Firo maanaaji al-quraan tedduɗo oo - Eggo maanaaji Kur'aana e haala Kamiir - Dental Islaam Kammbodi'a

Tonngoode hello ngoo:close

external-link copy
257 : 2

ٱللَّهُ وَلِيُّ ٱلَّذِينَ ءَامَنُواْ يُخۡرِجُهُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۖ وَٱلَّذِينَ كَفَرُوٓاْ أَوۡلِيَآؤُهُمُ ٱلطَّٰغُوتُ يُخۡرِجُونَهُم مِّنَ ٱلنُّورِ إِلَى ٱلظُّلُمَٰتِۗ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

អល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ ដោយ ទ្រង់បពោ្ចញពួកគេពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ (មានជំនឿ)។ រីឯពួកដែលគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺតហ្គូតដែលពួកវាបពោ្ចញពួកគេពីភាពមានពន្លឺទៅកាន់ភាពងងឹត សូន្យសុង។ ពួកទាំងនេះជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។ info
التفاسير:

external-link copy
258 : 2

أَلَمۡ تَرَ إِلَى ٱلَّذِي حَآجَّ إِبۡرَٰهِـۧمَ فِي رَبِّهِۦٓ أَنۡ ءَاتَىٰهُ ٱللَّهُ ٱلۡمُلۡكَ إِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّيَ ٱلَّذِي يُحۡيِۦ وَيُمِيتُ قَالَ أَنَا۠ أُحۡيِۦ وَأُمِيتُۖ قَالَ إِبۡرَٰهِـۧمُ فَإِنَّ ٱللَّهَ يَأۡتِي بِٱلشَّمۡسِ مِنَ ٱلۡمَشۡرِقِ فَأۡتِ بِهَا مِنَ ٱلۡمَغۡرِبِ فَبُهِتَ ٱلَّذِي كَفَرَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬអំពីអ្នក(ណាំរូត) ដែលបានដេញដោលសួរអ៊ីព្រហ៊ីមក្នុងរឿងម្ចាស់របស់គេដែល អល់ឡោះបានប្រទានអំណាចជាសេ្ដចដល់រូបគេ(ណាំរូត)? នៅ ពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ម្ចាស់របស់ខ្ញុំជាអ្នកប្រទានជីវិត និងដកហូតយកជីវិត។ គេ(ណាំរូត)បានតបថាៈ យើងក៏ជាអ្នក ប្រទានជីវិត និងដកហូតយកជីវិតដែរ។ អ៊ីព្រហ៊ីមបានតបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឱ្យព្រះអាទិត្យចេញពីទិសខាង កើត។ ដូចេ្នះ ចូរអ្នកឱ្យព្រះអាទិត្យនេះចេញពីទិសខាងលិចមកវិញ មើល. ពេលនោះអ្នកដែលប្រឆាំង(ណាំរូត)ក៏ទាល់តម្រិះ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។ info
التفاسير:

external-link copy
259 : 2

أَوۡ كَٱلَّذِي مَرَّ عَلَىٰ قَرۡيَةٖ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحۡيِۦ هَٰذِهِ ٱللَّهُ بَعۡدَ مَوۡتِهَاۖ فَأَمَاتَهُ ٱللَّهُ مِاْئَةَ عَامٖ ثُمَّ بَعَثَهُۥۖ قَالَ كَمۡ لَبِثۡتَۖ قَالَ لَبِثۡتُ يَوۡمًا أَوۡ بَعۡضَ يَوۡمٖۖ قَالَ بَل لَّبِثۡتَ مِاْئَةَ عَامٖ فَٱنظُرۡ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمۡ يَتَسَنَّهۡۖ وَٱنظُرۡ إِلَىٰ حِمَارِكَ وَلِنَجۡعَلَكَ ءَايَةٗ لِّلنَّاسِۖ وَٱنظُرۡ إِلَى ٱلۡعِظَامِ كَيۡفَ نُنشِزُهَا ثُمَّ نَكۡسُوهَا لَحۡمٗاۚ فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعۡلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

ឬមួយដូចអ្នក(អ៊ូហ្សៃរ)ដែលបានឆ្លងកាត់ភូមិមួយ ដែលវាខេ្ទចខ្ទីអស់(មនុស្សនិងលំនៅដ្ឋាន)។ គាត់បាននិយាយថាៈ តើអល់ឡោះនឹងបង្កើតឡើងវិញយ៉ាងដូចមេ្ដចទៅក្រោយពីការ ខេ្ទចខ្ទីរបស់វាហើយនោះ? ដូចេ្នះអល់ឡោះបានធ្វើឱ្យគាត់ស្លាប់ រយៈពេលមួយរយឆ្នាំ ក្រោយមកអល់ឡោះបានប្រោសគាត់ឡើង វិញរួចសួរថាៈ តើអ្នកនៅទីនេះរយៈពេលប៉ុន្មានហើយ? គាត់ឆ្លើយ ថាៈ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ អល់ឡោះ តបវិញថាៈ តាមពិតអ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅម្ហូបអាហារនិងភេសជ្ជៈរបស់អ្នកចុះ វាមិនប្រែ ប្រួលទេ។ ហើយចូរអ្នកមើលទៅសត្វលារបស់អ្នក (តើអល់ឡោះ ធ្វើឱ្យវារស់ឡើងវិញយ៉ាងដូចមេ្ដចបន្ទាប់ពីឆ្អឹងរបស់វារាយប៉ាយ អស់ហើយនោះ)។ ហើយធ្វើដូចេ្នះ គឺដើម្បីយើងយកអ្នកធ្វើជា ភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹង តើ យើងរៀបភ្ជាប់គ្នាវិញយ៉ាងដូចមេ្ដចបន្ទាប់ពីយើងស្រោបវាដោយ សាច់វិញនោះ? ហើយនៅពេលដែលភាពជាក់ស្ដែងបានបង្ហាញ ចំពោះគាត់ គាត់ក៏បាននិយាយថាៈ (ពេលនេះ)ខ្ញុំដឹងថា ពិតប្រាកដ ណាស់ អល់ឡោះមានអានុភាពលើអី្វៗទាំងអស់។ info
التفاسير: