ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

អាល់គីយ៉ាម៉ះ

از اهداف این سوره:
إظهار قدرة الله على بعث الخلق وجمعهم يوم القيامة.
បង្ហាញពីសមត្ថភាពរបស់អល់ឡោះលើការធ្វើឲ្យម៉ាខ្លូកទាំងឡាយរស់ឡើងវិញ និងប្រមូលផ្តុំពួកគេនៅថ្ងៃបរលោក។ info

external-link copy
1 : 75

لَآ أُقۡسِمُ بِيَوۡمِ ٱلۡقِيَٰمَةِ

អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងថ្ងៃបរលោក ជាថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់គ្រប់គ្រងពិភពទាំងអស់។ info
التفاسير:

external-link copy
2 : 75

وَلَآ أُقۡسِمُ بِٱلنَّفۡسِ ٱللَّوَّامَةِ

ហើយទ្រង់ស្បថនឹងវិញ្ញាណដែលល្អប្រពៃ(វិញ្ញាណអ្នកមានជំនឿ)ដែលស្តីបន្ទោសចំពោះកំហុសរបស់ខ្លួនដែលមិនបានសាងទង្វើកុសលឲ្យបានច្រើន និងសោកស្តាយលើការប្រព្រឹត្តអំពើអាក្រក់។ ទ្រង់ស្បថនឹងប្រការទាំងពីរនេះថា ទ្រង់ពិតជានឹងធ្វើឱ្យមនុស្សទាំងអស់រស់ឡើងវិញដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង(ដល់ពួកគេ)។ info
التفاسير:

external-link copy
3 : 75

أَيَحۡسَبُ ٱلۡإِنسَٰنُ أَلَّن نَّجۡمَعَ عِظَامَهُۥ

តើមនុស្សលោកគិតស្មានថា យើងមិនអាចប្រមូលឆ្អឹងរបស់ពួកគេបន្ទាប់ពីពួកគេបានស្លាប់ដើម្បីពង្រស់ពួកគេឱ្យរស់ឡើងវិញឬ? info
التفاسير:

external-link copy
4 : 75

بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّيَ بَنَانَهُۥ

មិនដូច្នោះទេ យើងពិតជាមានសមត្ថភាពក្នុងការប្រមូលវាឡើងវិញ យើងអាចប្រមូលចុងម្រាមដៃរបស់គេ រួចបង្កើតវាឱ្យដូចដើមវិញ។ info
التفاسير:

external-link copy
5 : 75

بَلۡ يُرِيدُ ٱلۡإِنسَٰنُ لِيَفۡجُرَ أَمَامَهُۥ

ផ្ទុយទៅវិញ តាមរយៈការបដិសេធនឹងការពង្រស់មនុស្សឱ្យរស់ឡើងវិញនេះ គឺមនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅទៀត ដោយគ្មានអ្នករារាំង។ info
التفاسير:

external-link copy
6 : 75

يَسۡـَٔلُ أَيَّانَ يَوۡمُ ٱلۡقِيَٰمَةِ

គេសួរក្នុងន័យមិនជឿនឹងថ្ងៃបរលោកថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា? info
التفاسير:

external-link copy
7 : 75

فَإِذَا بَرِقَ ٱلۡبَصَرُ

នៅពេលដែលភ្នែកភ័យស្លន់ស្លោស្រឡាំងកាំង ខណៈដែលគេបានឃើញនូវអ្វីដែលរូបគេធ្លាប់បានបដិសេធនោះកើតឡើង(ពិតប្រាកដមែន)។ info
التفاسير:

external-link copy
8 : 75

وَخَسَفَ ٱلۡقَمَرُ

ហើយពន្លឺរបស់ព្រះចន្ទបានបាត់។ info
التفاسير:

external-link copy
9 : 75

وَجُمِعَ ٱلشَّمۡسُ وَٱلۡقَمَرُ

ហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល។ info
التفاسير:

external-link copy
10 : 75

يَقُولُ ٱلۡإِنسَٰنُ يَوۡمَئِذٍ أَيۡنَ ٱلۡمَفَرُّ

នៅថ្ងៃនោះ អ្នកដែលប្រព្រឹត្តបាបកម្មនឹងនិយាយថាៈ តើពួកយើងត្រូវរត់គេចទៅទីណា? info
التفاسير:

external-link copy
11 : 75

كَلَّا لَا وَزَرَ

ទេ! គ្មានកន្លែងរត់គេចឡើយក្នុងថ្ងៃនោះ ហើយក៏គ្មានទីជម្រកណាមួយសម្រាប់ពួកដែលប្រព្រឹត្តបាបកម្មនោះឡើយ ហើយក៏គ្មានកន្លែងដែលអាចការពារពួកគេបានដែរ។ info
التفاسير:

external-link copy
12 : 75

إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمُسۡتَقَرُّ

កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប៉ុណ្ណោះ ដើម្បីជំនុំជម្រះ និងទទួលការតស្នង។ info
التفاسير:

external-link copy
13 : 75

يُنَبَّؤُاْ ٱلۡإِنسَٰنُ يَوۡمَئِذِۭ بِمَا قَدَّمَ وَأَخَّرَ

នៅថ្ងៃនោះ មនុស្សលោកត្រូវបានគេប្រាប់នូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនបានប្រព្រឹត្ដ។ info
التفاسير:

external-link copy
14 : 75

بَلِ ٱلۡإِنسَٰنُ عَلَىٰ نَفۡسِهِۦ بَصِيرَةٞ

ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង ដោយគ្រប់អវយវៈទាំងអស់របស់ធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងចំពោះបាបកម្មដែលគេធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
15 : 75

وَلَوۡ أَلۡقَىٰ مَعَاذِيرَهُۥ

ហើយទោះបីជាគេនាំមកនូវលេសដោះសារដែលថា រូបគេមិនបានប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏គ្មានប្រយោជន៍អ្វីសម្រាប់រូបគេនោះដែរ។ info
التفاسير:

external-link copy
16 : 75

لَا تُحَرِّكۡ بِهِۦ لِسَانَكَ لِتَعۡجَلَ بِهِۦٓ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំកម្រើកអណ្តាតរបស់អ្នកលឿនពេកនៅពេលសូត្រគម្ពីរគួរអាន ដោយសារតែប្រញាប់ទន្ទេញវាឲ្យសោះ។ info
التفاسير:

external-link copy
17 : 75

إِنَّ عَلَيۡنَا جَمۡعَهُۥ وَقُرۡءَانَهُۥ

ជាការពិតណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវានៅក្នុងទ្រូងរបស់អ្នក ហើយឱ្យអ្នកសូត្រវាបានត្រឹមត្រូវ។ info
التفاسير:

external-link copy
18 : 75

فَإِذَا قَرَأۡنَٰهُ فَٱتَّبِعۡ قُرۡءَانَهُۥ

ដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង ពោលគឺម៉ាឡាអ៊ីកាត់ជីព្រីល បានសូត្រវាឱ្យអ្នកស្តាប់នោះ ចូរអ្នកនៅស្ងៀម ស្តាប់ការសូត្ររបស់គេ និងត្រាប់តាមការសូត្ររបស់គេចុះ។ info
التفاسير:

external-link copy
19 : 75

ثُمَّ إِنَّ عَلَيۡنَا بَيَانَهُۥ

បន្ទាប់មក ពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជាក់ប្រាប់ដល់អ្នក។ info
التفاسير:
از فواید آیات این صفحه:
• مشيئة العبد مُقَيَّدة بمشيئة الله.
• ការចង់របស់មនុស្សនិងចេតនារបស់ពួកគេ ត្រូវបានដាក់កម្រិតដោយចេតនារបស់អល់ឡោះ។ info

• حرص رسول الله صلى الله عليه وسلم على حفظ ما يوحى إليه من القرآن، وتكفّل الله له بجمعه في صدره وحفظه كاملًا فلا ينسى منه شيئًا.
• ការព្យាយាមរបស់ព្យាការីមូហាំម៉ាត់ក្នុងការទន្ទេញគម្ពីរគួរអានដែលបញ្ចុះមកលើគាត់ ហើយអល់ឡោះជាម្ចាស់ទ្រង់ធានាថែរក្សាវានៅក្នុងទ្រូងរបស់គាត់យ៉ាងពេញលេញ ដោយមិនឲ្យគាត់ភ្លេចអ្វីមួយអំពីគម្ពីរគួរអានឡើយ។ info

external-link copy
20 : 75

كَلَّا بَلۡ تُحِبُّونَ ٱلۡعَاجِلَةَ

ទេ! រឿងនោះវាមិនដូចអ្វីដែលពួកអ្នកអះអាងនោះទេដែលថា មិនអាចទៅរួចឡើយក្នុងការពង្រស់ឲ្យរស់ឡើងវិញនោះ ពីព្រោះពួកអ្នកបានដឹងថា អ្នកដែលមានលទ្ធភាពអាចបង្កើតពួកអ្នកកាលពីដំបូង(ពីភាពទទេ គ្មានពីមុនមក)នោះ មិនមែនជាអ្នកដែលអសមត្ថភាពក្នុងការធ្វើឱ្យពួកអ្នករស់ឡើងវិញបន្ទាប់ពីពួកអ្នកបានស្លាប់នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញនោះ គឺដោយសារតែពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយដែលនឹងវិនាសទៅវិញយ៉ាងឆាប់រហ័សនេះប៉ុណ្ណោះ។ info
التفاسير:

external-link copy
21 : 75

وَتَذَرُونَ ٱلۡأٓخِرَةَ

ហើយពួកអ្នកបោះបង់ចោលឆាកជីវិតនៅថ្ងៃបរលោក ដែលមាគ៌ារបស់វានោះ គឺការប្រតិបត្តិតាមនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ និងបោះបង់ចោលនូវអ្វីដែលទ្រង់ហាមឃាត់ពួកអុ្នក។ info
التفاسير:

external-link copy
22 : 75

وُجُوهٞ يَوۡمَئِذٖ نَّاضِرَةٌ

នៅថ្ងៃនោះ ទឹកមុខរបស់អ្នកមានជំនឿនិងអ្នកដែលមានសុភមង្គលទាំងឡាយ គឺមានរស្មីចែងចាំង info
التفاسير:

external-link copy
23 : 75

إِلَىٰ رَبِّهَا نَاظِرَةٞ

ដោយសម្លឹងមើលទៅកាន់ម្ចាស់របស់គេដោយក្តីរីករាយបំផុត។ info
التفاسير:

external-link copy
24 : 75

وَوُجُوهٞ يَوۡمَئِذِۭ بَاسِرَةٞ

រីឯទឹកមុខរបស់ពួកគ្មានជំនឿនិងពួកដែលអពមង្គលវិញ នៅថ្ងៃនោះ គឺ(មានទឹកមុខ)ក្រញូវ info
التفاسير:

external-link copy
25 : 75

تَظُنُّ أَن يُفۡعَلَ بِهَا فَاقِرَةٞ

ដោយរូបគេជឿជាក់យ៉ាងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សាជាមិនខាន។ info
التفاسير:

external-link copy
26 : 75

كَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِيَ

រឿងនោះមិនដូចអ្វីដែលពួកមុស្ហរីគីនគិតស្រមៃឡើយដែលថា នៅពេលដែលពួកគេស្លាប់ ទៅ ពួកគេមិនត្រូវបានគេដាក់ទណ្ឌកម្មនោះ។ ពិតប្រាកដណាស់ នៅពេលដែលដង្ហើមរបស់គេបានមកដល់បំពង់ក info
التفاسير:

external-link copy
27 : 75

وَقِيلَ مَنۡۜ رَاقٖ

មនុស្សលោកនឹងនិយាយទៅកាន់គ្នាថាៈ តើមាននរណាអាចព្យាបាលគេឲ្យជាសះស្បើយបាន? info
التفاسير:

external-link copy
28 : 75

وَظَنَّ أَنَّهُ ٱلۡفِرَاقُ

ហើយអ្នកដែលស្ថិតក្នុងភាពឈឺចាប់វិញ នៅពេលនោះគេបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ពិតណាស់ រូបគេដល់ពេលដែលត្រូវលាចាកលោកិយ(ស្លាប់)ហើយ។ info
التفاسير:

external-link copy
29 : 75

وَٱلۡتَفَّتِ ٱلسَّاقُ بِٱلسَّاقِ

ស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំនៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។ info
التفاسير:

external-link copy
30 : 75

إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمَسَاقُ

ក្រោយពេលគេដកវិញ្ញាណរួច គេនាំវិញ្ញាណនោះឆ្ពោះទៅកាន់ម្ចាស់របស់គេ។ info
التفاسير:

external-link copy
31 : 75

فَلَا صَدَّقَ وَلَا صَلَّىٰ

ហើយពួកគ្មានជំនឿមិនបានជឿជាក់ចំពោះអ្វីដែលអ្នកនាំសារបាននាំមកនោះទេ ហើយក៏មិនបានសឡាតទៅចំពោះអល់ឡោះជាម្ចាស់នោះដែរ។ info
التفاسير:

external-link copy
32 : 75

وَلَٰكِن كَذَّبَ وَتَوَلَّىٰ

ក៏ប៉ុន្ដែ រូបគេបានបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក និងបានបែរចេញវា។ info
التفاسير:

external-link copy
33 : 75

ثُمَّ ذَهَبَ إِلَىٰٓ أَهۡلِهِۦ يَتَمَطَّىٰٓ

បន្ទាប់មក ជនគ្មានជំនឿរូបនេះបានទៅជួបជុំគ្រួសាររបស់គេដោយដើរក្នុងលក្ខណៈក្រអឺតក្រទម និងអួតអាង។ info
التفاسير:

external-link copy
34 : 75

أَوۡلَىٰ لَكَ فَأَوۡلَىٰ

ហើយអល់ឡោះបានព្រមានជនគ្មានជំនឿរូបនេះថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះ នឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។ info
التفاسير:

external-link copy
35 : 75

ثُمَّ أَوۡلَىٰ لَكَ فَأَوۡلَىٰٓ

បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ម្តងទៀតថាៈ ពិតណាស់ ទណ្ឌកម្មរបស់ទ្រង់នោះនឹងបំផ្លាញរូបគេ ហើយទណ្ឌនោះ គឺនៅជិតបង្កើយនឹងរូបគេ។ info
التفاسير:

external-link copy
36 : 75

أَيَحۡسَبُ ٱلۡإِنسَٰنُ أَن يُتۡرَكَ سُدًى

តើមនុស្សលោកគិតស្មានថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បោះបង់ពួកគេចោល មិនអើពើ ដោយមិនដាក់បទបញ្ជាឱ្យពួកគេធ្វើអ្វីឬ? info
التفاسير:

external-link copy
37 : 75

أَلَمۡ يَكُ نُطۡفَةٗ مِّن مَّنِيّٖ يُمۡنَىٰ

តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូន(ម្តាយរបស់គេទេ)ឬ? info
التفاسير:

external-link copy
38 : 75

ثُمَّ كَانَ عَلَقَةٗ فَخَلَقَ فَسَوَّىٰ

បន្ទាប់មក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលក្ខណៈ។ info
التفاسير:

external-link copy
39 : 75

فَجَعَلَ مِنۡهُ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰٓ

ក្រោយមក ទ្រង់បានបង្កើតគេឲ្យមានជាគូៗ មានប្រុស មានស្រី។ info
التفاسير:

external-link copy
40 : 75

أَلَيۡسَ ذَٰلِكَ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰ

តើអ្នកដែលមានលទ្ធភាពអាចបង្កើតមនុស្សអំពីទឹកកាម រួចក្លាយជាដុំឈាមនោះ ពុំមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញសារជាថ្មីដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងទេឬ? ពុំមែននោះទេ ទ្រង់ពិតជាមានសមត្ថភាពគ្រប់គ្រាន់(ក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។ info
التفاسير:
از فواید آیات این صفحه:
• خطر حب الدنيا والإعراض عن الآخرة.
• គ្រោះថ្នាក់នៃការស្រឡាញ់លោកិយ ហើយងាកចេញពីថ្ងៃបរលោក។ info

• ثبوت الاختيار للإنسان، وهذا من تكريم الله له.
• បញ្ជាក់ពីសិទ្ធិនៃជ្រើសរើសរបស់មនុស្ស ហើយនេះបង្ហាញពីការលើកតម្កើងរបស់អល់ឡោះជាម្ចាស់ចំពោះពួកគេ។ info

• النظر لوجه الله الكريم من أعظم النعيم.
• ការសម្លឹងមើលទៅកាន់ព្រះភ័ក្រនៃព្រះជាម្ចាស់របស់ខ្លួននោះ គឺជាឧបការគុណមួយដ៏ធំធេងជាងគេបំផុត។ info