કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અલ્ મુખ્તસર ફી તફસીરિલ્ કુરઆનીલ્ કરીમ કિતાબનું અનુવાદ

អាល់ហ៊ូជូរ៉ត

સૂરતના હેતુઓ માંથી:
معالجة اللسان وبيان أثره على إيمان الفرد وأخلاق المجتمع.
ព្យាបាលអណ្តាត(ការនិយាយស្តី) និងបញ្ជាក់ពីឥទ្ធិពលរបស់វាទៅលើសេចក្តីជំនឿរបស់បុគ្គលនិងសីលធម៌សង្គម។ info

external-link copy
1 : 49

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُقَدِّمُواْ بَيۡنَ يَدَيِ ٱللَّهِ وَرَسُولِهِۦۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកកុំផ្តើម(អ្វីមួយ)មុនអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ មិនថាពាក្យសំដី ឬទង្វើណាមួយឲ្យសោះ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮបំផុតនូវពាក្យសម្ដីទាំងឡាយរបស់ពួកអ្នក មហាដឹងបំផុតពីទង្វើរបស់ពួកអ្នក។ គ្មានពាក្យសំដី ឬទង្វើណាមួយដែលអាចរំលងផុតពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
2 : 49

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَرۡفَعُوٓاْ أَصۡوَٰتَكُمۡ فَوۡقَ صَوۡتِ ٱلنَّبِيِّ وَلَا تَجۡهَرُواْ لَهُۥ بِٱلۡقَوۡلِ كَجَهۡرِ بَعۡضِكُمۡ لِبَعۡضٍ أَن تَحۡبَطَ أَعۡمَٰلُكُمۡ وَأَنتُمۡ لَا تَشۡعُرُونَ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកមានសីលធម៌ល្អជាមួយអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកកុំដំឡើងសំឡេងរបស់ពួកអ្នកខ្លាំងជាងសំឡេងរបស់ព្យាការីឲ្យសោះ នៅពេលដែល(ពួកអ្នក)និយាយជាមួយគាត់នោះ។ ហើយចូរពួកអ្នកកុំហៅឈ្មោះគាត់ត្រង់ៗដូចពួកអ្នកហៅគ្នាឯងនោះ។ ផ្ទុយទៅវិញ ចូរពួកអ្នកហៅគាត់ថា ព្យាការី ឬអ្នកនាំសារ ដោយពាក្យសម្តីទន់ភ្លន់ ខ្លាចក្រែងផលបុណ្យដែលពួកអ្នកបានសាងត្រូវបាត់បង់ ដោយសារតែរឿងនោះ ដោយពួកអ្នកមិនបានដឹងខ្លួនពីការបាត់បង់ផលបុណ្យរបស់ពួកអ្នកនេះ។ info
التفاسير:

external-link copy
3 : 49

إِنَّ ٱلَّذِينَ يَغُضُّونَ أَصۡوَٰتَهُمۡ عِندَ رَسُولِ ٱللَّهِ أُوْلَٰٓئِكَ ٱلَّذِينَ ٱمۡتَحَنَ ٱللَّهُ قُلُوبَهُمۡ لِلتَّقۡوَىٰۚ لَهُم مَّغۡفِرَةٞ وَأَجۡرٌ عَظِيمٌ

ពិតប្រាកដណាស់ បណ្តាអ្នកដែលថ្នមសំឡេងរបស់ពួកគេនៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះនោះ អ្នកទាំងនោះហើយគឺអ្នកដែលអល់ឡោះបានសាកល្បងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេកោតខ្លាចទ្រង់។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេលើបាបកម្មទាំងនោះឡើយ ហើយពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក ពោលគឺអល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌។ info
التفاسير:

external-link copy
4 : 49

إِنَّ ٱلَّذِينَ يُنَادُونَكَ مِن وَرَآءِ ٱلۡحُجُرَٰتِ أَكۡثَرُهُمۡ لَا يَعۡقِلُونَ

ពិតប្រាកដណាស់ ពួកអារ៉ាប់ជនបទដែលស្រែកហៅអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពីក្រោយបន្ទប់ភរិយារបស់អ្នកនោះ ពួកទាំងនោះភាគច្រើន គឺមិនយល់ដឹងអ្វីឡើយ។ info
التفاسير:
આયતોના ફાયદાઓ માંથી:
• تشرع الرحمة مع المؤمن، والشدة مع الكافر المحارب.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យមានក្តីអាណិតស្រឡាញ់រវាងអ្នកមានជំនឿដូចគ្នា ហើយឲ្យមានភាពតឹងរឹងជាមួយពួកប្រឆាំងដែលបង្កសង្គ្រាមជាមួយ។ info

• التماسك والتعاون من أخلاق أصحابه صلى الله عليه وسلم.
• ភាពស្អិតរមួតជាមួយគ្នា និងការសហការគ្នាទៅវិញទៅមក ស្ថិតក្នុងចំណោមសីលធម៌របស់បណ្តាសហាហ្ពាត់របស់អ្នកនាំសារ។ info

• من يجد في قلبه كرهًا للصحابة الكرام يُخْشى عليه من الكفر.
• ជនណាដែលក្នុងចិត្តរបស់គេមានការស្អប់ខ្ពើមចំពោះមិត្តភក្តិរបស់អ្នកនាំសារមូហាំម៉ាត់នោះ ខ្លាចក្រែងតែរូបគេធ្លាក់ខ្លួនក្លាយជាអ្នកដែលគ្មានជំនឿ។ info

• وجوب التأدب مع رسول الله صلى الله عليه وسلم، ومع سُنَّته، ومع ورثته (العلماء).
• ចាំបាច់ត្រូវមានសុជីវធម៌ល្អជាមួយអ្នកនាំសាររបស់អល់ឡោះ ជាមួយស៊ុណ្ណះ(មាគ៌ា)របស់គាត់ និងជាមួយអ្នកចេះដឹងឥស្លាមដែលទទួលកេរ្តិ៍មត៌កអំពីគាត់។ info