કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અનુવાદ - ઇસ્લામિક સમુદાય વિકાસ સંગઠન દ્વારા પ્રકાશિત.

អ៊ីព្រហ៊ីម

external-link copy
1 : 14

الٓرۚ كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ لِتُخۡرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِ رَبِّهِمۡ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ

អាលីហ្វ ឡាម រ៉ ។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះឱ្យ អ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដឹកនាំមនុស្សលោកចេញពីភាពងងឹត (គ្មានជំនឿ)ទៅរកភាពមានពន្លឺ(មានជំនឿ)តាមការអនុញ្ញាតពី ម្ចាស់របស់ពួកគេទៅរកមាគ៌ារបស់ទ្រង់ដែលមហាខ្លាំងពូកែ ជាទីកោតសរសើរបំផុត។ info
التفاسير:

external-link copy
2 : 14

ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَوَيۡلٞ لِّلۡكَٰفِرِينَ مِنۡ عَذَابٖ شَدِيدٍ

អល់ឡោះជាម្ចាស់ដែលគ្រប់គ្រងនូវអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយភាព អន្ដរាយនោះ គឺសម្រាប់ពួកដែលគ្មានជំនឿដែលជាការដាក់ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។ info
التفاسير:

external-link copy
3 : 14

ٱلَّذِينَ يَسۡتَحِبُّونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًاۚ أُوْلَٰٓئِكَ فِي ضَلَٰلِۭ بَعِيدٖ

ពួកដែលស្រឡាញ់ការរស់នៅក្នុងលោកិយជាងថ្ងៃបរលោក ហើយពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ ហើយពួកគេ ចង់ធ្វើឱ្យមាគ៌ានោះវៀចវេរ។ ពួកទាំងនោះស្ថិតក្នុងភាពវងេ្វងដ៏ ឆ្ងាយ(ពីការពិត)។ info
التفاسير:

external-link copy
4 : 14

وَمَآ أَرۡسَلۡنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوۡمِهِۦ لِيُبَيِّنَ لَهُمۡۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ លើកលែង តែតាមភាសានៃក្រុមរបស់គេប៉ុណ្ណោះ ដើម្បីពន្យល់យ៉ាងច្បាស់ដល់ពួកគេ។ ហើយអល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត ។ info
التفاسير:

external-link copy
5 : 14

وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ أَنۡ أَخۡرِجۡ قَوۡمَكَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَذَكِّرۡهُم بِأَيَّىٰمِ ٱللَّهِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٖ

ហើយតាមការពិតយើងបានបញ្ជូនមូសាជាមួយនឹងមុជីហ្សាត់នានារបស់យើង(ទៅកាន់អំបូរអ៊ីស្រាអែល ព្រមទាំងយើង បញ្ជាថា) ចូរអ្នក(មូសា)ដឹកនាំក្រុមរបស់អ្នកចេញពីភាពងងឹត ទៅរកភាពមានពន្លឺ ហើយចូរអ្នករំលឹកពួកគេនូវថ្ងៃៗ(នៀកម៉ាត់ និងទណ្ឌកម្ម)របស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាបណ្ដាភស្ដុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់អ្នកដែល ដឹងគុណ។ info
التفاسير: