કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અનુવાદ - ઇસ્લામિક સમુદાય વિકાસ સંગઠન દ્વારા પ્રકાશિત.

પેજ નંબર:close

external-link copy
109 : 3

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ

ហើយអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីដែល មាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការ ទាំងអស់នឹងត្រូវវិលត្រឡប់ទៅរកអល់ឡោះវិញ។ info
التفاسير:

external-link copy
110 : 3

كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ وَلَوۡ ءَامَنَ أَهۡلُ ٱلۡكِتَٰبِ لَكَانَ خَيۡرٗا لَّهُمۚ مِّنۡهُمُ ٱلۡمُؤۡمِنُونَ وَأَكۡثَرُهُمُ ٱلۡفَٰسِقُونَ

ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់)គឺជាប្រជាជាតិ ដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ។ ប្រសិនបើពួកអះលី គីតាបមានជំនឿ(លើមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុត សម្រាប់ពួកគេ។ ពួកគេមួយចំនួនជាអ្នកមានជំនឿ តែពួកគេភាគ ច្រើនជាពួកដែលមិនគោរពតាមបទបញ្ជារបស់អល់ឡោះឡើយ។ info
التفاسير:

external-link copy
111 : 3

لَن يَضُرُّوكُمۡ إِلَّآ أَذٗىۖ وَإِن يُقَٰتِلُوكُمۡ يُوَلُّوكُمُ ٱلۡأَدۡبَارَ ثُمَّ لَا يُنصَرُونَ

ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកបានឡើយ លើកលែងតែភាពស្មុគស្មាញបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយប្រសិនបើ ពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក គឺពួកគេនឹងបែរខ្នងដាក់ពួក អ្នក(ចុះចាញ់) ក្រោយមកពួកគេមិនត្រូវបានគេជួយឡើយ។ info
التفاسير:

external-link copy
112 : 3

ضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ أَيۡنَ مَا ثُقِفُوٓاْ إِلَّا بِحَبۡلٖ مِّنَ ٱللَّهِ وَحَبۡلٖ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٖ مِّنَ ٱللَّهِ وَضُرِبَتۡ عَلَيۡهِمُ ٱلۡمَسۡكَنَةُۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ

ភាពអាម៉ាស់បានកើតមានចំពោះពួកគេ ទោះបីជាពួក គេនៅទីណាក៏ដោយ លើកលែងតែពួកដែលមានកិច្ចព្រមព្រៀង ជាមួយអល់ឡោះ និងជាមួយអ្នកអ៊ីស្លាមប៉ុណ្ណោះ។ ហើយពួកគេ បានត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេត្រូវបានទទួលរងនូវភាពក្រខ្សត់។ នោះគឺដោយសារតែពួកគេ បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់អល់ឡោះ និងបានសម្លាប់ណាពី ជាច្រើនដោយអយុត្ដិធម៌។ នោះគឺដោយសារតែអ្វីដែលពួកគេបាន ប្រព្រឹត្ដបទល្មើស និងបានបំពានលើបទបញ្ជារបស់យើង។ info
التفاسير:

external-link copy
113 : 3

۞ لَيۡسُواْ سَوَآءٗۗ مِّنۡ أَهۡلِ ٱلۡكِتَٰبِ أُمَّةٞ قَآئِمَةٞ يَتۡلُونَ ءَايَٰتِ ٱللَّهِ ءَانَآءَ ٱلَّيۡلِ وَهُمۡ يَسۡجُدُونَ

ពួកគេមិនដូចគ្នាទាំងអស់ទេ។ ក្នុងចំណោមពួកអះលី គីតាបមានក្រុមមួយដែលអនុវត្ដប្រការត្រឹមត្រូវដែលពួកគេសូត្រ អាយ៉ាត់ៗរបស់អល់ឡោះរាល់ៗយប់ដោយពួកគេស៊ូជូត(ចំពោះ អល់ឡោះ)។ info
التفاسير:

external-link copy
114 : 3

يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِۖ وَأُوْلَٰٓئِكَ مِنَ ٱلصَّٰلِحِينَ

ពួកគេមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ដោយ ពួកគេប្រើគ្នាឱ្យធ្វើប្រការដែលត្រឹមត្រូវ(តាមច្បាប់អ៊ីស្លាម) និង ហាមឃាត់គ្នាអំពីប្រការអាក្រក់ ព្រមទាំងប្រញាប់ប្រញាល់ក្នុងការ ធ្វើអំពើល្អ។ អ្នកទាំងនោះស្ថិតនៅក្នុងចំណោមមនុស្សល្អត្រឹមត្រូវ។ info
التفاسير:

external-link copy
115 : 3

وَمَا يَفۡعَلُواْ مِنۡ خَيۡرٖ فَلَن يُكۡفَرُوهُۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ

ហើយអ្វីដែលពួកគេធ្វើនូវប្រការល្អនោះ(ទោះតិច ឬ ច្រើន)គឺពួកគេមិនត្រូវគេបដិសេធនឹងវាឡើយ។ ហើយអល់ឡោះ មហាដឹងចំពោះអ្នកដែលកោតខ្លាចទ្រង់។ info
التفاسير: