ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

អើររ៉ោះម៉ាន

external-link copy
1 : 55

ٱلرَّحۡمَٰنُ

ព្រះជាម្ចាស់ដ៏មហាសប្បុរស។ info
التفاسير:

external-link copy
2 : 55

عَلَّمَ ٱلۡقُرۡءَانَ

ទ្រង់បានបង្រៀនគម្ពីរគួរអាន។ info
التفاسير:

external-link copy
3 : 55

خَلَقَ ٱلۡإِنسَٰنَ

ទ្រង់បានបង្កើតមនុស្សលោក។ info
التفاسير:

external-link copy
4 : 55

عَلَّمَهُ ٱلۡبَيَانَ

ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយ។ info
التفاسير:

external-link copy
5 : 55

ٱلشَّمۡسُ وَٱلۡقَمَرُ بِحُسۡبَانٖ

ព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់។ info
التفاسير:

external-link copy
6 : 55

وَٱلنَّجۡمُ وَٱلشَّجَرُ يَسۡجُدَانِ

ហើយរុក្ខជាតិនិងដើមឈើទាំងឡាយពួកវាក្រាបស៊ូជោត(ចំពោះអល់ឡោះ)។ info
التفاسير:

external-link copy
7 : 55

وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلۡمِيزَانَ

ហើយចំពោះមេឃ ទ្រង់បានលើកវាឡើង ហើយទ្រង់បានដាក់នូវភាពយុត្តិធម៌(នៅលើផែនដី) info
التفاسير:

external-link copy
8 : 55

أَلَّا تَطۡغَوۡاْ فِي ٱلۡمِيزَانِ

ដើម្បីកុំឱ្យពួកអ្នក(ឱមនុស្សលោក)មានការបំពាននៅក្នុងការថ្លឹងថ្លែង។ info
التفاسير:

external-link copy
9 : 55

وَأَقِيمُواْ ٱلۡوَزۡنَ بِٱلۡقِسۡطِ وَلَا تُخۡسِرُواْ ٱلۡمِيزَانَ

ហើយចូរពួកអ្នកថ្លឹងដោយភាពយុត្តិធម៌ និងមិនត្រូវគៃបំបាត់នៅក្នុងការថ្លឹងឡើយ។ info
التفاسير:

external-link copy
10 : 55

وَٱلۡأَرۡضَ وَضَعَهَا لِلۡأَنَامِ

ហើយចំពោះផែនដី ទ្រង់បានសន្ធឹងវាដើម្បីឱ្យសត្វលោកទាំងឡាយ(រស់នៅ)។ info
التفاسير:

external-link copy
11 : 55

فِيهَا فَٰكِهَةٞ وَٱلنَّخۡلُ ذَاتُ ٱلۡأَكۡمَامِ

នៅលើផែនដីនោះ មានផ្លែឈើ និងដើមល្មើដែលមានចង្កោមផ្លែជាច្រើន info
التفاسير:

external-link copy
12 : 55

وَٱلۡحَبُّ ذُو ٱلۡعَصۡفِ وَٱلرَّيۡحَانُ

ព្រមទាំងគ្រាប់ធញ្ញជាតិដែលមានសំបក និងរុក្ខជាតិដែលមានក្លិនក្រអូប។ info
التفاسير:

external-link copy
13 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
14 : 55

خَلَقَ ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ كَٱلۡفَخَّارِ

ទ្រង់បានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)អំពីដីស្ងួត ប្រៀបដូចជាដីដែលគេដុត។ info
التفاسير:

external-link copy
15 : 55

وَخَلَقَ ٱلۡجَآنَّ مِن مَّارِجٖ مِّن نَّارٖ

ហើយទ្រង់បានបង្កើតជិនពីអណ្តាតភ្លើង។ info
التفاسير:

external-link copy
16 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
17 : 55

رَبُّ ٱلۡمَشۡرِقَيۡنِ وَرَبُّ ٱلۡمَغۡرِبَيۡنِ

(ទ្រង់)ជាព្រះជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច(ទាំងក្នុងរដូវក្ដៅ និងរដូវរងា)។ info
التفاسير:

external-link copy
18 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
19 : 55

مَرَجَ ٱلۡبَحۡرَيۡنِ يَلۡتَقِيَانِ

ទ្រង់ធ្វើឱ្យសមុទ្រពីរ(ទឹកប្រៃនិងទឹកសាប)ជួបគ្នា។ info
التفاسير:

external-link copy
20 : 55

بَيۡنَهُمَا بَرۡزَخٞ لَّا يَبۡغِيَانِ

នៅរវាងវាទាំងពីរ គឺមានរបាំងខណ្ឌមិនឱ្យវាទាំងពីរជ្រាបចូលគ្នាបានឡើយ។ info
التفاسير:

external-link copy
21 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
22 : 55

يَخۡرُجُ مِنۡهُمَا ٱللُّؤۡلُؤُ وَٱلۡمَرۡجَانُ

គជ់ខ្យង ហើយនិងផ្កាថ្ម គឺចេញពីសមុទ្រទាំងពីរ។ info
التفاسير:

external-link copy
23 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
24 : 55

وَلَهُ ٱلۡجَوَارِ ٱلۡمُنشَـَٔاتُ فِي ٱلۡبَحۡرِ كَٱلۡأَعۡلَٰمِ

ហើយ(ការសម្រួលឲ្យ)សំពៅដ៏ធំដែលធ្វើដំណើរលើផ្ទៃសមុទ្រប្រៀបដូចភ្នំនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ info
التفاسير:

external-link copy
25 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
26 : 55

كُلُّ مَنۡ عَلَيۡهَا فَانٖ

រាល់អ្វីៗទាំងអស់នៅលើវា(ផែនដី) គឺត្រូវតែវិនាសអន្តរាយ។ info
التفاسير:

external-link copy
27 : 55

وَيَبۡقَىٰ وَجۡهُ رَبِّكَ ذُو ٱلۡجَلَٰلِ وَٱلۡإِكۡرَامِ

លើកលែងព្រះភ័ក្រ្តនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរសប៉ុណ្ណោះដែលគង់វង្ស(ជាអមតៈ)។ info
التفاسير:

external-link copy
28 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
29 : 55

يَسۡـَٔلُهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ كُلَّ يَوۡمٍ هُوَ فِي شَأۡنٖ

រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺបួងសួងសុំពីទ្រង់។ ជារៀងរាល់ថ្ងៃ ទ្រង់ចាត់ចែងកិច្ចការ(របស់ទ្រង់)។ info
التفاسير:

external-link copy
30 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
31 : 55

سَنَفۡرُغُ لَكُمۡ أَيُّهَ ٱلثَّقَلَانِ

យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក ឱពួកមនុស្ស និងជិនទាំងឡាយ! info
التفاسير:

external-link copy
32 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
33 : 55

يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ إِنِ ٱسۡتَطَعۡتُمۡ أَن تَنفُذُواْ مِنۡ أَقۡطَارِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ فَٱنفُذُواْۚ لَا تَنفُذُونَ إِلَّا بِسُلۡطَٰنٖ

ឱពួកជិន និងមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចចេញផុតពីជ្រុងទាំងឡាយនៃមេឃជាច្រើនជាន់និងផែនដី ចូរពួកអ្នកចេញឲ្យផុតចុះ។ ពួកអ្នកមិនអាចចេញផុតបានឡើយ លើកលែងតែមានអំណាចណាមួយ។ info
التفاسير:

external-link copy
34 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
35 : 55

يُرۡسَلُ عَلَيۡكُمَا شُوَاظٞ مِّن نَّارٖ وَنُحَاسٞ فَلَا تَنتَصِرَانِ

គេបញ្ជូនអណ្តាតភ្លើង និងលោហធាតុទៅកាន់អ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នកទាំងពីរមិនអាចជួយគ្នាបាននោះឡើយ។ info
التفاسير:

external-link copy
36 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
37 : 55

فَإِذَا ٱنشَقَّتِ ٱلسَّمَآءُ فَكَانَتۡ وَرۡدَةٗ كَٱلدِّهَانِ

នៅពេលដែលមេឃបែកប្រេះ ពេលនោះ វាក្លាយជាពណ៌ក្រហមប្រៀបដូចប្រេងដែលកំពុងពុះ។ info
التفاسير:

external-link copy
38 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
39 : 55

فَيَوۡمَئِذٖ لَّا يُسۡـَٔلُ عَن ذَنۢبِهِۦٓ إِنسٞ وَلَا جَآنّٞ

ហើយនៅក្នុងថ្ងៃនោះ មនុស្សលោកនិងជិននឹងមិនត្រូវបានគេសួរពីបាបកម្មរបស់ខ្លួននោះឡើយ។ info
التفاسير:

external-link copy
40 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
41 : 55

يُعۡرَفُ ٱلۡمُجۡرِمُونَ بِسِيمَٰهُمۡ فَيُؤۡخَذُ بِٱلنَّوَٰصِي وَٱلۡأَقۡدَامِ

គេស្គាល់ពួកឧក្រិដ្ឋជនទាំងឡាយតាមរយៈសញ្ញាសម្គាល់របស់ពួកគេ រួចគេបានចាប់សក់បង្ហើយ និងជើងរបស់ពួកគេ(បោះគ្រវែងទៅក្នុងនរក)។ info
التفاسير:

external-link copy
42 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
43 : 55

هَٰذِهِۦ جَهَنَّمُ ٱلَّتِي يُكَذِّبُ بِهَا ٱلۡمُجۡرِمُونَ

(មានគេពោលទៅកាន់ពួកទាំងនោះថា៖) នេះហើយជានរកជើហាន់ណាំដែលពួកឧក្រិដ្ឋជនទាំងឡាយបានបដិសេធចំពោះវានោះ។ info
التفاسير:

external-link copy
44 : 55

يَطُوفُونَ بَيۡنَهَا وَبَيۡنَ حَمِيمٍ ءَانٖ

ពួកគេនៅវិលវល់រវាងវា(ភ្លើងនរក) និងរវាងទឹកដ៏សែនក្តៅបំផុត។ info
التفاسير:

external-link copy
45 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
46 : 55

وَلِمَنۡ خَافَ مَقَامَ رَبِّهِۦ جَنَّتَانِ

រីឯសម្រាប់អ្នកដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ គឺទទួលបានឋានសួគ៌ពីរ។ info
التفاسير:

external-link copy
47 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
48 : 55

ذَوَاتَآ أَفۡنَانٖ

ឋានសួគ៌ទាំងពីរនេះ គឺមានមែកឈើដែលពោរពេញទៅដោយផ្លែផ្កា។ info
التفاسير:

external-link copy
49 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
50 : 55

فِيهِمَا عَيۡنَانِ تَجۡرِيَانِ

នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលហូរ។ info
التفاسير:

external-link copy
51 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
52 : 55

فِيهِمَا مِن كُلِّ فَٰكِهَةٖ زَوۡجَانِ

នៅក្នុងវាទាំងពីរផងដែរ រាល់ផ្លែឈើទាំងអស់ គឺមានជាគូៗ(ពីរប្រភេទ)។ info
التفاسير:

external-link copy
53 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
54 : 55

مُتَّكِـِٔينَ عَلَىٰ فُرُشِۭ بَطَآئِنُهَا مِنۡ إِسۡتَبۡرَقٖۚ وَجَنَى ٱلۡجَنَّتَيۡنِ دَانٖ

ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីសូត្រក្រាស់។ ហើយរាល់ផ្លែឈើ(ក្នុងឋានសួគ៌នោះ) គឺស្ថិតនៅជិតពួកគេបង្កើយ។ info
التفاسير:

external-link copy
55 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
56 : 55

فِيهِنَّ قَٰصِرَٰتُ ٱلطَّرۡفِ لَمۡ يَطۡمِثۡهُنَّ إِنسٞ قَبۡلَهُمۡ وَلَا جَآنّٞ

នៅក្នុងនោះ មានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងឡើយ ហើយក៏គ្មានមនុស្សឬជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះដែរ។ info
التفاسير:

external-link copy
57 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
58 : 55

كَأَنَّهُنَّ ٱلۡيَاقُوتُ وَٱلۡمَرۡجَانُ

ពួកនាង(ស្រស់ស្អាត)ប្រៀបដូចជាត្បូងទទឹម និងផ្កាថ្ម។ info
التفاسير:

external-link copy
59 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
60 : 55

هَلۡ جَزَآءُ ٱلۡإِحۡسَٰنِ إِلَّا ٱلۡإِحۡسَٰنُ

តើពុំមែនទេឬដែលការតបស្នងចំពោះអ្នកដែលសាងអំពើល្អ គឺគ្មានអ្វីក្រៅពីប្រការល្អនោះ? info
التفاسير:

external-link copy
61 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
62 : 55

وَمِن دُونِهِمَا جَنَّتَانِ

ហើយក្រៅពីឋានសួគ៌ទាំងពីរនោះ គឺមានឋានសួគ៌ពីរផ្សេងទៀត។ info
التفاسير:

external-link copy
63 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
64 : 55

مُدۡهَآمَّتَانِ

វាទាំងពីរនោះ គឺមានពណ៌បៃតងចាស់។ info
التفاسير:

external-link copy
65 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
66 : 55

فِيهِمَا عَيۡنَانِ نَضَّاخَتَانِ

នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលបញ្ចេញទឹកយ៉ាងច្រើនឥតឈប់ឈរ។ info
التفاسير:

external-link copy
67 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
68 : 55

فِيهِمَا فَٰكِهَةٞ وَنَخۡلٞ وَرُمَّانٞ

នៅក្នុងវាទាំងពីរនេះដែរ គឺមានផ្លែឈើ ល្មើ និងផ្លែទទឹម។ info
التفاسير:

external-link copy
69 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
70 : 55

فِيهِنَّ خَيۡرَٰتٌ حِسَانٞ

នៅក្នុងនោះផងដែរ គឺមានស្រ្តីដ៏ល្អប្រពៃ និងស្រស់ស្អាតជាច្រើន។ info
التفاسير:

external-link copy
71 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
72 : 55

حُورٞ مَّقۡصُورَٰتٞ فِي ٱلۡخِيَامِ

បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា។ info
التفاسير:

external-link copy
73 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
74 : 55

لَمۡ يَطۡمِثۡهُنَّ إِنسٞ قَبۡلَهُمۡ وَلَا جَآنّٞ

គ្មានមនុស្សនិងជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះឡើយ។ info
التفاسير:

external-link copy
75 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
76 : 55

مُتَّكِـِٔينَ عَلَىٰ رَفۡرَفٍ خُضۡرٖ وَعَبۡقَرِيٍّ حِسَانٖ

ពួកគេទម្រេតខ្លួននៅលើខ្នើយដែលមានស្រោមពណ៌បៃតង និងកម្រាលព្រំដ៏ប្រណិត។ info
التفاسير:

external-link copy
77 : 55

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ? info
التفاسير:

external-link copy
78 : 55

تَبَٰرَكَ ٱسۡمُ رَبِّكَ ذِي ٱلۡجَلَٰلِ وَٱلۡإِكۡرَامِ

មហាពរជ័យព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរស។ info
التفاسير: