ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

external-link copy
23 : 57

لِّكَيۡلَا تَأۡسَوۡاْ عَلَىٰ مَا فَاتَكُمۡ وَلَا تَفۡرَحُواْ بِمَآ ءَاتَىٰكُمۡۗ وَٱللَّهُ لَا يُحِبُّ كُلَّ مُخۡتَالٖ فَخُورٍ

ការធ្វើដូច្នោះ គឺដើម្បីកុំឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានទុក្ខព្រួយចំពោះអ្វីដែលបានបាត់បង់ពីពួកអ្នក និងដើម្បីកុំឲ្យពួកអ្នកសប្បាយហួសហេតុចំពោះឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឲ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទម និងមានអំនួតក្អេងក្អាងទៅលើអ្នកដទៃដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យគេនោះឡើយ។ info
التفاسير:
از فواید آیات این صفحه:
• الزهد في الدنيا وما فيها من شهوات، والترغيب في الآخرة وما فيها من نعيم دائم يُعينان على سلوك الصراط المستقيم.
• ការលះបង់ភាពសោយសុខ និងចំណង់តណ្ហាក្នុងលោកិយ ហើយជ្រើសយកការសោយសុខ និងការប្រោសប្រទានដ៏អមតៈនៅថ្ងៃបរលោក គឺអាចជួយឲ្យរូបគេដើរនៅលើមាគ៌ាត្រឹមត្រូវ។ info

• وجوب الإيمان بالقدر.
• ចាំបាច់ត្រូវមានជំនឿចំពោះការកំណត់ព្រេងវាសនា។ info

• من فوائد الإيمان بالقدر عدم الحزن على ما فات من حظوظ الدنيا.
• ក្នុងចំណោមផលប្រយោជន៍នៃការមានជំនឿចំពោះការកំណត់ព្រេងវាសនានោះ គឺធ្វើឲ្យរូបគេមិនមានទុក្ខព្រួយចំពោះលាភសំណាងលោកិយដែលគេបានបាត់បង់នោះ។ info

• البخل والأمر به خصلتان ذميمتان لا يتصف بهما المؤمن.
• ភាពកំណាញ់ និងការប្រើអ្នកដទៃឲ្យកំណាញ់ គឺជាលក្ខណៈពីរដ៏អាក្រក់ដែលអ្នកមានជំនឿមិនត្រូវប្រកាន់យកឡើយ។ info