કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અલ્ મુખ્તસર ફી તફસીરિલ્ કુરઆનીલ્ કરીમ કિતાબનું અનુવાદ

អាន់ណាហ្ពាក

સૂરતના હેતુઓ માંથી:
بيان أدلة القدرة على البعث والتخويف من العاقبة.
បញ្ជាក់ពីបណ្តាភស្តុតាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់លើការពង្រស់ឡើងវិញ ហើយនិងព្រមានបន្លាចពីលទ្ធផលចុងក្រោយ(ដែលទទួលបាននៅថ្ងៃបរលោក)។ info

external-link copy
1 : 78

عَمَّ يَتَسَآءَلُونَ

តើពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទាំងនោះកំពុងតែសួរគ្នាពីរឿងអ្វីបន្ទាប់ពីអល់ឡោះបានតែងតាំងមូហាំម៉ាត់ជាអ្នកនាំសាររបស់ទ្រង់ទៅកាន់ពួកគេនោះ? info
التفاسير:

external-link copy
2 : 78

عَنِ ٱلنَّبَإِ ٱلۡعَظِيمِ

គឺពួកគេបានសួរគ្នាទៅវិញទៅមកអំពីដំណឹងដ៏សំខាន់ នោះគឺគម្ពីរគួរអានដែលបញ្ចុះទៅលើអ្នកនាំសាររបស់ពួកគេ ដែលមានរៀបរាប់ពីដំណឹង(ព័ត៌មាន)នៃការពង្រស់មនុស្ស(បន្ទាប់ពីស្លាប់)ឱ្យរស់ឡើងវិញ។ info
التفاسير:

external-link copy
3 : 78

ٱلَّذِي هُمۡ فِيهِ مُخۡتَلِفُونَ

គម្ពីរគួរអាននេះហើយដែលពួកគេបានខ្វែងគំនិតគ្នាចំពោះវា ដោយអ្នកខ្លះថា វាជាមន្តអាគម អ្នកខ្លះទៀតថា វាជាកំណាព្យ ហើយអ្នកខ្លះទៀតថាជាគ្រូទាយ ហើយអ្នកខ្លះទៀតថា វាជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុន។ info
التفاسير:

external-link copy
4 : 78

كَلَّا سَيَعۡلَمُونَ

រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ពួកដែលបដិសេធនឹងគម្ពីរគួរអានទាំងនោះ ពួកគេនឹងដឹងពីលទ្ធផលចុងក្រោយនៃការបដិសេធដ៏អាក្រក់របស់ពួកគេ។ info
التفاسير:

external-link copy
5 : 78

ثُمَّ كَلَّا سَيَعۡلَمُونَ

បន្ទាប់មក ទ្រង់នឹងបញ្ជាក់ដល់ពួកគេម្តងហើយម្តងទៀត។ info
التفاسير:

external-link copy
6 : 78

أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ مِهَٰدٗا

តើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើដើម្បីឱ្យពួកគេងាយស្រួលរស់នៅនៅលើវាទេឬ? info
التفاسير:

external-link copy
7 : 78

وَٱلۡجِبَالَ أَوۡتَادٗا

ហើយយើងបានបង្កើតភ្នំជាច្រើននៅលើវា(ផែនដី)ប្រៀបដូចជាបង្គោលស្នឹងសម្រាប់ទប់លំនឹងផែនដីកុំឱ្យវាញ័រញ្ជួយ។ info
التفاسير:

external-link copy
8 : 78

وَخَلَقۡنَٰكُمۡ أَزۡوَٰجٗا

ហើយយើងបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ជាគូៗ មានប្រុស មានស្ត្រី។ info
التفاسير:

external-link copy
9 : 78

وَجَعَلۡنَا نَوۡمَكُمۡ سُبَاتٗا

ហើយយើងបានធ្វើឱ្យការដេករបស់ពួកអ្នកជាការបញ្ឈប់ការធ្វើសកម្មភាព(នៃរាងកាយ)ដើម្បីឲ្យពួកអ្នកបានសម្រាក។ info
التفاسير:

external-link copy
10 : 78

وَجَعَلۡنَا ٱلَّيۡلَ لِبَاسٗا

ហើយយើងបានបង្កើតពេលយប់ជាការបិតបាំងពួកអ្នកតាមរយៈភាពងងឹតរបស់វា ប្រៀបដូចជាសម្លៀកបំពាក់ដែលពួកអ្នកយកវាមកបិតបាំងរាងកាយពួកអ្នកដូច្នោះដែរ។ info
التفاسير:

external-link copy
11 : 78

وَجَعَلۡنَا ٱلنَّهَارَ مَعَاشٗا

ហើយយើងបានបង្កើតពេលថ្ងៃជាពេលមួយដើម្បីឱ្យគេស្វែងរកកម្រៃ និងលាភសក្ការៈ។ info
التفاسير:

external-link copy
12 : 78

وَبَنَيۡنَا فَوۡقَكُمۡ سَبۡعٗا شِدَادٗا

យើងបានបង្កើតមេឃប្រាំពីរជាន់នៅពីលើពួកអ្នកដែលជាសំណង់ដ៏រឹងមាំប្រកបទៅដោយគតិបណ្ឌិតក្នុងការសាងសង់។ info
التفاسير:

external-link copy
13 : 78

وَجَعَلۡنَا سِرَاجٗا وَهَّاجٗا

យើងបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង និងមានកម្តៅ។ info
التفاسير:

external-link copy
14 : 78

وَأَنزَلۡنَا مِنَ ٱلۡمُعۡصِرَٰتِ مَآءٗ ثَجَّاجٗا

ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីពពកដែលពោរពេញទៅដោយទឹក។ info
التفاسير:

external-link copy
15 : 78

لِّنُخۡرِجَ بِهِۦ حَبّٗا وَنَبَاتٗا

ដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនេះនូវគ្រាប់ធញ្ញជាតិនិងរុក្ខជាតិជាច្រើនប្រភេទ។ info
التفاسير:

external-link copy
16 : 78

وَجَنَّٰتٍ أَلۡفَافًا

ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតជាចម្ការដំណាំដែលពោរពេញទៅដោយផល្លានុផលគ្រប់ប្រភេទដោយសារតែវាបែកមែកសាខាយ៉ាងច្រើន។ info
التفاسير:

external-link copy
17 : 78

إِنَّ يَوۡمَ ٱلۡفَصۡلِ كَانَ مِيقَٰتٗا

ពិតប្រាកដណាស់ ថ្ងៃកាត់ក្តីរវាងម៉ាខ្លូកទាំងឡាយ គឺជាពេលវេលាដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់ដែលគ្មានខុសនោះឡើយ។ info
التفاسير:

external-link copy
18 : 78

يَوۡمَ يُنفَخُ فِي ٱلصُّورِ فَتَأۡتُونَ أَفۡوَاجٗا

គឺថ្ងៃដែលម៉ាឡើអ៊ីកាត់បានផ្លុំត្រែលើកទីពីរ។ ពេលនោះពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងមក(កាន់កន្លែងជំនុំជម្រះ)ជាក្រុមៗ។ info
التفاسير:

external-link copy
19 : 78

وَفُتِحَتِ ٱلسَّمَآءُ فَكَانَتۡ أَبۡوَٰبٗا

ហើយមេឃនឹងត្រូវគេបើកចំហដូចជាទ្វាជាច្រើនដែលគេបានបើកដូច្នោះដែរ។ info
التفاسير:

external-link copy
20 : 78

وَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًا

ដែលធ្វើឱ្យភ្នំប៉ើងចេញពីកន្លែងរបស់វាទៅក្នុងលំហអាកាស ប្រៀបដូចល្អងធូលី។ info
التفاسير:

external-link copy
21 : 78

إِنَّ جَهَنَّمَ كَانَتۡ مِرۡصَادٗا

ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀមធ្វើទណ្ឌកម្ម។ info
التفاسير:

external-link copy
22 : 78

لِّلطَّٰغِينَ مَـَٔابٗا

ជាទីវិលត្រលប់សម្រាប់ពួកដែលបំពាន។ info
التفاسير:

external-link copy
23 : 78

لَّٰبِثِينَ فِيهَآ أَحۡقَابٗا

ពួកគេស្ថិតនៅក្នុងឋាននរកនោះជាអមតៈ ដោយគ្មានទីបញ្ចប់នោះឡើយ។ info
التفاسير:

external-link copy
24 : 78

لَّا يَذُوقُونَ فِيهَا بَرۡدٗا وَلَا شَرَابًا

នៅក្នុងឋាននរកនោះ ពួកគេមិនដែលស្គាល់រសជាតិខ្យល់ត្រជាក់ដែលផ្តល់ភាពត្រជាក់ដល់ពួកគេពីកម្តៅនៃភ្លើងននរកនោះទេ ហើយពួកគេក៏គ្មានទឹកឆ្ងាញ់សម្រាប់ផឹកនោះដែរ។ info
التفاسير:

external-link copy
25 : 78

إِلَّا حَمِيمٗا وَغَسَّاقٗا

ពួកគេមិនមានទឹកសម្រាប់ផឹកឡើយ លើកលែងតែទឹកក្តៅ និងខ្ទុះដែលហូរចេញពីខ្លួនពួកចុះនរកប៉ុណ្ណោះ។ info
التفاسير:

external-link copy
26 : 78

جَزَآءٗ وِفَاقًا

ជាការតបស្នងដ៏សាកសមបំផុតចំពោះការប្រឆាំង និងភាពវង្វេងរបស់ពួកគេ។ info
التفاسير:

external-link copy
27 : 78

إِنَّهُمۡ كَانُواْ لَا يَرۡجُونَ حِسَابٗا

ជាការពិតណាស់ កាលនៅក្នុងលោកិយ ពួកគេមិនដែលខ្លាចការជំនុំជម្រះរបស់អល់ឡោះចំពោះពួកគេនៅថ្ងៃបរលោកឡើយ ពីព្រោះពួកគេមិនជឿលើការពង្រស់(អ្នកស្លាប់ឲ្យរស់)ឡើងវិញនោះទេ។ ប្រសិនបើពួកគេខ្លាចការពង្រស់ឡើងវិញនោះ ពិតណាស់ ពួកគេប្រាកដជាមានជំនឿចំពោះអល់ឡោះ ហើយសាងទង្វើកុសលជាមិនខានឡើយ។ info
التفاسير:

external-link copy
28 : 78

وَكَذَّبُواْ بِـَٔايَٰتِنَا كِذَّابٗا

ហើយពួកគេថែមទាំងបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះឱ្យអ្នកនាំសាររបស់យើងទៀតផង។ info
التفاسير:

external-link copy
29 : 78

وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ كِتَٰبٗا

ហើយទង្វើទាំងអស់របស់ពួកគេ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ។ info
التفاسير:

external-link copy
30 : 78

فَذُوقُواْ فَلَن نَّزِيدَكُمۡ إِلَّا عَذَابًا

ដូចេ្នះ ចូរពួកអ្នក(ឱពួកបំពាន)ភ្លក្សចុះនូវទណ្ឌដ៏អមតៈនេះ ហើយយើងមិនបន្ថែមអ្វីឱ្យពួកអ្នកក្រៅពីទណ្ឌកម្មផ្ទួនៗឡើយ។ info
التفاسير:
આયતોના ફાયદાઓ માંથી:
• إحكام الله للخلق دلالة على قدرته على إعادته.
• ការបង្កើតអ្វីគ្រប់យ៉ាងរបស់អល់ឡោះឱ្យទៅមនុស្សលោក គឺជាភស្តុតាងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់លើការពង្រស់ពួកគេឡើងវិញ(បន្ទាប់ពីស្លាប់)។ info

• الطغيان سبب دخول النار.
• ការបំពានជាមូលហេតុនាំចូលឋាននរក។ info

• مضاعفة العذاب على الكفار.
• ទណ្ឌកម្មទ្វេរដងលើពួកដែលប្រឆាំង។ info