કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અનુવાદ - ઇસ્લામિક સમુદાય વિકાસ સંગઠન દ્વારા પ્રકાશિત.

អាល់ហាទីត

external-link copy
1 : 57

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីបានលើក តម្កើងចំពោះអល់ឡោះដោយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
2 : 57

لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

អំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិ របស់ទ្រង់តែមួយគត់់ ដោយទ្រង់ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
3 : 57

هُوَ ٱلۡأَوَّلُ وَٱلۡأٓخِرُ وَٱلظَّٰهِرُ وَٱلۡبَاطِنُۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٌ

ទ្រង់គឺជាអ្នកដែលដំបូងគេបង្អស់ និងជាអ្នកចុងក្រោយគេ បង្អស់ ហើយនិងជាអ្នកដែលខ្ពស់ជាងគេបំផុត ព្រមទាំងជាអ្នកជិត ជាងគេបំផុត។ ហើយទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។ info
التفاسير: