ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

អាស់ស្ហាំ

external-link copy
1 : 91

وَٱلشَّمۡسِ وَضُحَىٰهَا

(អល់ឡោះ)ទ្រង់ស្បថនឹងព្រះអាទិត្យ ហើយនិងពេលព្រឹក។ info
التفاسير:

external-link copy
2 : 91

وَٱلۡقَمَرِ إِذَا تَلَىٰهَا

(ទ្រង់)ស្បថនឹងព្រះចន្ទនៅពេលដែលវារះ និងលិច។ info
التفاسير:

external-link copy
3 : 91

وَٱلنَّهَارِ إِذَا جَلَّىٰهَا

(ទ្រង់)ស្បថនឹងពេលថ្ងៃនៅពេលដែលវាបានបញ្ចេញពន្លឺ។ info
التفاسير:

external-link copy
4 : 91

وَٱلَّيۡلِ إِذَا يَغۡشَىٰهَا

(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់។ info
التفاسير:

external-link copy
5 : 91

وَٱلسَّمَآءِ وَمَا بَنَىٰهَا

(ទ្រង់)ស្បថនឹងមេឃ និងសំណង់ដ៏ឥតខ្ចោះរបស់វា។ info
التفاسير:

external-link copy
6 : 91

وَٱلۡأَرۡضِ وَمَا طَحَىٰهَا

(ទ្រង់)ស្បថនឹងផែនដី និងភាពលាតសនឹ្ធងរបស់វា។ info
التفاسير:

external-link copy
7 : 91

وَنَفۡسٖ وَمَا سَوَّىٰهَا

(ទ្រង់)ស្បថនឹងជីវិត និងលក្ខណៈសមសួនរបស់វា។ info
التفاسير:

external-link copy
8 : 91

فَأَلۡهَمَهَا فُجُورَهَا وَتَقۡوَىٰهَا

ហើយទ្រង់បានធ្វើគេស្គាល់(ដឹង)នូវអ្វីដែលជាអំពើអាក្រក់ និងអ្វីដែលជាអំពើល្អ។ info
التفاسير:

external-link copy
9 : 91

قَدۡ أَفۡلَحَ مَن زَكَّىٰهَا

ពិតជាបានទទួលជោគជ័យហើយ អ្នកដែលជម្រះសម្អាតខ្លួន(ដោយការសាងអំពើល្អ)។ info
التفاسير:

external-link copy
10 : 91

وَقَدۡ خَابَ مَن دَسَّىٰهَا

ហើយពិតជាទទួលនូវការខាតបង់ហើយ អ្នកដែលធ្វើឱ្យខ្លួនមានភាពកខ្វក់(ដោយការសាងអំពើអាក្រក់)។ info
التفاسير:

external-link copy
11 : 91

كَذَّبَتۡ ثَمُودُ بِطَغۡوَىٰهَآ

ក្រុមសាមូទបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដោយការបំពាន info
التفاسير:

external-link copy
12 : 91

إِذِ ٱنۢبَعَثَ أَشۡقَىٰهَا

នៅពេលដែលអពមង្គលម្នាក់ក្នុងចំណោមពួកគេបានក្រោកឈរឡើង(ដើម្បីប្រឆាំង)។ info
التفاسير:

external-link copy
13 : 91

فَقَالَ لَهُمۡ رَسُولُ ٱللَّهِ نَاقَةَ ٱللَّهِ وَسُقۡيَٰهَا

ពេលនោះ អ្នកនាំសាររបស់អល់ឡោះ(ព្យាការីសឡេះ)បាននិយាយទៅកាន់ពួកគេថា៖ (ចូរពួកអ្នកប្រយ័ត្នចំពោះ)សត្វអូដ្ឋញីរបស់អល់ឡោះ និងវេនផឹកទឹករបស់វា។ info
التفاسير:

external-link copy
14 : 91

فَكَذَّبُوهُ فَعَقَرُوهَا فَدَمۡدَمَ عَلَيۡهِمۡ رَبُّهُم بِذَنۢبِهِمۡ فَسَوَّىٰهَا

តែពួកគេបានប្រឆាំង ហើយក៏បានសម្លាប់សត្វអូដ្ឋញីនោះ។ ពេលនោះ ព្រះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មលើពួកគេព្រោះតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។ info
التفاسير:

external-link copy
15 : 91

وَلَا يَخَافُ عُقۡبَٰهَا

ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់វានោះឡើយ។ info
التفاسير: