કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષાતર - રવ્વાદ ભાષાંતર કેન્દ્ર

પેજ નંબર:close

external-link copy
74 : 7

وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٖ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورٗا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتٗاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ

ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមអាទ និងបានផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយពួកអ្នកបានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើនធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយពួកអ្នកមិនត្រូវដើរបង្កវិនាសកម្មនៅលើផែនដីឡើយ។ info
التفاسير:

external-link copy
75 : 7

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحٗا مُّرۡسَلٞ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ

ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកទន់ខ្សោយដែលជាអ្នកមានជំនឿក្នុងចំណោមពួកគេថា៖ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងច្បាស់ឬទេដែលថា ពិតណាស់ សឡេះ ជាអ្នកដែលត្រូវបានព្រះជាម្ចាស់របស់គេបញ្ជូនមកនោះ? ពួកគេបានឆ្លើយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលមានជំនឿចំពោះអ្វីដែលគាត់បាននាំមក។ info
التفاسير:

external-link copy
76 : 7

قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ

ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)បាននិយាយទៀតថា៖ ពិតណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿចំពោះអ្វីដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)បានជឿនោះឡើយ។ info
التفاسير:

external-link copy
77 : 7

فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ

ដូច្នេះ ពួកគេក៏បានសំឡេះសត្វអូដ្ឋញីដោយពួកគេក្រអឺតក្រទមចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេថែមទាំងនិយាយ(ចំអកឡកឡឺយ)ថា៖ ឱ សឡេះ! ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកនាំសារ(របស់អល់ឡោះ)មែននោះ។ info
التفاسير:

external-link copy
78 : 7

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ

ពេលនោះ មានការរញ្ជួយដីមួយយ៉ាងខ្លាំងដែលបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។ info
التفاسير:

external-link copy
79 : 7

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ

បន្ទាប់មក ព្យាការីសឡេះក៏បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តអ្នកដែលផ្តល់ដំបូន្មានទាំងឡាយនោះឡើយ។ info
التفاسير:

external-link copy
80 : 7

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ

ហើយ(ចូរអ្នកនឹកឃើញពីរឿងរបស់)ព្យាការីលូត ខណៈដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ តើពួកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)ដែលគ្មាននរណាម្នាក់នៅលើពិភពលោកធ្លាប់បានប្រព្រឹត្តវាមុនពួកអ្នកនោះឬ? info
التفاسير:

external-link copy
81 : 7

إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ

ពិតប្រាកដណាស់ ពួកអ្នកពិតជាបានយកបុរសទាំងឡាយមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពានព្រំដែន(របស់អល់ឡោះ)។ info
التفاسير: