ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم

អាល់អះហ្សាប

از اهداف این سوره:
بيان عناية الله بنبيه صلى الله عليه وسلم، وحماية جنابه وأهل بيته.
ការយកចិត្តទុកដាក់របស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ និងការថែរក្សាការពារកិត្តិនាមរបស់គាត់ ក៏ដូចជាក្រុមគ្រួសាររបស់គាត់។ info

external-link copy
1 : 33

يَٰٓأَيُّهَا ٱلنَّبِيُّ ٱتَّقِ ٱللَّهَ وَلَا تُطِعِ ٱلۡكَٰفِرِينَ وَٱلۡمُنَٰفِقِينَۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا

ឱព្យាការីមូហាំម៉ាត់! ចូរអ្នក និងអ្នកដែលដើរតាមអ្នកប្រកាន់ខ្ជាប់នូវការគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរអ្នកកោតខ្លាចចំពោះទ្រង់តែមួយគត់។ ចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតនូវអ្វីដែលជាទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះឧបាយកលរបស់ពួកប្រឆាំងនិងពួកពុតត្បុតដែលពួកគេបានរៀបចំ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។ info
التفاسير:

external-link copy
2 : 33

وَٱتَّبِعۡ مَا يُوحَىٰٓ إِلَيۡكَ مِن رَّبِّكَۚ إِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرٗا

ហើយចូរអ្នកប្រតិបត្តិតាមវ៉ាហ៊ីដែលម្ចាស់របស់អ្នកបានបញ្ចុះមកឲ្យអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានអ្វីមួយអំពីរឿងនោះអាចរំលងពីទ្រង់ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
3 : 33

وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلٗا

ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់តែមួយគត់ចំពោះកិច្ចការទាំងអស់របស់អ្នក។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សាការពារចំពោះអ្នកដែលប្រគល់ការទុកចិត្តលើទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ។ info
التفاسير:

external-link copy
4 : 33

مَّا جَعَلَ ٱللَّهُ لِرَجُلٖ مِّن قَلۡبَيۡنِ فِي جَوۡفِهِۦۚ وَمَا جَعَلَ أَزۡوَٰجَكُمُ ٱلَّٰٓـِٔي تُظَٰهِرُونَ مِنۡهُنَّ أُمَّهَٰتِكُمۡۚ وَمَا جَعَلَ أَدۡعِيَآءَكُمۡ أَبۡنَآءَكُمۡۚ ذَٰلِكُمۡ قَوۡلُكُم بِأَفۡوَٰهِكُمۡۖ وَٱللَّهُ يَقُولُ ٱلۡحَقَّ وَهُوَ يَهۡدِي ٱلسَّبِيلَ

ហើយដូចដែលអល់ឡោះជាម្ចាស់ទ្រង់មិនបង្កើតឲ្យមានបេះដូងពីរនៅក្នុងទ្រូងរបស់បុរសតែម្នាក់នោះដែរ ក៏ដូចគ្នាដែរ ទ្រង់មិនបានបង្កើត(ចាត់ទុក)ភរិយាទាំងឡាយមានឋានៈស្មើនឹងម្តាយចំពោះការហាមឃាត់មិនឲ្យរៀបការជាមួយនោះទេ។ ហើយក៏ដូចគ្នាដែរ ទ្រង់ក៏មិនបង្កើតកូនចិញ្ចឹមឲ្យមានឋានៈស្មើនឹងកូនបង្កើតនោះដែរ ព្រោះថា ពិតប្រាកដណាស់ ហ្ស៊ីហើរ(ការហាមឃាត់របស់បុរសចំពោះភរិយារបស់ខ្លួនលើខ្លួនឯង) ហើយនិងការយកកូនចិញ្ចឹម វាគឺជាទំនៀមទម្លាប់នាសម័យកាលអវិជ្ជាដែលសាសនាឥស្លាមបានចាត់ទុកជាមោឃៈហើយ។ ហើយការហ្ស៊ីហ៊ើរ និងកូនចិញ្ចឹមនោះ វាគ្រាន់តែជាពាក្យសម្ដីដែលពួកអ្នកនិយាយវាចុះឡើងនៅនឹងមាត់របស់ពួកអ្នកប៉ុណ្ណោះ ដោយវាគ្មានការពិតអ្វីឡើយ ពោលគឺ ប្រពន្ធមិនអាចជាម្តាយនោះឡើយ ហើយកូនចិញ្ចឹមដែលគេអះអាងថាជាកូននោះ ក៏មិនអាចក្លាយជាកូនបង្កើតនោះដែរ។ តែអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលពាក្យពិត ដើម្បីឲ្យខ្ញុំបម្រើរបស់ទ្រង់អនុវត្តន៍តាម ហើយទ្រង់ជាអ្នកចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវ។ info
التفاسير:

external-link copy
5 : 33

ٱدۡعُوهُمۡ لِأٓبَآئِهِمۡ هُوَ أَقۡسَطُ عِندَ ٱللَّهِۚ فَإِن لَّمۡ تَعۡلَمُوٓاْ ءَابَآءَهُمۡ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِ وَمَوَٰلِيكُمۡۚ وَلَيۡسَ عَلَيۡكُمۡ جُنَاحٞ فِيمَآ أَخۡطَأۡتُم بِهِۦ وَلَٰكِن مَّا تَعَمَّدَتۡ قُلُوبُكُمۡۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمًا

ចូរពួកអ្នកដាក់នាមត្រកូលកូនចិញ្ចឹមដែលពួកអ្នកអះអាងថាជាកូនរបស់ពួកអ្នកនោះ ទៅតាមនាមត្រកូលពិតប្រាកដរបស់ឪពុកបង្កើតពួកគេ ព្រោះថា ការដាក់នាមត្រកូលទៅតាម(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេនោះ វាគឺយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេដើម្បីពួកអ្នកដាក់នាមត្រកូលឲ្យពួកគេទេនោះ ចូរពួកអ្នកចាត់ទុកពួកគេ(កូនចិញ្ចឹម)ជាបងប្អូនរបស់ពួកអ្នកក្នុងសាសនាឥស្លាម និងជាអ្នកដែលពួកអ្នកបានដោះលែងពួកគេចេញពីភាពជាខ្ញុំបម្រើគេ។ ដូច្នេះ ចូរពួកអ្នកហៅពួកគេថា “ឱបងប្អូនរបស់ខ្ញុំ” “ឱបងប្អូនជីដូនមួយរបស់ខ្ញុំ”។ ហើយគ្មានបាបកម្មទេចំពោះពួកអ្នក នៅពេលដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស ដោយមិនបានហៅឈ្មោះឪពុកបង្កើតរបស់ពួកគេ(កូនចិញ្ចឹម)នោះ ក៏ប៉ុន្តែពួកអ្នកនឹងមានបាបកម្មនៅពេលដែលពួកអ្នកមានចេតនាហៅ(ខុស)បែបនេះ។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះកំហុសអចេតនារបស់ពួកគេឡើយ។ info
التفاسير:

external-link copy
6 : 33

ٱلنَّبِيُّ أَوۡلَىٰ بِٱلۡمُؤۡمِنِينَ مِنۡ أَنفُسِهِمۡۖ وَأَزۡوَٰجُهُۥٓ أُمَّهَٰتُهُمۡۗ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٖ فِي كِتَٰبِ ٱللَّهِ مِنَ ٱلۡمُؤۡمِنِينَ وَٱلۡمُهَٰجِرِينَ إِلَّآ أَن تَفۡعَلُوٓاْ إِلَىٰٓ أَوۡلِيَآئِكُم مَّعۡرُوفٗاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورٗا

ព្យាការីមូហាំម៉ាត់មានសិទ្ធិទៅលើបណ្តាអ្នកមានជំនឿក្នុងគ្រប់បញ្ហាដែលគាត់បានអំពាវនាវពួកគេទៅកាន់វានោះជាងពួកគេខ្លួនឯងទៅទៀត ទោះបីក្នុងចិត្តរបស់ពួកគេលម្អៀងទៅកាន់អ្នកផ្សេងក៏ដោយ។ ហើយភរិយាទាំងឡាយរបស់គាត់ មានឋានៈជាមាតារបស់បណ្តាអ្នកមានជំនឿទាំងអស់។ ដូចនេះ គេហាមឃាត់លើអ្នកមានជំនឿទាំងអស់មិនឲ្យរៀបការជាមួយពួកគាត់(ភរិយារបស់ព្យាការី)ឡើយបន្ទាប់ពីព្យាការីបានស្លាប់។ ហើយអ្នកដែលជាសាច់សាលោហិតនឹងគ្នានោះ គឺមានសិទ្ធិក្នុងការទទួលកេរមរតកពីគ្នាទៅវិញទៅមកស្របទៅតាមច្បាប់របស់អល់ឡោះ ជាងបណ្តាអ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ាអល់ឡោះដែលពួកគេធ្លាប់ទទួលមរតករវាងគ្នាទៅវិញទៅមកនៅពេលសាសនាឥស្លាមទើបមកដល់ទៅទៀត។ ប៉ុន្តែ ក្រោយពីនោះមក ការទទួលមរតករបស់ពួកគេ(អ្នកមានជំនឿ និងអ្នកដែលបានភៀសខ្លួនដែលពុំមែនជាសាច់សាលោហិតនឹងគ្នា)បែបនេះ ត្រូវបានលប់ចោលហើយ លើកលែងតែ ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់ធ្វើល្អចំពោះជំនិតរបស់ពួកអ្នក(ដែលគ្មានជាប់ខ្សែស្រឡាយត្រូវទទួលកេរមរតកទេ) ដែលវាមិនមែនជាមរតកដោយសមរម្យ ដោយដើម្បីជាការទំនាក់ទំនងល្អ និងជាក្តីសប្បុរសចំពោះពួកគេ គឺពួកអ្នកអាចធ្វើបែបនេះបាន។ ក្បួនច្បាប់នេះ គឺត្រូវបានគេកត់ត្រាទុកនៅក្នុងឡាវហ៊ុលម៉ះហ៊្វូស រួចហើយ។ ដូចនេះ ចាំបាច់ត្រូវតែអនុវត្តន៍តាមវា។ info
التفاسير:
از فواید آیات این صفحه:
• لا أحد أكبر من أن يُؤْمر بالمعروف ويُنْهى عن المنكر.
• គ្មានអ្វីធំធេងជាងការបង្គាប់ប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់នោះទេ។ info

• رفع المؤاخذة بالخطأ عن هذه الأمة.
• ការមិនយកទោសពៃរ៍ពីប្រជាជាតិនេះនោះឡើយក្នុងករណីធ្វើខុសដោយអចេតនា។ info

• وجوب تقديم مراد النبي صلى الله عليه وسلم على مراد الأنفس.
• ចាំបាច់ត្រូវផ្តល់អាទិភាពឲ្យទៅលើបំណងរបស់ព្យាការីមុននឹងបំណងខ្លួនឯង។ info

• بيان علو مكانة أزواج النبي صلى الله عليه وسلم، وحرمة نكاحهنَّ من بعده؛ لأنهن أمهات للمؤمنين.
• បញ្ជាក់អំពីឋានៈដ៏ខ្ពង់ខ្ពស់នៃបណ្តាភរិយារបស់ព្យាការី និងការហាមឃាត់មិនឲ្យរៀបការជាមួយពួកគាត់ក្រោយពីព្យាការីបានស្លាប់ ពីព្រោះពួកគាត់ គឺជាមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ។ info