કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અલ્ મુખ્તસર ફી તફસીરિલ્ કુરઆનીલ્ કરીમ કિતાબનું અનુવાદ

អាល់កឡាំ

સૂરતના હેતુઓ માંથી:
شهادة الله للنبي بحسن الخُلق، والدفاع عنه وتثبيته.
ការធ្វើសាក្សីរបស់អល់ឡោះចំពោះព្យាការីមូហាំម៉ាត់ ថាគាត់ជាមនុស្សដែលមានអត្តចរិកនិងសីលធម៌ល្អប្រពៃ និងការពារដល់គាត់ ព្រមទាំងពង្រឹងដល់គាត់។ info

external-link copy
1 : 68

نٓۚ وَٱلۡقَلَمِ وَمَا يَسۡطُرُونَ

នូន (បានបកស្រាយរួចមកហើយនៅខាងដើមជំពូក”អាល់ហ្ពាក៏រ៉ោះ”)។ អល់ឡោះជាម្ចាស់បានស្បថនឹងស្លាបប៉ាកកា ហើយទ្រង់ក៏បានស្បថផងដែរនឹងអ្វីដែលមនុស្សកំពុងសរសេរដោយស្លាបប៉ាការបស់ពួកគេ។ info
التفاسير:

external-link copy
2 : 68

مَآ أَنتَ بِنِعۡمَةِ رَبِّكَ بِمَجۡنُونٖ

តាមរយៈអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៃភាពជាព្យាការីនោះ អ្នកមិនមែនជាមនុស្សវិកលចរិតនោះទេ។ ផ្ទុយទៅវិញ រូបអ្នកចាកផុតពីភាពវិកលចរិត ដែលពួកមុស្ហរីគីនបានចោទប្រកាន់មកលើអ្នកនោះ។ info
التفاسير:

external-link copy
3 : 68

وَإِنَّ لَكَ لَأَجۡرًا غَيۡرَ مَمۡنُونٖ

ពិតប្រាកដណាស់ សម្រាប់អ្នកគឺទទួលបាននូវផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយចំពោះអ្វីដែលអ្នកទទួលរងពីការពាំនាំសារទៅកាន់មនុស្សលោក។ info
التفاسير:

external-link copy
4 : 68

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ

ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើអត្ដចរិតដ៏ល្អប្រពៃបំផុតដែលបាននាំមកដោយគម្ពីរគួរអាន ពីព្រោះអ្នកបានប្រកាន់យកនូវអ្វីដែលមាននូវគម្ពីរគួរអាននោះយ៉ាងពេញលេញបំផុត។ info
التفاسير:

external-link copy
5 : 68

فَسَتُبۡصِرُ وَيُبۡصِرُونَ

ដូច្នេះ អ្នកនឹងបានឃើញ ហើយពួកដែលបដិសេធទាំងនោះ ក៏នឹងបានឃើញដូចគ្នាដែរ។ info
التفاسير:

external-link copy
6 : 68

بِأَييِّكُمُ ٱلۡمَفۡتُونُ

នៅពេលណាដែលការពិតបានលាតត្រដាងនោះ វានឹងបង្ហាញយ៉ាងច្បាស់ថា តើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ? info
التفاسير:

external-link copy
7 : 68

إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ទ្រង់ដឹងបំផុតចំពោះជនណាហើយដែលប្រាសចាកពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះ។ ពិតណាស់ទ្រង់ដឹងថា ពួកគេនោះហើយគឺជាពួកដែលវង្វេង ហើយរូបអ្នក គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
8 : 68

فَلَا تُطِعِ ٱلۡمُكَذِّبِينَ

ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធនឹងអ្វីដែលអ្នកបាននាំមកឱ្យសោះ។ info
التفاسير:

external-link copy
9 : 68

وَدُّواْ لَوۡ تُدۡهِنُ فَيُدۡهِنُونَ

ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ និងទន់ភ្លន់ចំពោះពួកគេក្នុងកិច្ចការសាសនានោះ ពិតណាស់ ពួកគេក៏នឹងបន្ទន់ឥរិយាបថនិងទន់ភ្លន់ចំពោះអ្នកវិញដែរ។ info
التفاسير:

external-link copy
10 : 68

وَلَا تُطِعۡ كُلَّ حَلَّافٖ مَّهِينٍ

ហើយចូរអ្នកកុំធ្វើតាមពួកដែលចូលចិត្តស្បថបំពានដែលថោកទាបបំផុតនោះឱ្យសោះ។ info
التفاسير:

external-link copy
11 : 68

هَمَّازٖ مَّشَّآءِۭ بِنَمِيمٖ

គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដមនុស្សលោក និងចូលចិត្តដើរចាក់រុកឱ្យគេឈ្លោះទាស់ទែងគ្នា ដើម្បីបំបែកបំបាក់រវាងពួកគេ។ info
التفاسير:

external-link copy
12 : 68

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٍ أَثِيمٍ

ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពានលើមនុស្សចំពោះទ្រព្យសម្បត្តិ របស់គេ កេរ្តិ៍ឈ្មោះរបស់គេ និងខ្លួនប្រាណរបស់គេ ហើយនិងចូលចិត្ដប្រព្រឹត្ដបាបកម្មនិងអំពើល្មើស។ info
التفاسير:

external-link copy
13 : 68

عُتُلِّۭ بَعۡدَ ذَٰلِكَ زَنِيمٍ

ជាមនុស្សដែលខ្វះសីលធម៌ គ្រោតគ្រាត និងជាមនុស្សឃោរឃៅបំផុតនៅក្នុងក្រុមរបស់គេ។ info
التفاسير:

external-link copy
14 : 68

أَن كَانَ ذَا مَالٖ وَبَنِينَ

ទាំងនោះគឺដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន ទើបធ្វើឱ្យពួកគេក្អេងក្អាងមិនមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ info
التفاسير:

external-link copy
15 : 68

إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ

នៅពេលដែលមានគេសូត្រវាក្យខណ្ឌរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។ info
التفاسير:

external-link copy
16 : 68

سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ

យើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះរបស់គេដែលធ្វើឱ្យគេមានភាពអាម៉ាស់នៅជាប់នឹងខ្លួនគេជារៀងរហូត។ info
التفاسير:
આયતોના ફાયદાઓ માંથી:
• اتصاف الرسول صلى الله عليه وسلم بأخلاق القرآن.
• បញ្ជាក់ថា សីលធម៌របស់ព្យាការីមូហាំម៉ាត់នោះ គឺគម្ពីរគួរអាន។ info

• صفات الكفار صفات ذميمة يجب على المؤمن الابتعاد عنها، وعن طاعة أهلها.
• លក្ខណៈសម្បត្តិរបស់ពួកប្រឆាំង គឺជាលក្ខណៈដ៏អាក្រក់បំផុត ដែលចាំបាច់លើអ្នកមានជំនឿត្រូវជៀសវាងឱ្យឆ្ងាយពីវា និងមិនត្រូវធ្វើតាមក្រុមរបស់ពួកគេឡើយ។ info

• من أكثر الحلف هان على الرحمن، ونزلت مرتبته عند الناس.
• ជនណាដែលចូលចិត្តស្បថច្រើននោះនឹងធ្វើឲ្យគេមានភាពអាប់ឱនចំពោះអល់ឡោះ និងធ្វើឲ្យរូកបគេធ្លាក់ចុះនូវឋានៈរបស់គេចំពោះមនុស្សលោក។ info