចូរអ្នកទុកយើង និងពួកបដិសេធដែលទទួលបានឧបការគុណ ហើយនិងពន្យារពេលឱ្យពួកគេបន្ដិចសិនចុះ។ info
التفاسير:

external-link copy
12 : 73

إِنَّ لَدَيۡنَآ أَنكَالٗا وَجَحِيمٗا

ពិតប្រាកដណាស់ (នៅថ្ងៃបរលោក) យើងមានខ្សែច្រវ៉ាក់ដ៏ធ្ងន់ និងភ្លើងនរកដែលឆាបឆេះ info
التفاسير:

external-link copy
13 : 73

وَطَعَامٗا ذَا غُصَّةٖ وَعَذَابًا أَلِيمٗا

ព្រមទាំងចំណីអាហារដែលធ្វើឱ្យស្លាក់ ហើយនិងទណ្ឌកម្មដ៏សែនឈឺចាប់បំផុត(សម្រាប់ពួកគេ)។ info
التفاسير:

external-link copy
14 : 73

يَوۡمَ تَرۡجُفُ ٱلۡأَرۡضُ وَٱلۡجِبَالُ وَكَانَتِ ٱلۡجِبَالُ كَثِيبٗا مَّهِيلًا

គឺនៅថ្ងៃដែលផែនដីនិងភ្នំទាំងឡាយញ័ររញ្ជួយ ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយ។ info
التفاسير:

external-link copy
15 : 73

إِنَّآ أَرۡسَلۡنَآ إِلَيۡكُمۡ رَسُولٗا شَٰهِدًا عَلَيۡكُمۡ كَمَآ أَرۡسَلۡنَآ إِلَىٰ فِرۡعَوۡنَ رَسُولٗا

ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់)ដែលធ្វើជាសាក្សីលើពួកអ្នក ដូចដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់(ព្យាការីមូសា)ទៅកាន់ហ្វៀរអោនដែរ។ info
التفاسير:

external-link copy
16 : 73

فَعَصَىٰ فِرۡعَوۡنُ ٱلرَّسُولَ فَأَخَذۡنَٰهُ أَخۡذٗا وَبِيلٗا

តែហ្វៀរអោនបែរជាប្រឆាំងនឹងអ្នកនាំសារនោះ។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
17 : 73

فَكَيۡفَ تَتَّقُونَ إِن كَفَرۡتُمۡ يَوۡمٗا يَجۡعَلُ ٱلۡوِلۡدَٰنَ شِيبًا

តើពួកអ្នកអាចការពារខ្លួនពួកអ្នកយ៉ាងដូចម្តេចនៅថ្ងៃមួយដែលធ្វើឱ្យក្មេងតូចឡើងស្កូវ ប្រសិនបើពួកអ្នកប្រឆាំងនោះ? info
التفاسير:

external-link copy
18 : 73

ٱلسَّمَآءُ مُنفَطِرُۢ بِهِۦۚ كَانَ وَعۡدُهُۥ مَفۡعُولًا

មេឃបានប្រេះបែកព្រោះតែភាពរន្ធត់របស់វា។ ការសន្យារបស់ទ្រង់នឹងកើតឡើងយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
19 : 73

إِنَّ هَٰذِهِۦ تَذۡكِرَةٞۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا

ពិតប្រាកដណាស់ នេះជាការដាស់រំឭកមួយ។ ហេតុនេះ ជនណាដែលមានបំណងទទួលយកការដាស់រំលឹក ចូរឲ្យគេជ្រើសយកមាគ៌ាទៅកាន់ព្រះជាម្ចាស់របស់គេចុះ។ info
التفاسير: