ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

external-link copy
44 : 51

فَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ وَهُمۡ يَنظُرُونَ

ហើយពួកគេបានក្អេងក្អាងចំពោះការអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ ហើយពួកគេបានក្រអឺតក្រទម ក្អេងក្អាង មិនព្រមមានជំនឿ និងគោរពប្រតិបត្តិតាមឡើយ។ ពេលនោះ រន្ទះនៃទណ្ឌកម្មក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេតែកំពុងរង់ចាំវាមកដល់ ពីព្រោះពួកគេត្រូវបានគេសន្យាថា ទណ្ឌកម្មនឹងធ្លាក់(លើពួកគេ)តាំងពីបីថ្ងៃមុនមកម្លេះ។ info
التفاسير:
از فواید آیات این صفحه:
• الإيمان أعلى درجة من الإسلام.
• ជំនឿ គឺមានកម្រិតលំដាប់ខ្ពស់ជាងឥស្លាម។ info

• إهلاك الله للأمم المكذبة درس للناس جميعًا.
• ការបំផ្លាញរបស់អល់ឡោះចំពោះប្រជាជាតិទាំងឡាយដែលបដិសេធ គឺជាមេរៀនមួយសម្រាប់មនុស្សជាតិទាំងអស់។ info

• الخوف من الله يقتضي الفرار إليه سبحانه بالعمل الصالح، وليس الفرار منه.
• ការខ្លាចអល់ឡោះ គឺត្រូវរត់ទៅរកទ្រង់តាមរយៈការសាងទង្វើកុសល ពុំមែនរត់គេចពីទ្រង់ឡើយ។ info