કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અલ્ મુખ્તસર ફી તફસીરિલ્ કુરઆનીલ્ કરીમ કિતાબનું અનુવાદ

external-link copy
44 : 10

إِنَّ ٱللَّهَ لَا يَظۡلِمُ ٱلنَّاسَ شَيۡـٔٗا وَلَٰكِنَّ ٱلنَّاسَ أَنفُسَهُمۡ يَظۡلِمُونَ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ(ចាកផុត)ពីការបំពានចំពោះខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនបំពានលើពួកគេនោះឡើយ សូម្បីតែតូចប៉ុនគ្រាប់ស្ពៃក៏ដោយ។ ប៉ុន្តែ ពួកទៅវិញទេដែលជាអ្នកបំពានលើខ្លួនឯងដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយ ដោយសារតែការងប់ងុលនឹងភាពមិនត្រឹមត្រូវ ក្អេងក្អាង និងការចចេសរឹងរូស។ info
التفاسير:
આયતોના ફાયદાઓ માંથી:
• الإنسان هو الذي يورد نفسه موارد الهلاك، فالله مُنَزَّه عن الظلم.
• មនុស្សលោក គឺជាអ្នកដែលបណ្តោយខ្លួនគេឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយដោយខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ និងជ្រះស្អាតបំផុតពីការបំពាន ដោយទ្រង់មិនបំពាននរណាម្នាក់នោះឡើយ។ info

• مهمة الرسول هي التبليغ للمرسل إليهم، والله يتولى حسابهم وعقابهم بحكمته، فقد يعجله في حياة الرسول أو يؤخره بعد وفاته.
តួនាទីរបស់អ្នកនាំសារ គឺការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)ដល់អ្នកដែលអល់ឡោះបញ្ជូនពួកគាត់ទៅកាន់ ហើយអល់ឡោះគឺជាអ្នកគ្រប់គ្រងលើការជំនុំជម្រះ និងការដាក់ទណ្ឌកម្មពួកគេដោយគតិបណ្ឌិតរបស់ទ្រង់។ ជួនកាល ទ្រង់អាចដាក់ទណ្ឌកម្មពួកដែលប្រឆាំងភ្លាមៗនៅក្នុងពេលដែលអ្នកនាំសារនៅមានជីវិត ឬក៏ពន្យារពេលដាក់ទណ្ឌកម្មពួកគេ រហូតដល់ក្រោយពេលគាត់ស្លាប់។ info

• النفع والضر بيد الله عز وجل، فلا أحد من الخلق يملك لنفسه أو لغيره ضرًّا ولا نفعًا.
• ផលប្រយោជន៍និងគ្រោះថ្នាក់ គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គ្មាននរណាម្នាក់ក្នុងចំណោមម៉ាខ្លូករបស់អល់ឡោះអាចបង្កគ្រោះថ្នាក់ឬផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬអ្នកដទៃបានឡើយ។ info

• لا ينفع الإيمان صاحبه عند معاينة الموت.
• នៅពេលដែលសេចក្ដីស្លាប់បានមកដល់ហើយនោះ ការមានជំនឿរបស់គេនៅពេលនោះ គឺគ្មានផលប្រយោជន៍អ្វីឡើយ។ info