ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

شماره صفحه:close

external-link copy
62 : 3

إِنَّ هَٰذَا لَهُوَ ٱلۡقَصَصُ ٱلۡحَقُّۚ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ពិតប្រាកដណាស់ នេះគឺជាដំណឹងពិត(ដោយគ្មានការមន្ទិលសង្ស័យ)។ ហើយគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
63 : 3

فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ عَلِيمُۢ بِٱلۡمُفۡسِدِينَ

តែប្រសិនបើពួកគេងាកចេញវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្ម។ info
التفاسير:

external-link copy
64 : 3

قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ تَعَالَوۡاْ إِلَىٰ كَلِمَةٖ سَوَآءِۭ بَيۡنَنَا وَبَيۡنَكُمۡ أَلَّا نَعۡبُدَ إِلَّا ٱللَّهَ وَلَا نُشۡرِكَ بِهِۦ شَيۡـٔٗا وَلَا يَتَّخِذَ بَعۡضُنَا بَعۡضًا أَرۡبَابٗا مِّن دُونِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَقُولُواْ ٱشۡهَدُواْ بِأَنَّا مُسۡلِمُونَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឱ្យ)! សូមពួកអ្នកអញ្ជើញមករកពាក្យសម្តីមួយដែលមានសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក នោះគឺ ពួកយើងមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ហើយពួកយើងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយក៏មិនយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលថា៖ សូមពួកអ្នកធ្វើសាក្សីផងចុះថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)។ info
التفاسير:

external-link copy
65 : 3

يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تُحَآجُّونَ فِيٓ إِبۡرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوۡرَىٰةُ وَٱلۡإِنجِيلُ إِلَّا مِنۢ بَعۡدِهِۦٓۚ أَفَلَا تَعۡقِلُونَ

ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកដេញដោលគ្នាអំពីសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ខណៈដែលគេមិនបានបញ្ចុះគម្ពីរតាវរ៉ត និងអ៊ិនជីលនោះឡើយ លើកលែងតែក្រោយពី(ជំនាន់)គាត់។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ? info
التفاسير:

external-link copy
66 : 3

هَٰٓأَنتُمۡ هَٰٓؤُلَآءِ حَٰجَجۡتُمۡ فِيمَا لَكُم بِهِۦ عِلۡمٞ فَلِمَ تُحَآجُّونَ فِيمَا لَيۡسَ لَكُم بِهِۦ عِلۡمٞۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ

ពួកអ្នក គឺជាពួកដែលជជែកដេញដោលក្នុងរឿងដែលពួកអ្នកបានដឹង(ពាក់ព័ន្ធនឹងកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបញ្ចុះមកកាន់ពួកអ្នក)។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿង(ព្យាការីអ៊ីព្រហ៊ីម)ដែលពួកអ្នកគ្មានចំណេះដឹងអំពីវាសោះបែបនេះ? ហើយអល់ឡោះទ្រង់ដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។ info
التفاسير:

external-link copy
67 : 3

مَا كَانَ إِبۡرَٰهِيمُ يَهُودِيّٗا وَلَا نَصۡرَانِيّٗا وَلَٰكِن كَانَ حَنِيفٗا مُّسۡلِمٗا وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ

ព្យាការីអ៊ីព្រហ៊ីមមិនមែនស្ថិតនៅលើសាសនាយូដានោះឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ។ ក៏ប៉ុន្តែ គាត់ជាអ្នកដែលស្អាតស្អំ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់(ជាអ្នកមូស្លីម) ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)នោះដែរ។ info
التفاسير:

external-link copy
68 : 3

إِنَّ أَوۡلَى ٱلنَّاسِ بِإِبۡرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَٰذَا ٱلنَّبِيُّ وَٱلَّذِينَ ءَامَنُواْۗ وَٱللَّهُ وَلِيُّ ٱلۡمُؤۡمِنِينَ

ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមគាត់(នាសម័យកាលរបស់គាត់) និងព្យាការី(មូហាំម៉ាត់) ហើយនិងបណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិនេះ)។ ហើយអល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
69 : 3

وَدَّت طَّآئِفَةٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ لَوۡ يُضِلُّونَكُمۡ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ

ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេង តែពួកគេមិនបានធ្វើឱ្យនរណាម្នាក់វងេ្វងក្រៅពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
70 : 3

يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَأَنتُمۡ تَشۡهَدُونَ

ឱពួកអះលីគីតាប! ហេតុអី្វបានជាពួកអ្នកប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ខណៈដែលពួកអ្នកបានដឹងឮ(ថាវាជាការពិត)ហើយនោះ? info
التفاسير: