ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

شماره صفحه:close

external-link copy
28 : 36

۞ وَمَآ أَنزَلۡنَا عَلَىٰ قَوۡمِهِۦ مِنۢ بَعۡدِهِۦ مِن جُندٖ مِّنَ ٱلسَّمَآءِ وَمَا كُنَّا مُنزِلِينَ

ហើយយើងពុំចាំបាច់ត្រូវការបញ្ជូនកងទ័ពអំពីពួកម៉ាឡាអ៊ីកាត់ចុះពីលើមេឃដើម្បីទៅបំផ្លាញក្រុមរបស់គេដែលបានបដិសេធចំពោះគេ និងបានសម្លាប់គេនោះទេ ព្រោះថាកិច្ចការរបស់ពួកគេ គឺងាយស្រួលសម្រាប់យើងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងមានសមត្ថភាពក្នុងការបំផ្លាញពួកគេ ដោយគ្រាន់តែបញ្ជូនសម្រែកមួយពីលើមេឃមក ដោយមិនចាំបាច់បញ្ចុះពពួកម៉ាឡាអ៊ីកាត់ឡើយ។ info
التفاسير:

external-link copy
29 : 36

إِن كَانَتۡ إِلَّا صَيۡحَةٗ وَٰحِدَةٗ فَإِذَا هُمۡ خَٰمِدُونَ

ហើយរឿងរ៉ាវនៃការបំផ្លាញក្រុមរបស់គេនោះ គឺគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាងខ្លាំងដែលយើងបានបញ្ជូនវាទៅកាន់ពួកគេនោះទេ ហើយនៅពេលនោះ ពួកគេក៏ស្លាប់អស់គ្មានសល់នោះឡើយ។ ការប្រៀបធៀបរបស់ពួកគេនោះ គឺប្រៀបដូចជាភ្លើងដែលបានឆេះសន្ធោសន្ធៅ ក្រោយមកស្រាប់តែរលត់ឈឹងដោយគ្មានបន្សល់ទុកស្លាកស្នាមអ្វីសោះឡើយ។ info
التفاسير:

external-link copy
30 : 36

يَٰحَسۡرَةً عَلَى ٱلۡعِبَادِۚ مَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

គួរឱ្យសោកស្តាយ និងមានវិប្បដិសារីបំផុតចំពោះខ្ញុំបម្រើរបស់អល់ឡោះដែលបដិសេធ នៅថ្ងៃបរលោក នៅពេលដែលពួកគេបានឃើញទណ្ឌកម្មនោះផ្ទាល់នឹងភ្នែក។ នោះគឺដោយសារតែពួកគេកាលនៅលើលោកិយ នៅពេលដែលអ្នកនាំសារណាម្នាក់មកពីអល់ឡោះមកដល់ពួកគេ គឺពួកគេនាំគ្នាមើលងាយ និងចំអកឡកឡឺយចំពោះអ្នកនាំសារនោះ។ ដូច្នេះ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែវិប្បដិសារីនៅថ្ងៃបរលោកចំពោះការធ្វេសប្រហែសរបស់ពួកគេលើការគោរពតាមបទបញ្ជារបស់អល់ឡោះប៉ុណ្ណោះ។ info
التفاسير:

external-link copy
31 : 36

أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ أَنَّهُمۡ إِلَيۡهِمۡ لَا يَرۡجِعُونَ

តើពួកបដិសេធដែលចំអកឡកឡឺយចំពោះបណ្តាអ្នកនាំសារទាំងនេះមិនបានឃើញទេឬនូវមេរៀនរបស់ប្រជាជាតិជំនាន់មុនៗនោះ? ជាការពិតណាស់ ពួកគេបានស្លាប់ ហើយពួកគេមិនបានវិលត្រឡប់មកកាន់លោកិយវិញម្តងទៀតឡើយ ផ្ទុយទៅវិញ ពួកគេបានទៅដល់អ្វីដែលពួកគេបានសាងអំពីទង្វើទាំងឡាយ ហើយអល់ឡោះនឹងតបស្នងដល់ពួកគេលើទង្វើនោះ។ info
التفاسير:

external-link copy
32 : 36

وَإِن كُلّٞ لَّمَّا جَمِيعٞ لَّدَيۡنَا مُحۡضَرُونَ

ហើយប្រជាជាតិទាំងអស់ ពួកគេនឹងត្រូវមានវត្តមាននៅចំពោះមុខយើងនៅថ្ងៃបរលោក ក្រោយពីយើងបានពង្រស់ពួកគេឲ្យរស់ឡើងវិញដោយគ្មានការលើកលែងឡើយ ដើម្បីយើងនឹងធ្វើការតបស្នងឲ្យពួកគេទៅលើទង្វើរបស់ពួកគេ។ info
التفاسير:

external-link copy
33 : 36

وَءَايَةٞ لَّهُمُ ٱلۡأَرۡضُ ٱلۡمَيۡتَةُ أَحۡيَيۡنَٰهَا وَأَخۡرَجۡنَا مِنۡهَا حَبّٗا فَمِنۡهُ يَأۡكُلُونَ

ហើយសញ្ញាភស្តុតាងមួយសម្រាប់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដើម្បីបញ្ជាក់ថាពិតណាស់ ការពង្រស់ពួកគេឲ្យរស់ឡើងវិញគឺជាការពិតនោះ គឺដីដែលស្លាប់(ស្ងួតហួតហែង) នៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃមក ពេលនោះយើងក៏បានបណ្តុះនូវរុក្ខជាតិជាច្រើនប្រភេទ ហើយយើងបានបញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិជាច្រើនប្រភេទដើម្បីឲ្យមនុស្សទទួលទានវា។ ដូច្នេះ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះអាចរស់ឡើងវិញបានដោយការបញ្ចុះទឹកភ្លៀង ហើយនិងបញ្ចេញរុក្ខជាតិទាំងឡាយ ក៏ជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដូចគ្នាដែរ។ info
التفاسير:

external-link copy
34 : 36

وَجَعَلۡنَا فِيهَا جَنَّٰتٖ مِّن نَّخِيلٖ وَأَعۡنَٰبٖ وَفَجَّرۡنَا فِيهَا مِنَ ٱلۡعُيُونِ

ហើយយើងបានធ្វើឲ្យដីដែលយើងបញ្ចុះទឹកភ្លៀងទៅលើវានោះក្លាយជាចម្ការជាច្រើន ដូច ជាដើមល្មើ និងទំពាំងបាយជូរ ហើយយើងបានធ្វើឲ្យមានប្រភពទឹកបាញ់ចេញពីក្នុងវាដើម្បីស្រោចស្រពចម្ការនោះ។ info
التفاسير:

external-link copy
35 : 36

لِيَأۡكُلُواْ مِن ثَمَرِهِۦ وَمَا عَمِلَتۡهُ أَيۡدِيهِمۡۚ أَفَلَا يَشۡكُرُونَ

ដើម្បីឲ្យមនុស្សលោកទទួលទានអំពីភោគផលនៃចម្ការទាំងនោះដែលអល់ឡោះបានប្រទានជាឧបការគុណដល់ពួកគេ ខណៈដែលពួកគេមិនបានខិតខំប្រឹងប្រែងអ្វីនោះឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណអល់ឡោះទៅលើឧបការគុណជាច្រើនរបស់ទ្រង់នេះ ដោយគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ទេឬ? info
التفاسير:

external-link copy
36 : 36

سُبۡحَٰنَ ٱلَّذِي خَلَقَ ٱلۡأَزۡوَٰجَ كُلَّهَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ وَمِنۡ أَنفُسِهِمۡ وَمِمَّا لَا يَعۡلَمُونَ

ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ដែលបានបង្កើតរុក្ខជាតិនិងដើមឈើជាច្រើនប្រភេទ ហើយនិងអំពីខ្លួនរបស់មនុស្សផ្ទាល់ ដោយទ្រង់បានបង្កើតឲ្យមានប្រុស មានស្រី ហើយនិងម៉ាខ្លូកជាច្រើនទៀតរបស់អល់ឡោះដែលមនុស្សលោកមិនបានដឹង មិនថានៅលើគោក នៅក្នុងទឹក និងនៅកន្លែងផ្សេងៗទៀតនោះឡើយ។ info
التفاسير:

external-link copy
37 : 36

وَءَايَةٞ لَّهُمُ ٱلَّيۡلُ نَسۡلَخُ مِنۡهُ ٱلنَّهَارَ فَإِذَا هُم مُّظۡلِمُونَ

ហើយសញ្ញាភស្តុតាងសម្រាប់មនុស្សលោកដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺយើងបានធ្វើឲ្យពន្លឺបាត់បង់ដោយសារពេលថ្ងៃបានចាកចេញ ហើយពេលយប់ក៏បានចូលមកដល់ នៅពេលដែលយើងបានដកយកពេលថ្ងៃចេញ ហើយយើងបានធ្វើឲ្យភាពងងឹតមកដល់ក្រោយពីពេលថ្ងៃបានចាកចេញទៅ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។ info
التفاسير:

external-link copy
38 : 36

وَٱلشَّمۡسُ تَجۡرِي لِمُسۡتَقَرّٖ لَّهَاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ

ហើយសញ្ញាភស្តុតាងសម្រាប់ពួកគេដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះដែរនោះ គឺព្រះអាទិត្យដែលធ្វើចលនាទៅតាមគន្លងរបស់វាដែលអល់ឡោះបានដឹងនូវដែនកំណត់របស់វាដោយវាមិនធ្វើចលនាខុសពីគន្លងរបស់វាឡើយ។ នោះគឺជាការកំណត់របស់ម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាដឹងដែលគ្មានកិច្ចការអ្វីមួយនៃម៉ាខ្លូករបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
39 : 36

وَٱلۡقَمَرَ قَدَّرۡنَٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلۡعُرۡجُونِ ٱلۡقَدِيمِ

ហើយសញ្ញាភស្តុតាងមួយទៀតសម្រាប់ពួកគេដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់ទ្រង់នោះ គឺព្រះចន្ទដែលយើងបានកំណត់វាជាកម្រិតៗជារៀងរាល់យប់ ដោយចាប់ផ្តើមពីតូច បន្ទាប់មកក៏ធំឡើងៗ រួចមក វាក៏ត្រឡប់ទៅជាតូចវិញ រហូតដល់ក្លាយទៅជាដូចជាចង្កោមផ្លែល្មើដែលស្ងួត។ info
التفاسير:

external-link copy
40 : 36

لَا ٱلشَّمۡسُ يَنۢبَغِي لَهَآ أَن تُدۡرِكَ ٱلۡقَمَرَ وَلَا ٱلَّيۡلُ سَابِقُ ٱلنَّهَارِۚ وَكُلّٞ فِي فَلَكٖ يَسۡبَحُونَ

ហើយសញ្ញាភស្តុតាងទាំងឡាយនៃព្រះអាទិត្យ ព្រះចន្ទ ពេលយប់ និងពេលថ្ងៃ គឺត្រូវបានកំណត់ដោយការកំណត់របស់អល់ឡោះជាម្ចាស់។ ដូចនេះ វាមិនបំពាននូវអ្វីដែលអល់ឡោះបានកំណត់ចំពោះពួកវានោះឡើយ។ ដូច្នេះ ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទដើម្បីកែប្រែគន្លងរបស់វា ឬធ្វើឲ្យបាត់ពន្លឺរបស់វានោះទេ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃ ហើយចូលទៅក្នុងពេលថ្ងៃមុនពេលដែលពេលវេលានៃពេលថ្ងៃត្រូវអស់នោះដែរ។ ហើយរាល់ម៉ាខ្លូកទាំងអស់ដែលបានរៀបរាប់ខាងលើនេះ និងអ្វីផ្សេងទៀត ដូចជា ដួងតារា និងភពទាំងឡាយ គឺសុទ្ធតែមានគន្លងរបស់វាដាច់ដោយឡែកទៅតាមការកំណត់ និងការថែរក្សារបស់អល់ឡោះជាម្ចាស់ទាំងអស់។ info
التفاسير:
از فواید آیات این صفحه:
• ما أهون الخلق على الله إذا عصوه، وما أكرمهم عليه إن أطاعوه.
• ម៉ាខ្លូករបស់អល់ឡោះ គឺមានលក្ខណៈទាបថោកចំពោះអល់ឡោះជាម្ចាស់ប្រសិនបើគេប្រព្រឹត្តល្មើសចំពោះទ្រង់ ហើយពួកគេមានលក្ខណៈល្អប្រពៃបំផុតប្រសិនបើពួកគេគោរពតាមទ្រង់។ info

• من الأدلة على البعث إحياء الأرض الهامدة بالنبات الأخضر، وإخراج الحَبِّ منه.
• ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ទៅលើការពង្រស់មនុស្សឡើងវិញនៅថ្ងៃបរលោកនោះ គឺការធ្វើឲ្យដីដែលស្លាប់(គ្មានជីជាតិ)រស់ឡើងវិញ ដោយមានដុះនូវរុក្ខជាតិពណ៌បៃតង ហើយនិងការបញ្ចេញគ្រាប់ធុញ្ញជាតិអំពីដីនោះ។ info

• من أدلة التوحيد: خلق المخلوقات في السماء والأرض وتسييرها بقدر.
• ក្នុងចំណោមសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺការបង្កើតនូវម៉ាខ្លូកទាំងឡាយដែលនៅលើមេឃនិងនៅលើផែនដី និងការធ្វើឲ្យវាមានចលនាទៅតាមការកំណត់។ info