Firo maanaaji al-quraan tedduɗo oo - Eggo maanaaji Kur'aana e haala Kamiir - Dental Islaam Kammbodi'a

external-link copy
101 : 5

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَسۡـَٔلُواْ عَنۡ أَشۡيَآءَ إِن تُبۡدَ لَكُمۡ تَسُؤۡكُمۡ وَإِن تَسۡـَٔلُواْ عَنۡهَا حِينَ يُنَزَّلُ ٱلۡقُرۡءَانُ تُبۡدَ لَكُمۡ عَفَا ٱللَّهُ عَنۡهَاۗ وَٱللَّهُ غَفُورٌ حَلِيمٞ

ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសួរដេញដោលពី ប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹង ធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន។ តែប្រសិនបើពួកអ្នកសួរ អំពីប្រការនោះខណៈដែលគេបញ្ចុះគម្ពីរគួរអានវិញ ប្រការនោះនឹង ត្រូវលាតត្រដាងពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យ អំពីករណីនោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។ info
التفاسير: