ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

អាហ្ពាសា

از اهداف این سوره:
تذكير الكافرين المستغنين عن ربهم ببراهين البعث.
រំលឹកដល់ពួកគ្មានជំនឿដែលងាក់ចេញពីម្ចាស់របស់ពួកគេតាមរយៈការបង្ហាញពីអំណះអំណាងជាច្រើនដែលបញ្ជាក់ពីការពង្រស់ឡើងវិញ។ info

external-link copy
1 : 80

عَبَسَ وَتَوَلَّىٰٓ

អ្នកនាំសារមូហាំម៉ាត់បានធ្វើមុខក្រញូវ ហើយបានងាកមុខចេញ។ info
التفاسير:

external-link copy
2 : 80

أَن جَآءَهُ ٱلۡأَعۡمَىٰ

ព្រោះមានជនពិការភ្នែកម្នាក់ដែលមានឈ្មោះថា អាប់ទុលឡោះ ពិន អុំមូមឹកទូម បានមកសុំការណែនាំពីគាត់ក្នុងពេលដែលគាត់កំពុងតែជាប់រវល់អំពាវនាវពួកមេដឹកនាំដែលជាអ្នកមានមុខមាត់នៃពួកមុស្ហរីគីន ដោយគាត់សង្ឃឹមថា ពួកទាំងនោះនឹងទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
3 : 80

وَمَا يُدۡرِيكَ لَعَلَّهُۥ يَزَّكَّىٰٓ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹងបានយ៉ាងដូមេ្ដចទៅ? ជួនកាលជនពិការភ្នែកម្នាក់នេះអាចមកសម្អាតខ្លួនរបស់គេពីបាបកម្មក៏ថាបាន។ info
التفاسير:

external-link copy
4 : 80

أَوۡ يَذَّكَّرُ فَتَنفَعَهُ ٱلذِّكۡرَىٰٓ

ឬក៏គេចង់ស្តាប់នូវការទូន្មានពីអ្នក ហើយវាអាចផ្ដល់ផលប្រយោជន៍ដល់គេក៏ថាបាន។ info
التفاسير:

external-link copy
5 : 80

أَمَّا مَنِ ٱسۡتَغۡنَىٰ

រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់វិញនោះ គេមិនត្រូវការសេចក្តីជំនឿដែលអ្នកបាននាំមកនោះទេ។ info
التفاسير:

external-link copy
6 : 80

فَأَنتَ لَهُۥ تَصَدَّىٰ

តែអ្នកបែរជាយកចិត្តទុកដាក់ចំពោះគេទៅវិញ។ info
التفاسير:

external-link copy
7 : 80

وَمَا عَلَيۡكَ أَلَّا يَزَّكَّىٰ

តើមានរឿងអ្វីកើតឡើងចំពោះអ្នក ប្រសិនបើគេមិនសម្អាតខ្លួនពីបាបកម្មដោយការសារភាពកំហុសចំពោះអល់ឡោះនោះ? info
التفاسير:

external-link copy
8 : 80

وَأَمَّا مَن جَآءَكَ يَسۡعَىٰ

រីឯអ្នកដែលខំព្យាយាមមកជួបអ្នក ដើម្បីស្វែងរកប្រការល្អ info
التفاسير:

external-link copy
9 : 80

وَهُوَ يَخۡشَىٰ

ហើយរូបគេក៏កោតខ្លាចម្ចាស់របស់គេផងនោះ info
التفاسير:

external-link copy
10 : 80

فَأَنتَ عَنۡهُ تَلَهَّىٰ

អ្នកបែរជាព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះគេដោយសារពួកមេដឹកនាំនៃពួកមុស្ហរីគីនទៅវិញ។ info
التفاسير:

external-link copy
11 : 80

كَلَّآ إِنَّهَا تَذۡكِرَةٞ

រឿងនោះគឺមិនដូច្នោះទេ! តាមពិត វាគឺជាការទូន្មាន និងជាការក្រើនរំលឹកសម្រាប់អ្នកដែលទទួលយកវាប៉ុណ្ណោះ។ info
التفاسير:

external-link copy
12 : 80

فَمَن شَآءَ ذَكَرَهُۥ

ដូចេ្នះ ជនណាហើយមានបំណងនឹករលឹកចំពោះអល់ឡោះនោះ គេនឹងនឹករលឹកចំពោះទ្រង់ ហើយគេពិតជានឹងយកអ្វីដែលមាននៅក្នុងគម្ពីរគួរអានធ្វើជាមេរៀនមិនខាន។ info
التفاسير:

external-link copy
13 : 80

فِي صُحُفٖ مُّكَرَّمَةٖ

ជាការពិតណាស់ គម្ពីរគួរអាននេះ គឺស្ថិតនៅក្នុងគម្ពីរដ៏ពិសិដ្ឋនៅឯម៉ាឡាអ៊ីកាត់ info
التفاسير:

external-link copy
14 : 80

مَّرۡفُوعَةٖ مُّطَهَّرَةِۭ

ដែលស្ថិតនៅទីកន្លែងដ៏ខ្ពង់ខ្ពស់ និងស្អាតស្អំ ដែលគ្មានប្រឡាក់ធូលីនិងភាពកខ្វក់អ្វីឡើយ។ info
التفاسير:

external-link copy
15 : 80

بِأَيۡدِي سَفَرَةٖ

វា(គម្ពីរគួរអាន)នៅនឹងដៃអ្នកដែលនាំវ៉ាហ៊ីមក គឺម៉ាឡាអ៊ីកាត់។ info
التفاسير:

external-link copy
16 : 80

كِرَامِۭ بَرَرَةٖ

ជាអ្នកដែលថ្កុំថ្កើងនៅចំពោះម្ចាស់របស់ពួកគេ និងជាអ្នកដែលប្រព្រឹត្តតែអំពើល្អ និងប្រតិបត្តិតាមបទបញ្ជា។ info
التفاسير:

external-link copy
17 : 80

قُتِلَ ٱلۡإِنسَٰنُ مَآ أَكۡفَرَهُۥ

មនុស្សដែលប្រឆាំងត្រូវបានគេដាក់បណ្តាសារ។ តើមានអ្វីដែលខ្លាំងក្លាជាងការប្រឆាំងរបស់គេចំពោះអល់ឡោះទៀតនោះ! info
التفاسير:

external-link copy
18 : 80

مِنۡ أَيِّ شَيۡءٍ خَلَقَهُۥ

តើអល់ឡោះបានបង្កើតរូបគេពីអ្វី ទើបបានជាគេហ៊ានក្រអើតក្រទមនៅលើផែនដី និងហ៊ានប្រឆាំងនឹងទ្រង់បែបនេះ? info
التفاسير:

external-link copy
19 : 80

مِن نُّطۡفَةٍ خَلَقَهُۥ فَقَدَّرَهُۥ

ទ្រង់បានបង្កើតរូបគេពីទឹកកាម ហើយទ្រង់បានកំណត់រួចជាស្រេចនូវការបង្កើតរបស់គេ(នៅក្នុងផ្ទៃម្តាយ)ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ info
التفاسير:

external-link copy
20 : 80

ثُمَّ ٱلسَّبِيلَ يَسَّرَهُۥ

បន្ទាប់មក ទ្រង់បានសម្រួលឲ្យគេចេញពីផ្ទៃរបស់ម្តាយគេបន្ទាប់ពីឆ្លងកាត់កំណាក់កាលទាំងនោះរួច។ info
التفاسير:

external-link copy
21 : 80

ثُمَّ أَمَاتَهُۥ فَأَقۡبَرَهُۥ

បន្ទាប់មក ក្រោយពីទ្រង់បានកំណត់នូវអាយុជីវិតរបស់គេ(ដែលត្រូវរស់នៅក្នុងលោកិយ)ហើយនោះ ទ្រង់ក៏បានឱ្យគេស្លាប់ រួចទ្រង់ក៏បានផ្តល់ឱ្យគេនូវផ្នូរសម្រាប់ស្នាក់នៅ រហូតដល់ថ្ងៃគេពង្រស់ឡើងវិញ(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
22 : 80

ثُمَّ إِذَا شَآءَ أَنشَرَهُۥ

បន្ទាប់មក នៅពេលដែលទ្រង់មានចេតនា ទ្រង់នឹងពង្រស់គេ(ឲ្យរស់)ឡើងវិញ ដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង។ info
التفاسير:

external-link copy
23 : 80

كَلَّا لَمَّا يَقۡضِ مَآ أَمَرَهُۥ

រឿងនោះមិនដូចអ្វីដែលជនគ្មានជំនឿរូបនេះបានអះអាងនោះឡើយដែលថា ពិតណាស់ រូបគេបានបំពេញកាតព្វកិច្ចនៃរបស់ម្ចាស់យ៉ាងពិតប្រាកដ។ តាមពិត រូបគេមិនបានបំពេញកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់បានដាក់លើរូបគេឡើយ។ info
التفاسير:

external-link copy
24 : 80

فَلۡيَنظُرِ ٱلۡإِنسَٰنُ إِلَىٰ طَعَامِهِۦٓ

ដូចេ្នះ ចូរឱ្យមនុស្សដែលប្រឆាំងនឹងអល់ឡោះមើលទៅកាន់ចំណីអាហាររបស់គេដែលគេហូបចុះ តើគេទទួលបានវាដោយរបៀបណា? info
التفاسير:

external-link copy
25 : 80

أَنَّا صَبَبۡنَا ٱلۡمَآءَ صَبّٗا

ពិតណាស់ ប្រភពដើមរបស់វា គឺបានមកពីទឹកភ្លៀងដែលធ្លាក់ចុះពីលើមេឃមកយ៉ាងច្រើនសន្ធឹកសន្ធាប់។ info
التفاسير:

external-link copy
26 : 80

ثُمَّ شَقَقۡنَا ٱلۡأَرۡضَ شَقّٗا

បន្ទាប់មក យើងបានបំបែកដី(ជាបំណែកៗ) ហើយរុក្ខជាតិក៏ដុះចេញមក។ info
التفاسير:

external-link copy
27 : 80

فَأَنۢبَتۡنَا فِيهَا حَبّٗا

ហើយយើងបានបណ្តុះនៅលើផែនដីនូវគ្រាប់ធញ្ញជាតិជាច្រើនប្រភេទ ដូចជាស្រូវសាលី ពោត និងផ្សេងៗទៀត។ info
التفاسير:

external-link copy
28 : 80

وَعِنَبٗا وَقَضۡبٗا

ហើយយើងបានបណ្តុះនៅលើដីផងដែរនូវដើមទំពាំងបាយជូរ និងបន្លែស្រស់ដើម្បីជាចំណីសម្រាប់សត្វរបស់ពួកគេ info
التفاسير:

external-link copy
29 : 80

وَزَيۡتُونٗا وَنَخۡلٗا

និងដើមអូលីវ ដើមលើ្ម info
التفاسير:

external-link copy
30 : 80

وَحَدَآئِقَ غُلۡبٗا

ព្រមទាំងចម្ការជាច្រើនដែលមានដើមឈើធំៗ។ info
التفاسير:

external-link copy
31 : 80

وَفَٰكِهَةٗ وَأَبّٗا

យើងក៏បានបណ្តុះនៅលើផែនដីផងដែរនូវផល្លានុផល ហើយនិងរុក្ខជាតិជាច្រើនសម្រាប់សត្វពាហនៈរបស់ពួកអ្នក info
التفاسير:

external-link copy
32 : 80

مَّتَٰعٗا لَّكُمۡ وَلِأَنۡعَٰمِكُمۡ

ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។ info
التفاسير:

external-link copy
33 : 80

فَإِذَا جَآءَتِ ٱلصَّآخَّةُ

ហើយនៅពេលដែលសម្រែកយ៉ាងខ្លាំងនៃការផ្លុំត្រែដែលធ្វើឱ្យត្រចៀកថ្លង់ស្តាប់លែងឮបានមកដល់ នោះគឺជា(សម្លេងនៃ)ការផ្លុំត្រែលើកទីពីរ។ info
التفاسير:

external-link copy
34 : 80

يَوۡمَ يَفِرُّ ٱلۡمَرۡءُ مِنۡ أَخِيهِ

ជាថ្ងៃដែលបុគ្គលម្នាក់ៗរត់គេចពីបងប្អូនរបស់គេ info
التفاسير:

external-link copy
35 : 80

وَأُمِّهِۦ وَأَبِيهِ

និងរត់គេចពីម្តាយ និងឪពុករបស់ពួកគេ info
التفاسير:

external-link copy
36 : 80

وَصَٰحِبَتِهِۦ وَبَنِيهِ

ហើយនិងរត់គេចពីប្រពន្ធ និងកូនចៅរបស់គេ។ info
التفاسير:

external-link copy
37 : 80

لِكُلِّ ٱمۡرِيٕٖ مِّنۡهُمۡ يَوۡمَئِذٖ شَأۡنٞ يُغۡنِيهِ

ហើយនិងរត់គេចពីប្រពន្ធ និងកូនចៅរបស់គេ។ info
التفاسير:

external-link copy
38 : 80

وُجُوهٞ يَوۡمَئِذٖ مُّسۡفِرَةٞ

ទឹកមុខរបស់អ្នកដែលមានសុភមង្គល(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺពោរពេញដោយពន្លឺរស្មី info
التفاسير:

external-link copy
39 : 80

ضَاحِكَةٞ مُّسۡتَبۡشِرَةٞ

(ដោយពួកគេ)សើចសប្បាយ និងរីករាយចំពោះអ្វីដែលអល់ឡោះជាម្ចាស់បានត្រៀមទុកសម្រាប់ពួកគេអំពីក្តីមេត្តាករុណារបស់ទ្រង់។ info
التفاسير:

external-link copy
40 : 80

وَوُجُوهٞ يَوۡمَئِذٍ عَلَيۡهَا غَبَرَةٞ

ហើយទឹកមុខរបស់ពួកដែលអពមង្គល(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់សុទ្ធតែធូលី។ info
التفاسير:
از فواید آیات این صفحه:
• عتاب الله نبيَّه في شأن عبد الله بن أم مكتوم دل على أن القرآن من عند الله.
• ការស្តីបន្ទោសរបស់អល់ឡោះចំពោះអ្នកនាំសាររបស់ទ្រង់ចំពោះរឿងអាប់ទុលឡោះ ពិន អុំមូមឹកទូម គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា ជាការពិតណាស់ គម្ពីរគួរអាន គឺមកពីអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ។ info

• الاهتمام بطالب العلم والمُسْتَرْشِد.
• ការយកចិត្តទុកដាក់ចំពោះអ្នកស្វែងរកចំណេះដឹង និងអ្នកដែលសុំការណែនាំ។ info

• شدة أهوال يوم القيامة حيث لا ينشغل المرء إلا بنفسه، حتى الأنبياء يقولون: نفسي نفسي.
• ស្ថានភាពដ៏រន្ធត់នៅក្នុងថ្ងៃបរលោក រហូតដល់បុគ្គលម្នាក់ៗលែងខ្វល់ពីអ្នកផ្សេងក្រៅតែពីខ្លួនឯង សូម្បីតែបណ្តាព្យាការីទាំងឡាយក៏និយាយថា ខ្លួនទីពឹងខ្លួន ដែរ។ info

external-link copy
41 : 80

تَرۡهَقُهَا قَتَرَةٌ

ភាពខ្មៅងងឹតបានគ្របដណ្តប់លើផ្ទៃមុខរបស់គេ។ info
التفاسير:

external-link copy
42 : 80

أُوْلَٰٓئِكَ هُمُ ٱلۡكَفَرَةُ ٱلۡفَجَرَةُ

ពួកដែលមានលក្ខណៈសម្បត្តិបែបនោះ គឺជាពួកដែលមានទាំងការប្រឆាំង និងការល្មើសបំពាន។ info
التفاسير:
از فواید آیات این صفحه:
• حَشْر المرء مع من يماثله في الخير أو الشرّ.
• គេប្រមូលផ្តុំមនុស្សនៅថ្ងៃបរលោកទៅតាមអ្នកដែលមានលក្ខណៈដូចពួកគេ អាស្រ័យទៅតាមទង្វើល្អ ឬទង្វើអាក្រក់របស់ពួកគេ។ info

• إذا كانت الموءُودة تُسأل فما بالك بالوائد؟ وهذا دليل على عظم الموقف.
• ប្រសិនបើទារិកាដែលត្រូវបានគេកប់ទាំងរស់នោះត្រូវបានគេសួរចម្លើយ ចុះអ្នកដែលកប់នាងទាំងរស់នោះ តើយ៉ាងណាទៅវិញ? នេះភស្តុតាងបញ្ជាក់ពីភាពធំធេងនៃថ្ងៃនោះ។ info

• مشيئة العبد تابعة لمشيئة الله.
• បំណងប្រាថ្នាមនុស្សលោកមិនអាចសម្រេចបាននោះទេ លុះត្រាតែអល់ឡោះមានចេតនាឲ្យវាកើតឡើង។ info